បណ្ឌិត ឈាង វណ្ណារិទ្ធ៖កម្ពុជាកំពុងស្ថិតក្នុងស្ថានភាព«រង់ចាំមើល»ក្នុងការចូលរ
Description
ក្រុមមេដឹកនាំនៃប្រទេស BRICS ដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានបញ្ចប់កិច្ចប្រជុំកំពូលលើកទី១៦ របស់ខ្លួនហើយនៅទីក្រុងKAZAN ប្រទេសរុស្ស៊ី។ ក្រៅពីប្រទេសស្ថាបនិកដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្វ្រិកខាងត្បូង មានមេដឹកនាំប្រទេសជាច្រើនទៀតក៏បានចូលរួមដែរ ក្នុងនោះក៏មានប្រទេសពីសហគមន៍អាស៊ានចំនួន៤ ដូចជាថៃ ភូមា ឥណ្ឌូនេស៊ី និងវៀតណាម។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) យល់ឃើញថា កម្ពុជាយូរនិងឆាប់អាចក្លាយជាផ្នែកមួយរបស់ BRICS។ ក៏ប៉ុន្តែលោកថា ពេលនេះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពរង់ចាំមើលការវិវត្តន៍របស់ប្រទេសក្នុងតំបន់នៅឡើយ។