មេធាវី ឌុច ពិសិដ្ឋ៖ លោក ម៉ិច ដារ៉ា ត្រូវដោះលែងបណ្តោះអាសន្ន ដោយមិនទាន់ដឹងពីលក្ខខណ្ឌកំណត់រប
Listen now
Description
នៅថ្ងៃព្រហស្បតិ៍ ទី២៤ តុលានេះ អ្នកសារព័ត៌មាន ម៉ិច ដារ៉ា ត្រូវចៅក្រមស៊ើបសួរ សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ឌុច ពិសិដ្ឋ ដែលបានផ្តល់បទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ។ ការដោះលែងលោក ម៉ិច ដារ៉ា ធ្វើឡើងនៅបន្ទាប់ពីរូបលោក កាលពីយប់ថ្ងៃពុធទី២៣តុលា បានធ្វើលិខិតសុំទោសប្រមុខរដ្ឋាភិបាល និងទទួលស្គាល់កំហុសឆ្គងក្នុងការបញ្ចេញមតិតាមបណ្តាញសង្គម។ ទោះយ៉ាងណា បើតាមលោកមេធាវី ឌុច ពិសិដ្ឋ នៅក្រោយការដោះលែងលោក ម៉ិច ដារ៉ា គេនៅមិនទាន់ដឹងច្បាស់ថា តើចៅក្រមនឹងទម្លាក់ចោលបទចោទ ឬមានភ្ជាប់លក្ខខណ្ឌកំណត់ណាមួយនៅឡើយ។