Episodes
ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.ពលរដ្ឋរិះគន់មេដឹកនាំពីរនាក់ឪពុកនិងកូនត្រកូល«ហ៊ុន» ថាមិនហ៊ាននិយាយរឿងកោះគុតជាមួយថៃតែបែរមកគំរាមពលរដ្ឋខ្លួនឯង ២.ពលករខ្មែរធ្វើការនៅកោះគុតព្រួយបារម្ភរឿងជម្លោះកោះគុតរវាងកម្ពុជា និងថៃអាចឲ្យមានផលប៉ះពាល់ដល់ពួកគេ ៣.ក្នុងនាទីវេទិកាអ្នកស្តាប់នៅរាត្រីនេះ យើងនឹងពិភាក្សាថាតើកម្ពុជាអាចនឹងមានលទ្ធភាពប្តឹងទៅតុលាការអន្តរជាតិបានដែរឬយ៉ាងណា ហើយតើកម្ពុជាអាចមានយន្តការអ្វីផ្សេងទៀតដែរឬទេក្នុងការជជែកតវ៉ាជាមួយភាគីថៃ? … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/22/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី២២ ខែ វច្ឆិកា ឆ្នាំ២០២៤ ១. ឪពុក និងកូនត្រកូល«ហ៊ុន»បានឆ្លើយតបជាលើកដំបូងរឿងជម្លោះកោះគុត ជាមួយថៃ ២. សកម្មជនបក្សប្រឆាំង លោក ម៉ិច ហ៊ាង ប្ដេជ្ញាបន្តសកម្មភាពនយោបាយ ក្រោយរួចផុតពីការឃុំឃាំង ៣. ពលរដ្ឋស្នើឱ្យប្រធានមន្ទីរសុខាភិបាលខែត្រតាកែវចុះពីតំណែង ក្រោយគ្លីនិកគ្មានអាជ្ញាប័ណ្ណធ្វើឱ្យអ្នកជំងឺស្លាប់ ៤. លោក ហ៊ុន ម៉ាណែត ប្រកាសឈប់ផ្ដល់អាជ្ញាប័ណ្ណផលិតស្រាបៀរ និង រ៉ែនៅតំបន់ព្រៃឡង់….រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/21/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ឪពុក និង កូនត្រកូល«ហ៊ុន» ចោទអ្នកជាតិនិយមរឿងជម្លោះកោះគុតថាជា «ក្រុមប្រឆាំងជ្រុលនិយម» ២. តុលាការ ផ្ដន្ទាទោសអ្នកជំនាញផ្នែកកសិកម្ម លោក នី ណាក់ ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ក្នុងសំណុំរឿងញុះញង់ ប្តឹងដោយលោក ហេង សួរ ៣. ពលរដ្ឋ ស្នើឱ្យប្រធានមន្ទីរសុខាភិបាលខេត្តតាកែវចុះចេញពីតំណែងក្រោយអនុញ្ញាតឱ្យគ្លីនិកគ្មានអាជ្ញាប័ណ្ណមួយកន្លែងព្យាបាលអ្នកជំងឺបណ្តាលឱ្យស្លាប់ម្នាក់ ៤. នៅរាត្រីនេះ យើងមានអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោក ថា ថៃ...
Published 11/21/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. លោក ហ៊ុន ម៉ាណែត ថា ការដកតំណែងលោក សុខ ចិន្តាសោភា គឺដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាល ២. កងទ័ពជើងទឹកថៃ ត្រៀមធ្វើសមយុទ្ធយោធានៅកោះគុត ស្របពេលមានភាពតានតឹងក្នុងតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា ៣. ពលរដ្ឋ មិនទុកចិត្តអាជ្ញាធរខេត្តស្វាយរៀងរឿងរឹតបន្តឹងបញ្ហាជួលដីតំបន់ព្រំដែនឱ្យទៅវៀតណាម ៤. គ្រួសារសកម្មជន បន្តស្នើឱ្យរដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងគម្រោង CLV ក្រោយលុបចោលគម្រោងនេះជាស្ថាពរ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/20/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកតាមដានស្ថានការណ៍នយោបាយថាកម្ពុជានៅមិនទាន់មានសេដ្ឋកិច្ចល្អប្រសើរឡើយដោយសារការមិនគោរពសិទ្ធិមនុស្ស ២. អ្នកអត្ថាធិប្បាយនយោបាយសង្ស័យថា លោក ហ៊ុន ម៉ាណែត មិនហ៊ានប្ដឹងទៅតុលាការអន្តរជាតិរឿងជម្លោះកោះគុតជាមួយថៃទំនងខ្លាចបាត់ប្រយោជន៍រឿងបូមប្រេង ៣. ពលរដ្ឋលើកឡើងថា ត្រកូលហ៊ុននឹងអាចក្លាយជាជនក្បត់ជាតិ ប្រសិនបើមិនទាមទារកោះគុតពីថៃមកវិញ ៤. អង្គការសម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិ(FIDH)ថ្កោលទោសការឃុំខ្លួន និងកាត់ទោសលោក កើត សារ៉ាយ ......
Published 11/19/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. រដ្ឋសភា គ្រោងបោះឆ្នោតឱ្យលោក ប្រាក់ សុខុន មកធ្វើជារដ្ឋមន្ត្រីការបរទេសវិញ ស្របពេលបញ្ហាកោះគុតកំពុងឡើងកម្តៅខ្លាំង ២. សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអ្នកភូមិបឹងតាមោក៣នាក់ឱ្យជាប់ពន្ធនាគារ ៦ខែ ពីបទ «ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ» ៣. ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើមានអាថ៌កំបាំងអ្វីនៅពីក្រោយការចរចាចែករំលែកផលប្រយោជន៍រួមគ្នាពីកំណប់ប្រេង និងឧស្ម័នរវាងកម្ពុជា និង ថៃ …...
Published 11/19/24
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី​ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ក្រុមហ៊ុនវិភាគទិន្នន័យឈ្មោះ 60 Decibels រកឃើញថាពលរដ្ឋកម្ពុជាត្រូវកាត់បន្ថយអាហារហូបចុកដើម្បីទុកប្រាក់សងបំណុលធនាគារ ២. អ្នកឃ្លាំមើលប្រដូចរដ្ឋាភិបាលកម្ពុជាទៅនឹងគីង្គក់លក់ថ្នាំស្រែង ខណៈត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំដើម្បីភាពអត់ឱន និងសន្តិភាព ៣. អ្នកការពារសិទ្ធិមនុស្ស និងបក្សភ្លើងទៀនអំពាវនាវឱ្យអាជ្ញាធរដោះលែងសកម្មជនបក្សភ្លើងទៀន២នាក់នៅខេត្តកំពង់ស្ពឺ ៤.ពលរដ្ឋ...
Published 11/18/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. សកម្មជនបក្សភ្លើងទៀន២នាក់នៅខេត្តកំពង់ស្ពឺ ត្រូវអាជ្ញាធរចាប់ខ្លួន ២. អ្នកឃ្លាំមើលថា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI) គួរលើកយកបញ្ហារំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជា ៣. អាជីវកម្មកាយភ្នំឈើកាច់ក្នុងខេត្តព្រៃវែង កក្រើកឡើងវិញក្រោយស្ងាត់មួយរយៈ ៤. កម្មករសំណង់ជាង៣០០នាក់ ចេញតវ៉ានៅការដ្ឋានរមណីយដ្ឋានអូស្មាច់ខេត្តឧត្តរមានជ័យ ដោយសារតែថៅកែចិនមិនបើកប្រាក់ខែជូនពួកគាត់ …...
Published 11/18/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. ព្រះអង្គប៊ុតប៊ុនតិញព្រមានថា លោក ហ៊ុន សែន នឹងមានវាសនាអាក្រក់ដូចប៉ុល ពត ២. កម្ពុជាអាចនឹងបានផលចំណេញដោយប្រយោលពីការកែប្រែពាណិជ្ជកម្ម អាមេរិក-ចិន ៣. តុលាការខែត្រប៉ៃលិនដោះលែងសកម្មជនបក្សប្រឆាំងពីរនាក់ ក្រោយពីចុះចូលបក្សកាន់អំណាច ៤. អាជ្ញាធរមិនបានអប់រំពលរដ្ឋចូលរួមពិធីបុណ្យអុំទូកឱ្យបានត្រឹមត្រូវ ជាហេតុបន្សល់ទុកសំរាម១ម៉ឺនតោន...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/17/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. តុលាការខេត្តប៉ៃលិន រងការរិះគន់រឿងដោះលែងសកម្មជនបក្សប្រឆាំង២នាក់ដោយសារចុះចូលបក្សកាន់អំណាច ២. ពលរដ្ឋ ស្នើឱ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយពីបញ្ហាសំរាម ក្រោយពិធីបុណ្យអុំទូកបន្សល់ទុកសំរាមប្រមាណ១ម៉ឺនតោន ៣. ខ្មែរក្រោម រីករាយក្រោយទូកងខ្មែរកម្ពុជាក្រោមឈ្នះពានរង្វាន់លេខ១ ក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ ៤. ព្រះសង្ឃ អំពាវនាវឱ្យមន្ត្រីសង្ឃស៊ើបអង្កេតករណីព្រះសង្ឃផឹកស្រានៅខេត្តកំពង់ស្ពឺ ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនា …...
Published 11/17/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. ប្រមុខការពារជាតិថៃព្រមានថា សង្គ្រាមអាចនឹងកើតឡើង បើការចរចាតំបន់រឿង «ត្រួតស៊ីគ្នា» មិនស្របតាម MOU ឆ្នាំ២០០១ ២. ចលនាខ្មែរដើម្បីប្រជាធិបតេយ្យស្នើទៅរដ្ឋាភិបាលបារាំង អន្តរាគមន៍ដោះលែងឪពុកលោក ស៊ន តារា ៣. អ្នកឃ្លាំមើលបារម្ភថា ការចងសម្ព័ន្ធភាពរវាងអង្គភាពទ័ពជាមួយក្រុមហ៊ុនរកស៊ីកាប់ឈើ នឹងបង្កវិនាសកម្មព្រៃឈើ ៤. អ្នកវិភាគព្រមានថា កម្ពុជានឹងរងផលប៉ះពាល់ពីគោលនយោបាយថ្មីនៃទិដ្ឋាការមេគង្គ-ឡានឆាងរបស់ចិន...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/17/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.គណបក្សប្រឆាំងស្នើកម្ពុជាស្វែងរកកិច្ចអន្តរាគមន៍ពីតុលាការអន្តរជាតិដោះស្រាយបញ្ហាកោះគុត ២.ចលនាខ្មែរដើម្បីប្រជាធិបតេយ្យស្នើទៅបារាំងឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដោះលែងឪពុកលោក ស៊ន តារា ៣.ពលរដ្ឋខ្មែរកម្ពុជាក្រោមចូលរួមធ្វើពិធីបុណ្យអុំទូកនៅលើទឹកដីកំណើតដើម្បីរក្សាអត្តសញ្ញាណខ្មែរ ៤.សកម្មជនព្រៃឈើបារម្ភថា ការចងសម្ព័ន្ធភាពរវាងអង្គភាពកងទ័ពជាមួយក្រុមហ៊ុនរកស៊ីកាប់ឈើនឹងបង្កវិនាសកម្មព្រៃឈើ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/16/24
ពត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ១. លោក សម រង្ស៊ី ថា របបទីក្រុងភ្នំពេញសព្វថ្ងៃ កំពុងទ័លច្រកក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២. មន្រ្តីបក្សប្រឆាំងថ្កោលទោសរដ្ឋាភិបាលក្រុងភ្នំពេញដែលប្រឌិតរឿងចាប់ឪពុកលោក ស៊ន តារា ៣. អ្នកវិភាគសង្គម ថា ត្រកូលហ៊ុននឹងបរាជ័យចំពោះនយោបាយឈ្នះ ៤. ភ្ញៀវទេសចររាប់ម៉ឺននាក់សម្រុកទស្សនាពិធីបុណ្យអុំទូកនៅខេត្តសៀមរាប ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/15/24
ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. លោក ហ៊ុន សែន រងការរិះគន់ថាប្រើវិធីស្មោកគ្រោកប្រឌិតរឿងចាប់ឪពុកលោក ស៊ន តារា ធ្វើជាចំណាប់ខ្មាំង ២.ពលរដ្ឋចាត់ទុកការចាប់ខ្លួនឪពុករបស់ លោក ស៊ន តារាថា ជាអំពើព្រៃផ្សៃរបស់រដ្ឋាភិបាលត្រកូលហ៊ុន ៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការបន្តចាប់ខ្លួនសាច់ញាតិរបស់អ្នករិះគន់លោក ហ៊ុន សែន អាចនឹងធ្វើអោយ លោក ហ៊ុន សែន ល្បីឈ្មោះ លើគោលនយោបាយ ខឹងគោវាយរទេះ ឬក៏គោលនយោបាយចាប់ជំរិត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/15/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. លោក ស៊ន តារា ស្នើសុំឱ្យអាជ្ញាធរដោះលែងឪពុកឱ្យមានសេរីភាពវិញ ២. អ្នកឃ្លាំមើលថា មន្ត្រីមួយចំនួនចំណាយលុយទិញតំណែង ដើម្បីប្រព្រឹត្តអំពើពុករលួយ ៣. ក្រសួងមហាផ្ទៃបញ្ជាជាថ្មីទៀតឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ទប់ស្កាត់ការជួលដីខ្មែរតាមព្រំដែនឱ្យប្រទេសជិតខាង ៤. វិធីសាស្រ្តបង្ការជំងឺគ្រុនផ្ដាសាយនៅក្នុងរដូវរងា ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/14/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. តុលាការ ឃុំខ្លួនអភិបាលរងខេត្តពោធិ៍សាត់ និងអតីតអភិបាលស្រុកល្វាឯមខេត្តកណ្តាល ពាក់ព័ន្ធអំពើពុករលួយករណីលោក លី សាម៉េត ២. ព្រឹទ្ធសភា អនុម័តសេចក្តីស្នើ ច្បាប់ស្តីពីការលុបចោលកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ៣. សមាជិកព្រឹទ្ធសភាអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលចូលរួមស្នើច្បាប់ដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា អាចនឹងក្លាយជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មី ៤....
Published 11/13/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. តុលាការខេត្តតាកែវផ្តន្ទាទោសលោក ភុន យុទ្ធ ជាប់គុក១ឆ្នាំ៦ខែរឿងរិះគន់រដ្ឋាភិបាល ២. អ្នកឃ្លាំមើលជំរុញឱ្យតុលាការបើកសវនាការសំណុំរឿងឃាតកម្មប្រព្រឹត្តដោយអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យបានឆាប់ ៣. ពលរដ្ឋ និងអ្នកឃ្លាំមើលថា ចរិតកោងកាចរបស់លោក ហ៊ុន សែន ធ្វើឱ្យកម្ពុជាផុងខ្លួនក្នុងវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរ ៤. អ្នកវិភាគ ថាមេដឹកនាំកម្ពុជា ខ្វះឆន្ទៈពិតប្រាកដក្នុងការបោសសម្អាតមន្ត្រីពុករលួយ ....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/12/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.កញ្ញា សេង ធារី ប្ដឹងពន្ធនាគារខេត្តព្រះវិហារពីរឿងធ្វើទារុណកម្មផ្លូវចិត្ត ២.ថៃពន្លឿនការបង្កើតគណៈកម្មការបច្ចេកទេសដើម្បីដោះស្រាយជាមួយកម្ពុជា ក្នុងរឿងតំបន់ត្រួតស៊ីគ្នា ៣.អាជ្ញាធរចាប់ខ្លួនមន្ត្រីគណបក្សកម្លាំងជាតិម្នាក់នៅក្រុងភ្នំពេញពីបទប្រមាថព្រះមហាក្សត្រ ៤.សហព័ន្ធខ្មែរកម្ពុជាក្រោមសោកស្តាយដែលកឋិនគ្រួសារហ៊ុនរងការរឹតត្បិតមិនឲ្យខ្មែរកណ្តាលនិងខ្មែរក្រោមបានជួបគ្នាដោយសេរី… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/09/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. លោក សម រង្ស៊ី បង្កើតចលនាតស៊ូប្រឆាំងរបបដឹកនាំគ្រួសារនិយមរបស់លោក ហ៊ុន សែន ២. រដ្ឋសភាអនុម័តលុបចោលកិច្ចព្រមព្រៀងក្នុងគម្រោង CLV តែបក្សប្រឆាំងបន្តរិះគន់ថា នេះជាការបំភាន់ភ្នែកពលរដ្ឋ ៣. តុលាការខេត្តតាកែវចាប់ខ្លួននាយកទីចាត់ការផែនការវិនិយោគខេត្ត និងមន្ត្រី២នាក់ទៀត ពាក់ព័ន្ធនឹងអំពើពុករលួយ ៤. ក្រុមអ្នកអុំទូកង អំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ទំនុកបម្រុងដល់ពួកគាត់ ក្នុងពិធីបុណ្យអុំទូកនៅភ្នំពេញ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/08/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.លោក សម រង្ស៊ីថា ចលនាជាតិថ្មីដែលលោកបង្កើតឡើងដើម្បីការពារទឹកដី និងទាមទារយុត្តិធម៌ ២.រដ្ឋសភាលុបចោលកិច្ចព្រមព្រៀងCLV ប៉ុន្តែមន្ត្រីបក្សប្រឆាំងថាជាបំភាន់ភ្នែកពលរដ្ឋ កុំឲ្យតវ៉ា ៣.នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ លោក សម រង្ស៊ី នឹងបកស្រាយជុំវិញពីគោលដៅនិងផលប្រយោជន៍របស់ចលនាជាតិថ្មីដែលលោកនឹងបង្កើតនៅថ្ងៃទី៩វិច្ឆិកាស្អែកនេះ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/08/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកវិភាគរិះគន់ លោកហ៊ុន ម៉ាណែត ដែលបានពិភាក្សាជាមួយ លោក ម៊ីន អ៊ុងលាំង ពីទំនាក់ទំនងពាណិជ្ជកម្ម ២. ក្រុមអ្នកតាដានរឿងព្រំដែន ថាវៀតណាមនៅតែមានឥទ្ធិពលលើកម្ពុជាក្នុងគម្រោង CLMV ៣. លោក សម រង្ស៊ី នឹងប្រកាសពីគម្រោងបង្កើតចលនាជាតិតស៊ូ នៅថ្ងៃទី៩វិច្ឆិកា ៤. កសិករស្នើឱ្យរដ្ឋាភិបាលជួយរក្សាតម្លៃស្រូវ ដើម្បីឱ្យកសិករមានជីវភាពសមរម្យ ...រួមនឹងព័ត៌មានមួយចំនួនទៀត
Published 11/07/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. វៀតណាម បង្កើនដំណើរការកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា CLMV ក្រោយកម្ពុជាដកខ្លួនចេញពី CLV ២. ពលរដ្ឋ ស្នើឱ្យអាជ្ញាធរចាត់វិធានការលើក្រុមហ៊ុនកាយភ្នំឈើកាច់ ក្រោយពីក្រសួងរ៉ែបដិសេធថាមិនបានផ្តល់អាជ្ញាប័ណ្ណរ៉ែថ្មឱ្យក្រុមហ៊ុននៅតំបន់នោះ ៣. ព្រះមហាក្សត្រ នរោត្តម សីហមុនី បញ្ចប់មុខតំណែងលោក ដួង តារា ពីរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ៤. នៅរាត្រីនេះ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ...
Published 11/07/24
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី​ ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១.អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកចំណែកកោះគុតពីថៃមកកាន់កាប់វិញ ២.កម្មករត្អូញត្អែរពីជីវភាពលំបាក និងថៅកែបង្ខំឱ្យធ្វើការលើសកម្រិត ខណៈរោងចក្រ​ និងការវិនិយោគចិន កើនឡើង ៣.ពលករខ្មែររាប់ពាន់នាក់ទៅរកការងារធ្វើនៅប្រទេសថៃត្អូញត្អែរថា គ្មានការងារធ្វើទៀងទាត់ ដែលធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងជីវភាព ៤.អ្នកឃ្លាំមើលថា កម្ពុជានឹងមិនទទួលបានផលចំណេញពីកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) និងអេកម៉ិក...
Published 11/06/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. លោក ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍លទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក និងត្រៀមសហការនឹងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ២. អ្នកឃ្លាំមើលបញ្ហាព្រំដែន ជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិដើម្បីទាមទារយកចំណែកកោះគុតពីថៃមកកាន់កាប់វិញ ៣. គ្រួសារ និងសង្គមស៊ីវិល រិះគន់សាលក្រមផ្ដន្ទាទោស លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ៤. ពលរដ្ឋនៅខេត្តក្រចេះប្រមាណ ១០០នាក់ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ដាក់ញត្តិនៅក្រសួងដែនដី...
Published 11/06/24