លោក​ ឌី ថេហូយ៉ា​៖​ពលករ​ខ្មែរ​ខុសច្បាប់​នៅ​ថៃ​រង​ការ​ចាប់ខ្លួន​ច្រើន ​តែ​ប្រាក់ឈ្នួល​ប្
Listen now
Description
ពលករ​ទេសន្តរប្រវេសន៍​ខ្មែរ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ​ត្រូវបាន​កត់សម្គាល់​ថា​បាន​រង​ការចាប់ខ្លួន​ពី​អាជ្ញាធរ​ថៃ​កាន់​តែច្រើន​។ ​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​បារាំង ​RFI​ នាថ្ងៃ​ទី​០៩ ​ខែ​តុលា ​ឆ្នាំ​២០២៤​នេះ លោក ​ឌី ថេហូយ៉ា​ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់​មើលឃើញ​ថា​ ពលករ​ខ្មែរ​ដែល​រង​ការចាប់ខ្លួន​ពីសំណាក់​អាជ្ញាធរ​ថៃ ​គឺ​ដោយសារ​ពួកគេ​បន្ត​ស្នាក់នៅ ​និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​ជាមួយនឹង​ឯកសារ​ហួស​សុពលភាព​។ ​តាមមន្ត្រី​អង្គការ​សង់ត្រាល់​រូបនេះ​ដដែល ​ការ​ស្នើសុំ​ឯកសារ​សំខាន់​ៗ​មួយចំនួន​ ដើម្បី​បន្ត​ធ្វើការងារ​នៅក្នុង​ប្រទេស​ថៃ​មានភាព​ស្មុគ្រស្មាញ​ដែលជា​មូលហេតុ​ធ្វើឲ្យ​មាន​ពលករ​ខ្មែរ​កាន់តែ​ច្រើន​ក្លាយជា​ពលករ​មិន​ស្របច្បាប់​៕