លោក ឃួង ស្រេង​៖​ការរំដោះ​ទឹកភ្លៀង​ចេញពី​ក្រុង​ភ្នំពេញ​នឹង​មាន​ភាព​ល្អ​ប្រសើរ​នៅឆ្នាំ​
Listen now
Description
ក្រោយត្រឡប់​ពី​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២៤ ​ជាទី​ដែល​លោកបាន​បំពេញ​ទស្សនកិច្ច ​និង​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​លើក​ទី​១៩ ​លោក ​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះទៅកាន់​តំបន់​មួយចំនួន​ក្នុង​ខណ្ឌ​ចំនួន​៤ ​ដែល​រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។ ​នៅក្នុង​កិច្ច​សម្ភាសជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នាថ្ងៃ​ទី​១១ ខែ​តុលា ​ឆ្នាំ​២០២៤​នេះ លោក ​ឃួង ស្រេង ​បាន​បញ្ជាក់ថា​ជំនន់​ទឹកភ្លៀង​នៅទីក្រុង​ភ្នំពេញ​គឺជា​មូលហេតុ​ដែល​លោក​សុខចិត្ត​ប្តូរ​សំបុត្រ​យន្តហោះ​ត្រឡប់មក​កម្ពុជា​មុន​កំណត់​។ តាម​អភិបាល​រាជធានី​រូបនេះ ការ​លិចលង់​តំបន់​មួយចំនួន​នៅ​ភ្នំពេញ គឺ​បណ្តាលមកពី​បាតុភូត​អាកាសធាតុ​សកល ​និង​ថា​ក្នុងនាម​អាជ្ញាធរ ​លោក​ត្រូវតែ​មាន​ដំណោះស្រាយ​ចំពោះមុខ​ភ្លាម​ៗជូន​ពលរដ្ឋ​។ ​លោកថា​នៅឆ្នាំ​២០២៥ ​ខាងមុខ​ ការរំដោះ​ទឹកភ្លៀង​ចេញពី​ទីក្រុង​នឹងមាន​ភាព​ល្អប្រសើរ​មួយកំរិត​ធំ​៕