Episodes
ប្រទេសកម្ពុជានឹងត្រូវរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកចំនួនបីថ្ងៃ គឺពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ មកទល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ឲ្យដឹងថាព្រះរាជពិធីបុណ្យអុំទូកនេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយមិនមានឧបសគ្គអ្វីឡើយ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអបរំ ដែលមានភារកិច្ចជាអនុប្រធានគណៈកម្មការបច្ចេកទេស...
Published 11/08/24
កសិករមួយចំនួននៅខេត្តឧត្តរមានជ័យដែលដាំស្វាយកែវល្មៀតខុសរដូវបានសម្តែងការខកចិត្ត ខណៈផ្លែស្វាយដែលពួកគេប្រមូលផលនៅដើមខែវិច្ឆិកានេះមានតម្លៃតែពី ៣០០ ទៅ ៤០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៥ ខែវិច្ឆិកានេះ អ្នកស្រី សឿន ស្រី ម្ចាស់ចម្ការស្វាយមួយកន្លែងនៅខេត្តឧត្តរមានជ័យប្រាប់ថា កាលពីឆ្នាំកន្លងទៅ...
Published 11/05/24
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទឹកជំនន់បានជន់លិចស្រុកចំនួន២ ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកគងពិសី និងស្រុកបសេដ្ឋ។ ក្រៅពីនេះ ទឹកជំនន់បានពន្លិចផ្លូវជាតិលេខ៣ មួយចំហៀងប៉ែកកំពង់ស្ពឺចំនួន២កំណាត់ ដែលធ្វើឲ្យចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅថ្ងៃទី០៤ វិច្ឆិកានេះ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានថ្លែងថា ការជន់លិចស្រុកគងពិសី...
Published 11/04/24
នៅក្នុងការប្រលងបាក់ឌុបឆ្នាំ២០២៤នេះ ខេត្តសៀមរាបមានសិស្សជាប់និទ្ទេស A ច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីភ្នំពេញ គឺមានចំនួន ២២១នាក់។ ក្នុងចំណោមសិស្សទាំង ២២១នាក់នេះ វិទ្យាល័យ១០មករា១៩៧៩ មានសិស្សជាប់និទ្ទេស A ចំនួន៣៨នាក់ ក្នុងនោះ២០នាក់ ស្ថិតក្នុងថ្នាក់តែមួយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក គឹម ឡេង នាយកវិទ្យាល័យ១០មករា បានឲ្យដឹងថាចំណាត់ថ្នាក់ដ៏ល្អដែលសិស្សថ្នាក់ទី១២ របស់លោកទទួលបាន...
Published 11/01/24
ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលបានធ្វើឡើងកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ បង្ហាញថាមានបេក្ខជនប្រលងជាប់រហូតដល់ ៧៩% ក្នុងនោះបេក្ខជនទទួលបាននិទ្ទេស A មានចំនួន ២ ២១៦នាក់ និទ្ទេសB មានចំនួន ៩ ៧០១នាក់ និទ្ទេសC ចំនួន ២២ ៦៧៥នាក់ និទ្ទេសD ចំនួន៣៦ ៦៨៣នាក់ និងនិទ្ទេសE ចំនួន ៣៥ ០៧៦នាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា...
Published 10/30/24
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។ នេះបើតាមលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែតុលានេះ។ តាមលោកស្រី អ៊ុក ឆាយ៉ាវី ក្រសួងសេដ្ឋកិច្ចបានបង្គាប់ឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបង់ពន្ធជាង ១៨លានរៀល ឬស្មើជិត ៥ពាន់ដុល្លារ។ តែលោកស្រីអះអាងថា...
Published 10/29/24
ក្រុមមេដឹកនាំនៃប្រទេស BRICS ដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានបញ្ចប់កិច្ចប្រជុំកំពូលលើកទី១៦ របស់ខ្លួនហើយនៅទីក្រុងKAZAN ប្រទេសរុស្ស៊ី។ ក្រៅពីប្រទេសស្ថាបនិកដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង មានមេដឹកនាំប្រទេសជាច្រើនទៀតក៏បានចូលរួមដែរ ក្នុងនោះក៏មានប្រទេសពីសហគមន៍អាស៊ានចំនួន៤ ដូចជាថៃ ភូមា ឥណ្ឌូនេស៊ី និងវៀតណាម។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP)...
Published 10/25/24
នៅថ្ងៃព្រហស្បតិ៍ ទី២៤ តុលានេះ អ្នកសារព័ត៌មាន ម៉ិច ដារ៉ា ត្រូវចៅក្រមស៊ើបសួរ សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ឌុច ពិសិដ្ឋ ដែលបានផ្តល់បទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ។ ការដោះលែងលោក ម៉ិច ដារ៉ា ធ្វើឡើងនៅបន្ទាប់ពីរូបលោក កាលពីយប់ថ្ងៃពុធទី២៣តុលា បានធ្វើលិខិតសុំទោសប្រមុខរដ្ឋាភិបាល និងទទួលស្គាល់កំហុសឆ្គងក្នុងការបញ្ចេញមតិតាមបណ្តាញសង្គម។ ទោះយ៉ាងណា បើតាមលោកមេធាវី ឌុច ពិសិដ្ឋ នៅក្រោយការដោះលែងលោក ម៉ិច ដារ៉ា គេនៅមិនទាន់ដឹងច្បាស់ថា តើចៅក្រមនឹងទម្លាក់ចោលបទចោទ...
Published 10/24/24
គិតមកទល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ តម្លៃមាសគីឡូបានហក់ឡើងរហូតដល់ចន្លោះពី ៣ ២០០ ទៅ៣ ៣០០ដុល្លារ ក្នុង១ដំឡឹង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៣ ខែតុលានេះ លោកបណ្ឌិត ឌុច ដារិន្ទ សេដ្ឋកិច្ចវិទូ និងជាសាស្ត្រាចារ្យនៃសាលាភូមិន្ទរដ្ឋបាលបានកត់សម្គាល់ថាមាសបានឡើងថ្លៃក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះដល់ទៅជាង៣៧%។ តាមលោកបណ្ឌិត ឌុច ដារិន្ទ ភាពមិនប្រាកដប្រជានៃកំណើនសេដ្ឋកិច្ចសកល អតិផរណា ការថយចុះឥទ្ធិពលប្រាក់ដុល្លារអាមេរិក...
Published 10/23/24
ទិវាសិទ្ធិលំនៅឋានពិភពលោកត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅអំឡុងខែតុលា។ នៅកម្ពុជា ប្រជាសហគមន៍ជាង៥០០នាក់ មកពីសហគមន៍ដីធ្លីចំនួន ១៣ បាននាំគ្នាប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកនៅឆ្នាំ២០២៤នេះ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី២២ខែតុលានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានថ្លែងថា អាជ្ញាធរមូលដា្ឋនខ្លះបានព្យាយាមហាមឃាត់មិនឱ្យប្រារព្ធកម្មវិធីនេះនៅកន្លែងខ្លះ។ តែអាជ្ញាធរមូលដ្ឋានខ្លះបានចូលរួមសហការ៕
Published 10/22/24
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានបើកកិច្ចប្រជុំមួយស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេលមួយឆ្នាំនៃរដ្ឋាភិបាលអាណត្តិទី៧។ របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា ក្នុងរយៈពេល១ឆ្នាំនៃការដឹកនាំរបស់រដ្ឋាភិបាលថ្មី សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០ ០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៧ ៨១៧នាក់ រឹបអូសបានគ្រឿងញៀនចំនួនជាង ៧តោន កញ្ឆា និងសារធាតុគីមីផ្សំផ្សេងទៀតជាង ១តោន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២១...
Published 10/21/24
កងទ័ពជួរមុខកម្ពុជា-ថៃ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានណាត់ជួបពិភាក្សាគ្នានៅក្នុងភូមិចំប៉ីរួត ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការជួបជជែកគ្នានេះ ធ្វើឡើងបន្ទាប់ពីកងទ័ពឈុតខ្មៅថៃប្រមាណ២០០នាក់ បានចូលមកស្នើឲ្យពលរដ្ឋខ្មែរដែលដាំដំណាំកសិកម្មនៅតំបន់ព្រំដែននោះបញ្ឈប់ការដាំដុះ ដោយថៃយល់ថា ជាតំបន់ស មិនទាន់ច្បាស់លាស់។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោកវរសេនីយ៍ឯក ឃួន ភិរុណ...
Published 10/18/24
ក្នុងរយៈពេល ១ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរជាង ១ម៉ឺនជើង និងទទួលបានអ្នកដំណើរជាង ១លាន៣សែននាក់ ខណៈការដឹកទំនិញតាមផ្លូវអាកាសមានត្រឹមតែជាង ៨២តោន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៦ តុលានេះ លោកស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអាចគ្មានផលចំណេញនៅក្នុងពេលយ៉ាងហោច ៥ឆ្នាំទៀត។ ទោះយ៉ាងណា លោករំពឹងនឹងអាចទាញបានផលចំណេញនៅក្រោយដំណើរការបាន ៥ឆ្នាំ និងថា អ្វីៗវាអាស្រ័យលើបរិបទសេដ្ឋកិច្ច...
Published 10/16/24
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវបានមេធាវីការពារក្តីបញ្ជាក់នៅថ្ងៃទី១៥ ខែតុលានេះថា កូនក្តីរបស់ខ្លួនកំពុងមានជំងឺថប់អារម្មណ៍ដោយសារមិនបានទទួលដំណេកគ្រប់គ្រាន់ និងថា លោក ម៉ិច ដារ៉ា ក៏កំពុងបារម្ភពីម្តាយដែលមានវ័យចំណាស់ដែរ។ តាមមេធាវីការពារក្តីរូបនេះដដែល លោក ម៉ិច ដារ៉ា បានស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ខណៈអ្នករួមអាជីពស្នើឲ្យដោះលែង លោក ម៉ិច ដារ៉ា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៥...
Published 10/15/24
១៣ តុលា ២០០៤-១៣ តុលា ២០២៤ គឺជាខួប២០ឆ្នាំ ដែលប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ តែរដ្ឋាភិបាលទើបតែប្រារព្ធពិធីអបអរនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃចន្ទនេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាកម្ពុជាទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មជាច្រើនបន្ទាប់ពីប្រទេសនេះបានក្លាយជាសមាជិកអង្គការ WTO។ តាមអ្នកឧកញ៉ា លឹម ហេង កម្ពុជាមានដៃគូពាណិជ្ជកម្មកាន់តែច្រើន រួមនឹងការអនុគ្រោះពាណិជ្ជកម្មមួយចំនួនផងដែរ។...
Published 10/14/24
លោក គួង សំណាង គឺជាសាស្ត្រាចារ្យវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានចូលរៀនមុខជំនាញនេះតាំងប្រមាណ២០ឆ្នាំមុន ខណៈនិស្សិតភាគច្រើនមិនសូវចាប់អារម្មណ៍។ តែសាស្ត្រចារ្យ គួង សំណាង បានបញ្ជាក់ថា មុខជំនាញបច្ចេកទេសមួយនេះកំពុងតែមានតម្រូវការទីផ្សារការងារច្រើន ខណៈប្រទេសជាតិចេះតែវិវត្តន៍ទៅមុខតាមសម័យបច្ចេកវិទ្យាទំនើប។ លោកចង់ឲ្យសិស្សដែលទើបប្រឡងបាក់ឌុប ពិចារណាចូលរៀនមុខជំនាញ វិស្វកម្មទូរគមនាគមន៍...
Published 10/13/24
ក្រោយត្រឡប់ពីប្រទេសបារាំងកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ជាទីដែលលោកបានបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះទៅកាន់តំបន់មួយចំនួនក្នុងខណ្ឌចំនួន៤ ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង...
Published 10/11/24
ពលករទេសន្តរប្រវេសន៍ខ្មែរខុសច្បាប់នៅក្នុងប្រទេសថៃត្រូវបានកត់សម្គាល់ថាបានរងការចាប់ខ្លួនពីអាជ្ញាធរថៃកាន់តែច្រើន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់មើលឃើញថា ពលករខ្មែរដែលរងការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ គឺដោយសារពួកគេបន្តស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃជាមួយនឹងឯកសារហួសសុពលភាព។...
Published 10/09/24
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ តុលាការខេត្តរតនគិរីបានសម្រេចដាក់លក្ខខណ្ឌចំនួន ៤ចំណុចលើ លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មីដោយហាមការធ្វើសកម្មភាពណាដែលតុលាការចាត់ទុកជាការ«ញុះញង់» និងតម្រូវឲ្យលោកត្រូវតែបង្ហាញខ្លួនដល់សមត្ថកិច្ចមូលដ្ឋានរៀងរាល់ ២ខែម្តងជាដើម។ តែលោក មាជ សុវណ្ណរ៉ា យល់ថា ការដាក់លក្ខខណ្ឌបែបនេះធ្វើឲ្យប៉ះពាល់ដល់សេរីភាពនៃការធ្វើនយោបាយក្នុងឋានៈលោកជាប្រធានគណបក្សនៅក្រៅរដ្ឋាភិបាល៕
Published 10/08/24
អ្នកបង្កើតមាតិកាលើបណ្តាញសង្គម លោក អេង ប៊ុនគា បានចាប់យកអាជីពផលិតវីដេអូ ដោយម្ចាស់ការលើខ្លួន ទាំងចំណូល- ចំណាយ និងការគ្រប់គ្រង។ ការផលិតវីដេអូគឺជាចំណង់ចំណូលចិត្តរបស់យុវជនអាយុ២៩ឆ្នាំរូបនេះ បើទោះជាការងារនេះ មិនចំមុខជំនាញដែលរូបគេបានប្រើពេលសិក្សា៤ឆ្នាំក៏ដោយ។ លោក ប៊ុនគា បានអះអាងថា ខ្លួនបានចាយពេលវេលាអស់៣ឆ្នាំ ដោយធ្វើការងារដែលខ្លួនមិនចូលចិត្ត គឺមិនមានការរីកចម្រើនឡើយ។
Published 10/06/24
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ដែលត្រូវអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី៣០ កញ្ញាកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល។ តាមរយៈបទចោទប្រកាន់ញុះញង់បង្កភាពវឹកវរក្នុងសង្គមពីតុលាការ លោកម៉ិច ដារ៉ាអាចជាប់ក្នុងពន្ធនាគារចំនួន២ឆ្នាំ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃសុក្រ ទី០៤ តុលានេះ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បានអះអាងថា សមាគមបានផ្តល់មេធាវីជួយលោកម៉ិច ដារ៉ាផ្នែកច្បាប់។ ទោះជាយ៉ាងណា លោក ណុប វីនៅតែមានក្តីសង្ឃឹមថា...
Published 10/04/24