Episodes
ប្រទេសកម្ពុជាមានស្តង់ចំនួន៧៨ សម្រាប់តាំងបង្ហាញផលិតផលរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ នៅទីក្រុងណាននីង ប្រទេសចិនពីថ្ងៃទី២៤ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) និងជាប្រធានក្រុមប្រឹក្សាភិបាល Cambodia SME Trading Co Ltd បានឲ្យដឹងថាផលិតផលកម្ពុជាទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជននៅប្រទេសចិន។ តាមលោកឧកញ៉ា តែ...
Published 09/27/24
មកទល់នឹងថ្ងៃ៣រោច ខែភទ្របទ ត្រូវនឹងថ្ងៃសុក្រទី២០ ខែកញ្ញានេះ គឺជាវេនទី៣ហើយ ដែលពលរដ្ឋខ្មែរទូទាំងប្រទេសបាននាំគ្នាទៅកាន់ទីអារាមរៀងៗខ្លួន ដើម្បីធ្វើបុណ្យដាក់បិណ្ឌស្របទៅតាមប្រពៃណីខ្មែរពីបរមបុរាណមក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភាព្រះពុទ្ធសាសនានៃប្រទេសកម្ពុជាបានមានសង្ឃដីកាថា...
Published 09/20/24
ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំបន្ថែមមួយស្តីពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា។ សេចក្តីណែនាំនេះ ត្រូវគេមើលឃើញថាធ្វើឡើងក្រោយមានការលើកឡើងពីមហាជនតាមបណ្តាញសង្គមថាធនាគារមួយចំនួនបានគិតកម្រៃសេវាពីអតិថិជនចំពោះការបើក និងបិទគណនីជាប្រាក់រៀល។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក សុខ ចាន់...
Published 09/18/24
កញ្ញាឈឹម ស៊ីថរ អតីតមេដឹកនាំសហជីពក្នុងក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ត្រូវបានដោះលែងពីពន្ធនាគារព្រៃសនៅព្រឹកថ្ងៃទី១៦កញ្ញានេះ ក្រោយបញ្ចប់ការអនុវត្តទោសរយៈពេល ២ឆ្នាំ។ កញ្ញាបានជាប់ចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងបទចោទបន្តបន្ទាប់តាមបទបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី១៦ កញ្ញានេះ កញ្ញា ឈឹម ស៊ីថរបានបញ្ជាក់ពីការមិនប្តូរជំហរការពារសិទ្ធិ និងការងារតស៊ូមតិឱ្យបុគ្គលិកកម្មករនៅកាស៊ីណូណាហ្កាវើលដ៍ជាដាច់ខាត។...
Published 09/16/24
ស្រូវដែលកសិករកំពុងប្រមូលផលក្នុងរដូវវស្សាឆ្នាំ២០២៤ នេះត្រូវបានគេកត់សម្គាល់ថា មានតម្លៃធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៣ កញ្ញានេះ លោកបណ្ឌិតយ៉ង សាំងកុមារ អនុរដ្ឋលេខាក្រសួងកសិកម្មកម្ពុជាបានពន្យល់ថា តម្លៃស្រូវដែលកំពុងធ្លាក់ថ្លៃនេះជាពូជ ឬប្រភេទស្រូវវៀតណាម OM ដែលមានតម្លៃទាបបំផុតត្រឹម ៩២០រៀលក្នុងមួយគីឡូក្រាម។ តែផ្ទុយទៅវិញ និងបើតាមលោកបណ្ឌិតយ៉ង សាំងកុមារ ពូជ ឬប្រភេទស្រូវរបស់ខ្មែរបែរជាហក់ឡើងខ្ពស់ជាងឆ្នាំមុនៗទៅវិញ។ សម្រាប់អ្នកជំនាញកសិកម្មរូបនេះ...
Published 09/13/24
ក្រសួងពាណិជ្ជកម្មកម្ពុជាបានកំណត់តម្លៃប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រេងសាំងធម្មតាមានតម្លៃ ៣៩០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៣ ៧៥០រៀលក្នុង១លីត្រ។ តម្លៃប្រេងដែលបានធ្លាក់មកនៅក្រោម ១ដុល្លារ ក្នុងមួយលីត្រនេះ ជារឿងកម្រនឹងកើតមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមើលឃើញថា ការបន្តធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈនេះជាសញ្ញាមួយជួយឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពវិជ្ជមាន...
Published 09/11/24
ចាប់ពីថ្ងៃទី២ កញ្ញាមក ពលរដ្ឋដែលបង្កបង្កើនផលនៅតំបន់ ២ នៃបឹងទន្លេសាបក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យចំនួន ២២០គ្រួសារបានចេញមកតវ៉ាលើចំណាត់ការដោះដូរទៅទីតាំងថ្មីរបស់អាជ្ញាធរខេត្ត។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៦ កញ្ញានេះ លោក អ៊ិន គង់ជិត ប្រធានការិយាល័យអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យបានលើកឡើងថា មូលហេតុនៃការចេញតវ៉ារបស់ពលរដ្ឋទាំងជាង ២០០គ្រួសារដោយសារទីតាំងដោះដូរនោះមានចម្ងាយឆ្ងាយពីទីតាំងចាស់ និងក្រោយពីពលរដ្ឋសង្កេតឃើញមានភាពមិនប្រក្រតីមួយចំនួននៅក្នុងដំណើរការដោះដូរ។...
Published 09/07/24
ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍បានចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មសរីរាង្គជាមួយសហគមន៍កសិករចំនួន ២៨នៅក្នុងខេត្តព្រះវិហារក្នុងការទិញលក់ស្រូវចំនួន ២៥ ០០០តោន ក្នុងមួយឆ្នាំដើម្បីកែច្នៃជាអង្ករនាំចេញទៅក្រៅប្រទេស។ ជាមួយគ្នានេះ អង្ករកម្ពុជាក៏ទទួលបានការចាប់អារម្មណ៍ពីប្រទេសឥណ្ឌូណេស៊ីដែរ។ តែបើតាមការចុះផ្សាយរបស់កាសែតវៀតណាមមួយក្នុងថ្ងៃទី៤ កញ្ញា ឥណ្ឌូណេស៊ីកំពុងពិចារណាលើសមត្ថភាពផលិត និងហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដែលនៅមានកម្រិត។...
Published 09/06/24
លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី បានសម្តែងការភ្ញាក់ផ្អើលនៅពេលមានការផ្សព្វផ្សាយឡើងវិញនូវដីកាតាមចាប់ខ្លួនលោក ខណៈដែលលោកកំពុងត្រៀមចាកចេញពីអាមេរិកទៅដល់កម្ពុជាវិញនៅថ្ងៃទី៥ ខែកញ្ញា។ ប្រធានគណបក្សជំនាន់ថ្មីបានលើកឡើងយ៉ាងដូច្នេះនៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៤ កញ្ញា ឆ្នាំ ២០២៤ និងបានចោទជាសំណួរថា ហេតុអ្វីបានជាតុលាការមិនចាប់ខ្លួនលោកតាំងពីលោកនៅក្នុងប្រទេសកម្ពុជា...
Published 09/04/24
ក្រសួងទេសចរណ៍កម្ពុជាកំពុងត្រៀមបញ្ចប់សំណង់សាលាវិជ្ជាជីវៈវិស័យទេសចរណ៍ចំនួន២កន្លែង ដែលទី១ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងទី២ស្ថិតនៅក្នុងខេត្តព្រះសីហនុ។ សាលាទាំង២នេះ នឹងបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខ។ សំណង់សាលាវិជ្ជាជីវៈទេសចរណ៍ទាំងពីរ ធ្វើឡើងក្រោមជំនួយឥណទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ក្នុងទឹកប្រាក់ ១១លានអឺរ៉ូ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ហោ សារុន...
Published 09/03/24
ប្រឈមនឹងការឆ្លងរីករាលដាលមេរោគ Mpox ទម្រង់ថ្មី Clad1b ដែលប្រទេសថៃបានប្រកាសរកឃើញកាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលបាន និងកំពុងអនុវត្តវិធានការរឹតបន្តឹងទប់ស្កាត់ការឆ្លងជំងឺនេះនៅតាមព្រំដែន និងច្រកចេញចូលប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លង CDC បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ សីហា កម្ពុជានៅមិនទាន់រកឃើញករណី Mpox ទម្រង់ថ្មី Clad1b នៅឡើយទេ ខណៈករណីសង្ស័យជាច្រើនត្រូវបានធ្វើតេស្តអវិជ្ជមានទាំងអស់។...
Published 08/30/24
រំលងគ្នាត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ មន្ត្រីប៉ូលីស២នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុងភ្នំពេញតាមរយៈហេតុការណ៍ពីរផ្សេងគ្នា ដែលមានការប្រើអាវុធបាញ់ប្រហារ និងចាក់ដោយកាំបិត។ ករណីចុងក្រោយដែលកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា បង្ហាញថាមន្ត្រីប៉ូលីសក្នុងខណ្ឌបឹងកេងកងម្នាក់ត្រូវបុរសញៀនគ្រឿងញៀនម្នាក់ចាក់សម្លាប់ ខណៈដែលមន្ត្រីប៉ូលីសរូបនោះមានកាំភ្លើងខ្លីនៅនឹងដៃ តែមិនបានបាញ់ការពារខ្លួន។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង...
Published 08/30/24
មជ្ឈមណ្ឌលសម្រាប់ការងារមនុស្សធម៌ និងសង្គមអាស៊ី(CAPS) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGOF) កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាបង្ហាញលទ្ធផលអនុវត្តការងាររបស់ប្រទេសកម្ពុជានៅក្នុងរបាយការណ៍«សន្ទស្សន៍ប្រតិបត្តិល្អឆ្នាំ ២០២៤»។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ លោក ម៉ារ សុផល ប្រធានកម្មវិធីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាថ្លែងថា និន្នាការប្រទេសកម្ពុជានាដំណាក់កាលចុងក្រោយហាក់ដូចផ្ទុយគ្នា...
Published 08/23/24
ក្នុងនាមជាអ្នកជំនួញលើវិស័យអចលនទ្រព្យលោកឧកញ៉ា គីម ហ៊ាង បានផ្តល់ការអនុគ្រោះច្រើនដល់អតិថិជនដែលបានទិញផ្ទះនៅក្នុងបុរីរបស់លោក ហើយមិនមានលទ្ធភាពបង់ប្រាក់អំឡុងពេលកម្ពុជារងនូវវិបត្តិសេដ្ឋកិច្ចក្រោយកូវីដ-១៩។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិកបុរីវិមានសំណាង និងជាប្រធាន KW Cambodia រំពឹងថាវិស័យអចលនទ្រព្យកម្ពុជាអាចនឹងងើបឡើងវិញ ប្រសិនបើលោក ដូណាល់ត្រាំ...
Published 08/21/24
នៅថ្ងៃទី២០សីហានេះ រដ្ឋបាលខេត្តកណ្តាលបានចេញលិខិតព្រមានលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ ដោយទុករយៈពេល១ខែដើម្បីឱ្យម្ចាស់អាជីវកម្មនេះកែលម្អបញ្ហានិងភាពអសកម្មរបស់ខ្លួន។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២០សីហានេះដែរ លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាលបានលើកឡើងថា ការចេញលិខិតព្រមាននេះ គឺបន្ទាប់ពីរដ្ឋបាលខេត្តរកឃើញថា អាជីវកម្មផលិតទឹកស្អាតមួយនេះបានផលិតទឹកគ្មានគុណភាព ទឹកល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់។ល។ ចំពោះលោក ឌឹម បូរ៉ា ទឹកស្អាតគឺត្រូវតែមានគុណភាព...
Published 08/20/24
យុវជនយ៉ាងតិច៣១នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្នុងបទចោទប្រកាន់ថា ពាក់ព័ន្ធនឹងផែនការធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV) ទៅតាមការ«ញុះញង់»ពីអ្នកនៅក្រៅប្រទេស។ ជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែសីហា ក៏មានយុវជន ៤នាក់ ដែលជាសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ ក៏ត្រូវបានចាប់ខ្លួន ចំណែកទីស្នាក់ការរបស់សមាគមក៏ត្រូវបញ្ជាឲ្យបិទទ្វារថែមទៀត។ ក្នុងបទសម្ភាសន៍...
Published 08/19/24
គម្រោងបាតុកម្មស្នើសុំឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV) អាចនឹងធ្វើឡើងនៅថ្ងៃទី១៨សីហាខាងមុខ។ នៅចំពោះមុខនៃបាតុកម្មដែលអាចកើតឡើងនៅកណ្តាលទីក្រុងភ្នំពេញក្នុងពេលខាងមុខនេះ សមត្ថកិច្ច កងកម្លាំងគ្រប់ជាន់ថ្នាក់ បានត្រៀមយ៉ាងរួចរាល់ ដើម្បីទប់ស្កាត់កុំឲ្យមានភាពចលាចលក្នុងសង្គម។ យ៉ាងណាមិញនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រ ទី១៦សីហានេះ លោក ហៃ វណ្ណា តំណាងបាតុករ នៅប្រទេសជប៉ុន បានបញ្ជាក់ថា ការធ្វើបាតុកម្មនៅថ្ងៃទី១៨សីហាខាងមុខ ជាការជួបជុំសម្តែងមតិដោយអហិង្សា...
Published 08/16/24
បេសកកម្ម «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ចាប់ធ្វើឡើង ពីថ្ងៃទី១០សីហារហូតដល់ថ្ងៃទី១០កញ្ញា ឆ្នាំ២០២៤ នៅក្នុងគោលដៅ ចែកសៀវភៅដល់យុវជនតាមសហគមន៍ និងស្វែងរកជើងឯកអំណានប្រចាំខេត្តនីមួយ។ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍» ជាបេសសកម្មមួយក្នុងយុទ្ធនាការ«សៀវភៅមួយសហគមន៍មួយ»ដែលបានបង្កើតឡើងកាលពី២ឆ្នាំមុន។ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នៅថ្ងៃទី១៣សីហានេះ អ្នកស្រី ហ៊ាង វត្តី សហស្ថាបនិកយុទ្ធនាការលើកឡើងថា គំនិតផ្តួចផ្តើមបង្កើតយុទ្ធនាការនេះឡើង...
Published 08/13/24
សិទ្ធិជាមូលដ្ឋាន និងយុត្តិធម៌សង្គម, សិទ្ធិបរិស្ថាន និងការការពារធនធានធម្មជាតិ, អក្ខរកម្មឌីជីថល និងសេរីភាពបញ្ចេញមតិ និង ទស្សនទានយុវជនចំពោះអំពើពុករលួយ ទាំងនេះ គឺជាប្រធានបទដែលត្រូវបានលើកឡើងនៅក្នុងវេទិកា យុវជនកម្ពុជាលើកទី២ ដែលរៀបចំកាលពីថ្ងៃទី១១សីហា ឆ្នាំ២០២៤។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លើកឡើងថា...
Published 08/12/24
អស់រយៈពេលជិត១ខែហើយ ដែលឧទ្ធម្ភាគចក្រយោធា១គ្រឿងបានធ្លាក់នៅតំបន់ជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ ដែលបណ្តាលឲ្យស្លាប់អាកាសយានិក ២នាក់។ តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នេះ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាសកម្ពុជាបានថ្លែងថា ជាគោលការណ៍មិនមានការនាំឧទ្ធម្ភាគចក្រធ្លាក់នេះមកវិញទេ ព្រោះវាមានសភាពខូចខាតបាក់បែកទៅហើយ។ ផ្ទុយទៅវិញ...
Published 08/07/24
ដំណាំស្រូវជាង១ម៉ឺនហិកតានៅខេត្តកំពង់ធំប្រឈមមុខនឹងការខូចខាតដោយសារជំនន់ទឹកស្ទឹងសែន នាប៉ុន្មានថ្ងៃមកនេះ។ តែក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣ ខែសីហានេះ លោក ចាន់ យុត្ថា អះអាងថា អាជ្ញាធរពាក់ព័ន្ធ បានព្យាយាមបង្អាក់កុំឲ្យទឹកជំនន់ហូរសម្រុកចូលទៅបំផ្លាញស្រូវដែលជិតប្រមូលផលទាំងនោះ ដោយសង្គ្រោះបានជាង៦០%ហើយ។ បើតាមអ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ...
Published 08/03/24
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាត្រៀមសម្ពោធសៀវភៅ «ស» មូលដ្ឋានគ្រឹះក្រមសីលធម៌វិជ្ជាជីវៈនៅថ្ងៃទី០៨ សីហាខាងមុខ។ ជាសៀវភៅដែលចងក្រងអំពីក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកផលិតមាតិកាសម្រាប់ផ្សព្វផ្សាយទៅកាន់សាធារណជន។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបញ្ជាក់ថា សៀវភៅនេះបានរៀបចំឡើងដោយយោងលើការវិវត្តន៍នៃបច្ចេកវិទ្យាក្នុងវិស័យសារព័ត៌មានលើសកលលោក និងក្នុងប្រទេសកម្ពុជា...
Published 07/31/24
ឧទ្ធម្ភាគចក្រយោធាដែលបានបាត់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ត្រូវបានកងកម្លាំងយោធារកឃើញធ្លាក់នៅចំណុចភ្នំយ៉ាវយ៉ៃក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី២៩ ខែកក្កដា។ អាកាសយានិកទាំង ពីររូបដែលបានធ្វើការហ្វឹកហ្វឺនជាមួយឧទ្ធម្ភាគចក្រត្រូវបានគេប្រទះឃើញបាត់បង់ជីវិតដោយម្នាក់នៅលើកាប៊ីនបើកបរ និងម្នាក់ទៀតនៅចម្ងាយជាង២០០ម៉ែត្រពីឧទ្ធម្ភាគចក្រធ្លាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ឈុំ...
Published 07/30/24
កម្ពុជាបានជួបប្រទះគ្រោះរញ្ជួយដីជាប្រវត្តិសាស្ត្រលើកដំបូងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលជាឥទ្ធិពលឆ្លងពីគ្រោះរញ្ជួយដីកម្លាំង ៥,១រ៉ិចទ័រនៅប្រទេសវៀតណាម។ នៅទូទាំងខេត្តរតនៈគិរី រួមទាំងក្រុងសែនមនោរម្យផងបានទទួលរងឥទ្ធិពលនេះដោយមានរំញ័រច្រើនដងក្នុងរយៈពេលខ្លីៗ។ នេះជាការបញ្ជាក់របស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនៈគិរីនៅក្នុងបទសម្ភសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែកក្កដានេះ។ តែលោកថា...
Published 07/29/24