បណ្ឌិត ឌុច ដារិន្ទ​៖​ពលរដ្ឋ​គួរ​ពិចារណា​ឲ្យបាន​ច្បាស់​ក្នុងការ​ទិញមាស​ពេល​មាស​កំពុង​ឡ
Listen now
Description
គិតមកទល់​ថ្ងៃទី​២៣ ​ខែ​តុលា ឆ្នាំ​២០២៤នេះ ​តម្លៃមាស​គីឡូ​បាន​ហក់ឡើង​រហូតដល់​ចន្លោះ​ពី ​៣ ២០០ ទៅ​៣ ៣០០​ដុល្លារ ​ក្នុង​១​ដំឡឹង​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​ RFI ​នាថ្ងៃ​ទី​២៣​ ខែ​តុលា​នេះ លោក​បណ្ឌិត ​ឌុច ដារិន្ទ ​សេដ្ឋកិច្ចវិទូ​ និងជា​សាស្ត្រាចារ្យ​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​កត់សម្គាល់​ថា​មាសបាន​ឡើងថ្លៃ​ក្នុងរយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ​ដល់​ទៅ​ជាង​៣៧%​។ តាម​លោក​បណ្ឌិត ​ឌុច ដារិន្ទ​ ភាព​មិនប្រាកដ​ប្រជា​នៃ​កំណើន​សេដ្ឋកិច្ច​សកល ​អតិផរណា ​ការ​ថយចុះ​ឥទ្ធិពល​ប្រាក់​ដុល្លារ​អាមេរិក ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាយ​វិបត្តិ​សង្គ្រាម​រវាង​រុស្ស៊ី-​អ៊ុយក្រែន ​និង​សង្គ្រាមនៅ​មជ្ឈឹមបូព៌ា ​សុទ្ធសឹង​ជា​កត្តា​ដែល​ធ្វើឲ្យ​តម្លៃមាស​កើនឡើង​។ ​សេដ្ឋកិច្ចវិទូ​រូបនេះ​បន្តថា​ប្រភព​ហិរញ្ញវត្ថុ​មួយចំនួន​បង្ហាញពី​ការកើនឡើង​តម្លៃ​មាស​រហូត​ឆ្នាំ​២០២៥ ​តែ​ពលរដ្ឋ​ខ្មែរ​ក៏គួរ​ពិចារណា​ផងដែរ​ចំពោះ​ការ​ទិញមាស​ស្តុក​អំឡុង​ពេល​មាស​កំពុង​ឡើងថ្លៃ​ខ្ពស់​។