លោក ហោ សារុន៖សាលាវិជ្ជាជីវៈទេសចរណ៍នឹងផលិតធនធានមនុស្សមានជំនាញច្បាស់លាស់
Description
ក្រសួងទេសចរណ៍កម្ពុជាកំពុងត្រៀមបញ្ចប់សំណង់សាលាវិជ្ជាជីវៈវិស័យទេសចរណ៍ចំនួន២កន្លែង ដែលទី១ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ សាលាទាំង២នេះ នឹងបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។ សំណង់សាលាវិជ្ជាជីវៈទេសចរណ៍ទាំងពីរ ធ្វើឡើងក្រោមជំនួយឥណទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ក្នុងទឹកប្រាក់ ១១លានអឺរ៉ូ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា សាលាវិជ្ជាជីវៈវិស័យទេសចរណ៍ទាំងពីរនេះមានសារៈសំខាន់ណាស់សម្រាប់ជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា៕