លោក ជួន ណារិន្ទ​៖​ខ្ញុំមានការ​សោកស្តាយ​ចំពោះ​ការ​ថ្លោះធ្លោយ ​តែ​សមត្ថកិច្ច​យកច្បាប់​ជា
Listen now
Description
រំលងគ្នាត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ​ មន្ត្រីប៉ូលីស២នាក់ ត្រូវបានសម្លាប់នៅក្នុង​ទីក្រុងភ្នំពេញតាមរយៈហេតុការណ៍ពីរផ្សេងគ្នា ​ដែលមានការប្រើអាវុធបាញ់ប្រហារ​ និងចាក់ដោយកាំបិត។ ករណីចុងក្រោយ​ដែលកើតឡើងកាលពីថ្ងៃទី២៩​ ខែសីហា បង្ហាញថាមន្ត្រីប៉ូលីសក្នុង​ខណ្ឌបឹងកេងកងម្នាក់ត្រូវបុរសញៀនគ្រឿងញៀន​ម្នាក់ចាក់សម្លាប់ ខណៈដែល​មន្ត្រីប៉ូលីសរូបនោះមានកាំភ្លើងខ្លី​នៅនឹងដៃ តែមិនបាន​បាញ់ការពារខ្លួន។ ​នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង​អន្តរជាតិ RFI នាថ្ងៃទី៣០ ខែ​សីហា ឆ្នាំ២០២៤នេះ ​លោកឧត្តមសេនីយ៍ឯក​ ជួន ណារិន្ទ អគ្គស្នងការរង​ និងជា​ស្នងការនគរបាលរាជធានី​ភ្នំពេញបានបន្ទោស​ទៅលើចំណាត់ការ​របស់មេប៉ូលីស​មូលដ្ឋាន ដែល​មានការថ្លោះធ្លោយ​ចំពោះ​សភាពការណ៍​។