លោក ​គឹម ឡេង​៖​ដើម្បី​ឲ្យ​សិស្ស​បាន​និទ្ទេស​A​ច្រើន ​យើងត្រូវ​រៀបចំ​សេណារីយ៉ូ​តាំង​ពី​៥
Listen now
Description
នៅក្នុង​ការប្រលង​បាក់ឌុប​ឆ្នាំ​២០២៤​នេះ ខេត្ត​សៀមរាប​មានសិស្ស​ជាប់​និទ្ទេស ​A ច្រើនជាងគេ​លំដាប់ទី​២ ​បន្ទាប់ពី​ភ្នំពេញ ​គឺមាន​ចំនួន​ ២២១​នាក់​។ ​ក្នុងចំណោម​សិស្ស​ទាំង ​២២១នាក់​នេះ ​វិទ្យាល័យ​១០​មករា​១៩៧៩ ​មានសិស្ស​ជាប់​និទ្ទេស ​A ​ចំនួន​៣៨​នាក់ ​ក្នុងនោះ​២០​នាក់​ ស្ថិតក្នុង​ថ្នាក់​តែមួយ​។ ​នៅក្នុង​កិច្ចសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នាថ្ងៃទី​០១ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៤​នេះ ​លោក ​គឹម ឡេង ​នាយក​វិទ្យាល័យ​១០​មករា ​បានឲ្យដឹងថា​ចំណាត់ថ្នាក់​ដ៏ល្អ​ដែលសិស្ស​ថ្នាក់ទី១២ ​របស់​លោក​ទទួលបាន​ គឺដោយសារ​មានការ​រៀបចំ​សេណារីយ៉ូ​ការសិក្សា​ទុកជាមុន​យ៉ាងហោច​ក៏រយៈពេល​៥ឆ្នាំដែរ​។ ​តាមនាយកសាលា​រូបនេះ ​ការចូលរួម​របស់​ភាគីពាក់ព័ន្ធ​រួមមាន​មាតាបិតាសិស្ស ​លោកគ្រូ​អ្នកគ្រូ ​អាជ្ញាធរ​ និង​ការប្រឹងប្រែង​ផ្ទាល់របស់​សិស្ស​ជាកត្តា​សំខាន់​ដែលនាំឲ្យ​សិស្ស​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​សិក្សា​។