លោក ហ៊ុយ វណ្ណៈ៖អ្នកផលិតមាតិកា (MMO) មួយចំនួនមិនទាន់យល់ពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
Description
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាត្រៀមសម្ពោធសៀវភៅ «ស» មូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវៈនៅថ្ងៃទី០៨ សីហាខាងមុខ។ ជាសៀវភៅដែលចងក្រងអំពីក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសម្រាប់ផ្សព្វផ្សាយទៅកាន់សាធារណជន។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបញ្ជាក់ថា សៀវភៅនេះបានរៀបចំឡើងដោយយោងលើការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យសារព័ត៌មានលើសកលលោក និងក្នុងប្រទេសកម្ពុជា ពិសេសការផលិតមាតិកាតាមបណ្តាញសង្គមដើម្បីទាញរកប្រាក់ចំណូល។ លោកហ៊ុយ វណ្ណៈកត់សម្គាល់ឃើញត្រង់ចំណុចនេះថា មានអ្នកផលិតមាតិកា (MMO) មួយចំនួននៅមិនទាន់ចែកដាច់ថាអ្វីទៅជាក្រមសីលធម៌វិជ្ជាជីវៈ។