វេជ្ជបណ្ឌិតលី សូវ៉ាន់៖ក្រសួងសុខាភិបាលនឹងទប់ស្កាត់ការឆ្លងរាលដាល Mpox ទម្រង់ថ្មីឱ្យបានជោគជ័
Description
ប្រឈមនឹងការឆ្លងរីករាលដាលមេរោគ Mpox ទម្រង់ថ្មី Clad1b ដែលប្រទេសថៃបានប្រកាសរកឃើញកាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលបាន និងកំពុងអនុវត្តវិធានការរឹតបន្តឹងទប់ស្កាត់ការឆ្លងជំងឺនេះនៅតាមព្រំដែន និងច្រកចេញចូលប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ សីហា កម្ពុជានៅមិនទាន់រកឃើញករណី Mpox ទម្រង់ថ្មី Clad1b នៅឡើយទេ ខណៈករណីសង្ស័យជាច្រើនត្រូវបានធ្វើតេស្តអវិជ្ជមានទាំងអស់។ ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ជឿជាក់ថា ក្រសួងសុខាភិបាលកម្ពុជានឹងអាចទប់ស្កាត់ការឆ្លងរាលដាល Mpox បានដោយជោគជ័យដូចគ្រាជំងឺកូវីដ១៩៕