លោក ហន ពិសិដ្ឋ៖ទឹកជំនន់នៅកំពង់ស្ពឺបណ្តាលមកពីពលរដ្ឋមួយចំនួនចាក់ដីលុបប្រឡាយ
Description
នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ទឹកជំនន់បានជន់លិចស្រុកចំនួន២ ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកគងពិសី និងស្រុកបសេដ្ឋ។ ក្រៅពីនេះ ទឹកជំនន់បានពន្លិចផ្លូវជាតិលេខ៣ មួយចំហៀងប៉ែកកំពង់ស្ពឺចំនួន២កំណាត់ ដែលធ្វើឲ្យចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅថ្ងៃទី០៤ វិច្ឆិកានេះ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសីបានថ្លែងថា ការជន់លិចស្រុកគងពិសី និងស្រុកបសេដ្ឋបណ្តាលមកពីមូលហេតុចំនួនពីរគឺ ទី១ ពលរដ្ឋមួយចំនួនបានចាក់ដីលុបប្រឡាយ និងទី២ ប្រឡាយដែលកំពុងស្តារនៅមិនទាន់បើកទូលំទូលាយនៅឡើយ។