Episodes
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤
១. តុលាការសម្រេចឃុំខ្លួន លោក លី សាម៉េត ទីប្រឹក្សាផ្ទាល់លោក ហ៊ុន សែន នៅពន្ធនាគារព្រៃស
២. គ្រួសារមន្ត្រីបក្សប្រឆាំងរិះគន់រដ្ឋាភិបាលថា អនុវត្តច្បាប់ស្តង់ដារពីរ ចំពោះអ្នកទោសនយោបាយ
៣. ជំនន់ទឹកភ្លៀង កំពុងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនិងហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តមួយចំនួន
៤. ពលរដ្ឋនៅខេត្តមណ្ឌលគិរី ចោទទាហានវិស្វកម្មឈូសឆាយ រំលោភលើ ដីព្រៃ ជំនឿរបស់ពួកគាត់....រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/06/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤
១. គ្រួសារមន្ត្រីបក្សប្រឆាំង រិះគន់រដ្ឋាភិបាលថា អនុវត្តស្តង់ដារពីរចំពោះអ្នកទោសនយោបាយ
២. សមាគមខ្មែរក្រោម រិះគន់អាជ្ញាធរវៀតណាមរឿងរឹតត្បិតសិទ្ធិខ្មែរក្រោមក្នុងពិធីបុណ្យកឋិន
៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការងើបឈរតវ៉ារបស់ពលរដ្ឋខ្មែរ អាចទប់មិនឱ្យរដ្ឋាភិបាលត្រកូលហ៊ុនដឹកនាំប្រទេសបែបជិះសេះលែងដៃដូចសព្វថ្ងៃនេះបានដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/05/24
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៤
១. អ្នកច្បាប់ថា តុលាការគួរតែស៊ើបអង្កេត ស៊ីជម្រៅរកមនុស្សពាក់ព័ន្ធក្នុងរឿងលោក លី សាម៉េត ឆបោកលុយរាប់លាន
២. អាជ្ញាធរវៀតណាមពង្រាយកម្លាំងហាមឃាត់មិនឱ្យសកម្មជនខ្មែរក្រោមប្រមាណ៦០នាក់ជួបថ្នាក់ដឹកនាំកម្ពុជាដែលហែកថិនទៅកម្ពុជាក្រោម
៣.ធនាគារអភិវឌ្ឍន៍អាស៊ីផ្ដល់ជំនួយ១០លានដុល្លារដល់កម្ពុជា...
Published 11/04/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤
១. ទីប្រឹក្សាលោក ហ៊ុន សែន គឺឧកញ៉ា លី សាម៉េត ចេញសារភាពកំហុសឆបោក បន្ទាប់ពីសមត្ថកិច្ចប្រើពេលជិត១ខែតាមចាប់មិនបាន
២. ពលរដ្ឋខេត្តព្រៃវែង ស្នើឱ្យរដ្ឋាភិបាលការពារតំបន់វប្បធម៌ភ្នំឈើកាច់ ២៥ ហិកតារ ដែលកំពុងប្រឈមនឹងការហ៊ុមព័ទ្ធយកដោយសាលាបើកបរយោធា
៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យក្រសួងសេដ្ឋកិច្ចលើកលែងការពិន័យប្រាក់
៤. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ជំនួយ ១០ លានដុល្លារ...
Published 11/04/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២៤
១. រដ្ឋាភិបាលពឹងលើកម្ចីចិន នឹងធ្វើឱ្យកម្ពុជាធ្លាក់ចូលអន្ទាក់បំណុលចិនងើបមិនរួច
២. រដ្ឋាភិបាលប្រឈមនឹងបាតុកម្មពីពលករខ្មែរនៅកូរ៉េខាងត្បូង បើមិនផ្ដល់សេវាលិខិតឆ្លងដែន
៣. ពលរដ្ឋថា លោក ហ៊ុន ម៉ាណែត គួរតែទប់ស្កាត់អំពើពុករលួយ ជាជាងដាក់ចំណាត់ការអនុគ្រោះពន្ធលើប្រាក់ចំណូល
៤. អ្នកជាប់ឃុំប្រឈមបញ្ហាសុខភាព និងពិបាកក្នុងការរស់នៅនារដូវរងា...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/04/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖
១. ពលរដ្ឋ មិនរំពឹងថា រដ្ឋាភិបាលអាចលើកកម្ពស់គុណភាពវិស័យអប់រំឱ្យបានស្មើគ្នានោះទេ ដោយសារតែគម្លាតសង្គមកាន់តែកើនឡើង
២. ពលករខ្មែរ ស្នើឱ្យរដ្ឋាភិបាលបន្តផ្ដល់សេវាលិខិតឆ្លងដែននៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង
៣. សាច់ញាតិអ្នកជាប់ឃុំ កញ្ញា នួន តឿន ថាថៅកែរោងចក្រម៉ាឡេស៊ី បញ្ឈប់គាត់ពីការងារ ជាការរើសអើងនយោបាយ
៤. អ្នកឃ្លាំមើល បារម្ភថា កម្ពុជានឹងអាចជាប់អន្ទាក់បំណុលចិនកាន់តែជ្រៅ ខណៈរដ្ឋាភិបាលនៅតែបន្តខ្ចីបុលលុយពីចិន …...
Published 11/03/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២៤៖
១. អ្នកឃ្លាំមើលស្នើឱ្យរដ្ឋាភិបាលបញ្ចប់កិច្ចព្រមព្រៀងផ្សេងទៀត ដែលទាក់ទងនឹងគម្រោង CLV
២. សង្គមស៊ីវិលជំរុញឱ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតករណីអ្នកជាប់ឃុំ ស្លាប់នៅពន្ធនាគារខេត្តព្រះវិហារ
៣. ស្រ្តីរងគ្រោះដោយអំពើជួញដូរនៅចិន រៀបរាប់ពីការបង្ខំឱ្យរៀបការប្តីជាមនុស្សគ និងគ្រួសារចិនធ្វើបាប
៤. មូលហេតុដែលនយោបាយទាក់ម៉ូយរបស់លោក ហ៊ុន ម៉ាណែត មិនអាចទាក់ទាញអ្នកវិនិយោគអាមេរិកាំង...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/03/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤
១. អ្នកឃ្លាំមើលស្នើបញ្ចប់កិច្ចព្រមព្រៀងទាក់ទងនឹងគម្រោង CLVស្របពេលសភាកំពុងពិនិត្យសេចក្តីព្រាងច្បាប់បញ្ចប់CLV
២. សង្គមស៊ីវិលជំរុញឱ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតករណីអ្នកជាប់ឃុំស្លាប់នៅពន្ធនាគារខេត្តព្រះវិហារជាបន្តបន្ទាប់
៣.អ្នកភូមិនៅខេត្តព្រះវិហារព្រួយបារម្ភពីជីវភាពក្រោយពីអាជ្ញាធរ សហការជាមួយក្រុមហ៊ុនហាមពួកគាត់មិនឱ្យប្រមូលផលស្រូវ
៤. តើមូលហេតុអ្វីបានជានយោបាយ «ទាក់ម៉ូយ» របស់ ហ៊ុន ម៉ាណែត មិនអាចទាក់ទាញអ្នកវិនិយោគអាមេរិកាំងបាន?...
Published 11/02/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២៤
១. អ្នកជាប់ឃុំមួយចំនួននៅពន្ធនាគារខេត្តព្រះវិហារ ស្លាប់ជាបន្តបន្ទាប់ក្នុងពេល ២ សប្ដាហ៍នេះ
២. រដ្ឋាភិបាលថា នឹងយកប្រាក់ជិត២៧លានដុល្លារដែលបានពីការរៃអង្គាស ទៅសង់ផ្លូវលំតាមព្រំដែន
៣. កម្ពុជាស្នើឱ្យឥណ្ឌា និងភាគីពាក់ព័ន្ធ ជួយផ្សព្វផ្សាយព័ត៌មានល្អអំពីកម្ពុជា ដើម្បីលើកស្ទួយវិស័យទេសចរណ៍
៤. សកម្មជនបក្សប្រឆាំងថា ពួកគាត់បង្ខំចិត្តចុះចូលជាមួយបក្សកាន់អំណាច ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 11/02/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤
១. ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់អំពើនិទ្ទណ្ឌភាពប្រឆាំងលើអ្នកសារព័ត៌មាន
២. លោក សម រង្ស៊ី អះអាងថា ចលនាជាតិខ្មែរតស៊ូថ្មីនឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្រៅប្រទេស
៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកតើថា អំពើនិទ្ទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មានឆ្លុះបញ្ចាំងយ៉ាងដូចម្តេចខ្លះពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា?
Published 11/01/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី១ ខែ វិច្ឆិកា ឆ្នាំ២០២៤
១. បក្សប្រឆាំងថៃទាមទារឱ្យរដ្ឋាភិបាលលុបចោល MOU ធនធានរួមនៅតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា
២. អ្នកជំនាញថា រដ្ឋសភាបំពេញការងារបក្សជាងការងារបំរើពលរដ្ឋ
៣. កម្មករក្រុមហ៊ុនស៊តធិកស៍ អឹឡាយអិន តវ៉ាឱ្យថៅកែផ្ដល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ឆ្នាំ
៤. ពលរដ្ឋនៅខេត្តបាត់ដំបង នាំគ្នានេសាទនៅទំនប់សាលាតាអន នៅរដូវត្រីឡើង…រួមនឹងព័ត៌មានមួយចំនួនទៀត។
Published 11/01/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤
១. អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បោកប្រាស់ពលរដ្ឋពីការប្ដេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ
២. កម្មកររោងចក្រកាត់ដេរនៅខេត្តកណ្តាល ប្រមាណ៥០០នាក់ តវ៉ាឱ្យម្ចាស់រោងចក្រគោរពច្បាប់ការងារ
៣. ពលករខ្មែរមួយក្រុមដែលចាញ់បោកមេខ្យល់នៅថៃ កំពុងដាច់បាយ
៤. តើអំពើគាបសង្កត់ឆ្លងដែនប្រព្រឹត្តដោយរដ្ឋាភិបាលត្រកូល«ហ៊ុន» មានកម្រិតធ្ងន់ធ្ងរយ៉ាងណាខ្លះ ហើយនរណាខ្លះក្លាយជាជនរងគ្រោះនៃទង្វើនេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 10/31/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែ តុលា ឆ្នាំ២០២៤
១. សង្គមស៊ីវិលថាស្ត្រីខ្មែរដែលគេជួញដូរនិងបង្ខំឱ្យរៀបការនៅប្រទេសចិនកើនឡើងក្នុងរយៈពេល៩ខែឆ្នាំ២០២៤
២/ មេធាវីជំរុញតុលាការផ្ដល់អាទិភាពដល់សំណុំរឿង លោក កឹម សុខា ដែលបានអូសបន្លាយជាង៧ឆ្នាំមកហើយ
៣. អ្នកធ្វើការក្នុងវិស័យទេសចរណ៍បង្ហាញមតិផ្សេងគ្នាចំពោះគម្រោងទិដ្ឋាការ«ប្រទេស៦គោលដៅមួយ» របស់ថៃ
៤. អ្នកបុរាណវិទ្យាបានរកឃើញចម្លាក់បដិមាទ្វារបាលនៅខ្លោងទ្វារចំនួន ១២ នៅខាងជើងអតីតព្រះបរមរាជវាំង នៃក្រុងអង្គរធំ...
Published 10/31/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤
១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អះអាងថា ជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកសារព័ត៌មាន បន្តរួចផុតពីការផ្ដន្ទាទោស
២. មេធាវី ជំរុញឱ្យតុលាការផ្តល់អាទិភាពដល់សំណុំរឿង លោក កឹម សុខា ដែលបានអូសបន្លាយជាង៧ឆ្នាំមកហើយ
៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យក្រសួងសេដ្ឋកិច្ចដកការពិន័យជាទឹកប្រាក់ប្រមាណជិត៥ពាន់ដុល្លារ
៤. អ្នកនេសាទនៅខេត្តកោះកុង ទាមទារឱ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 10/30/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធទី៣០ ខែតុលា ឆ្នាំ២០២៤
១. សមាជិកព្រឹទ្ធសភាអាមេរិកអំពាវនាវឱ្យទម្លាក់ចោលបទចោទលើអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា និងដោះលែងកញ្ញា សេង ធារី
២. អ្នកវិភាគរិះគន់លោក ហ៊ុន សែន រឿងគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីទៅចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ
៣. អ្នកកាសែតដែលរងអំពើហិង្សាមិនទាន់ទទួលបានយុត្តិធម៌ ថែមទាំងរងការប្ដឹងផ្ដល់ទៅតុលាការទៀត
៣. សហគមន៍ព្រៃឡង់ស្នើឲ្យអាជ្ញាធរបង្ហាញព័ត៌មានជាក់លាក់អំពីកាត់ដីព្រៃក្នុងតំបន់ការពារព្រៃឡង់ឲ្យទៅឯកជន …...
Published 10/30/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤
១. អ្នកវិភាគ រិះគន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីទៅចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ
២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើយុទ្ធនាការអប់រំសាធារណជនពីអំពើនិទ្ទណ្ឌភាពករណីឃាតកម្មលើអ្នកសារព័ត៌មាន
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញប្រធានបទ ថាតើនឹងមានផលវិបាកអ្វីខ្លះបើរដ្ឋាភិបាលកម្ពុជានៅតែបង្កើនយុទ្ធនាការគាបសង្កត់ឆ្លងដែនប្រឆាំងនឹងក្រុមអ្នករិះគន់ …...
Published 10/29/24
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី ២៩ ខែតុលា ឆ្នាំ២០២៤
១.ចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ នឹងបន្តធ្វើសកម្មភាពនៅបណ្ដាប្រទេសនានា ដើម្បីទាមទារឱ្យសភាប្រជុំអនុម័ត ដកកម្ពុជាចេញពីគម្រោងCLV
២.សង្គមស៊ីវិលជំរុញអាជ្ញាធរឱ្យពន្លឿនការស៊ើបអង្កេតសំណុំរឿងអតីតមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក កឹម ជាតិ
៣.ពលរដ្ឋខេត្តព្រះវិហារចោទក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី (Seladamex co.ltd)ថារំលោភយកដីស្រែ និងហាមឃាត់ពួកគាត់មិនឱ្យប្រមូលផលស្រូវ
៤.សកម្មជនចលនាមាតាធម្មជាតិកំពុងជាប់ឃុំលើកទឹកចិត្តយុវជនឱ្យក្លាហាន...
Published 10/29/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤
១. គ្រួសារ រំពឹងថាតុលាការខេត្តតាកែវនឹងជម្រះក្តីដោយយុត្តិធម៌ និងដោះលែងជនពិការ លោក ភុន យុទ្ធ នៅថ្ងៃសវនាការ
២. សង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរបង្ហាញលទ្ធផលសំណុំរឿងពុករលួយរបស់អតីតមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក កឹម ជាតិ
៣. សកម្មជនចលនាមាតាធម្មជាតិកំពុងជាប់ឃុំ លើកទឹកចិត្តយុវជនឱ្យក្លាហាន និងតស៊ូដើម្បីការពារភោគទ្រព្យធម្មជាតិ
៤. ពលរដ្ឋខេត្តព្រះវិហារ ចោទក្រុមហ៊ុន សីលាដាម៉ិច ថារំលោភយកដីស្រែរបស់ពួកគាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 10/28/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី២៧ ខែតុលា ឆ្នាំ២០២៤
១. ខ្មែរនៅក្រៅប្រទេសរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកទី៣៣ឆ្នាំ ជាបន្តបន្ទាប់
២. ចលនា ដើម្បីប្រជាធិបតេយ្យ នឹងស្នើឱ្យព្យួរអាសនៈរដ្ឋាភិបាលកម្ពុជាពីអង្គការសហប្រជាជាតិ
៣. អ្នកឃ្លាំមើលសង្គមថា សកម្មជនបក្សប្រឆាំងបង្ខំចិត្តចុះចូលជាមួយរដ្ឋាភិបាល ដើម្បីសុវត្ថិភាព
៤. វិស័យទេសចរណ៍នឹងធ្លាក់ក្នុងវិបត្តិរយៈពេលយូរ បើរដ្ឋាភិបាលមិនអាចទប់ស្ដាត់ឧក្រិដ្ឋកម្មឆបោកបាន
...រួមនឹងព័ត៌មានមួយចំនួនទៀត
Published 10/28/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤
១. ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ នឹងស្នើឱ្យអង្គការសហប្រជាជាតិ ព្យួរកៅអីរដ្ឋាភិបាលកម្ពុជា បើការបោះឆ្នោតអាណត្តិថ្មី គ្មានយុត្តិធម៌
២. អ្នកប្រារព្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅអូស្ត្រាលី ព្រួយបារម្ភពីកម្ពុជាកាន់តែធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ
៣. អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលអសមត្ថភាពមិនអាចចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន ឧកញ៉ា លី សាម៉េត បាន
៤. ពលរដ្ឋចំនួន២ភូមិនៅខេត្តក្រចេះ ចោទប្រជាការពារភូមិរំលោភយកដីកប់សពរួមរបស់ប្រជាពលរដ្ឋ …...
Published 10/27/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៧ ខែ តុលា ឆ្នាំ២០២៤
១. ខ្មែរនៅអឺរ៉ុបធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស
២. បណ្ដាញយុវជន និងសហគមន៍លើកពីករណីកាប់ឈើខុសច្បាប់នៅកម្ពុជា ក្នុងវេទិកាអង្គការសហប្រជាជាតិ
៣. សង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យបង្ហាញព័ត៌មានលម្អិតអំពីគម្រោងចំណាយថវិកាជាតិឆ្នាំ២០២៥
៤. អ្នកជំនាញថា អាស៊ានលែងជាតំបន់មានសុវត្ថិភាពសម្រាប់អ្នកនយោបាយប្រឆាំង...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 10/27/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤
១.ពលករខ្មែរនៅកូរ៉េ បន្តជួបជុំស្នើរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍
២.សកម្មជនបរិស្ថានជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់បទល្មើសអារឈើខុសច្បាប់វេទិកាស្ដីពីជីវចម្រុះលើកទី១៦
៣.មូលនិធិសិទ្ធិមនុស្សស្នើក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមអំពើចិត្ត ស៊ើបអង្កេតករណីវៀតណាមឃុំខ្លួនខ្មែរក្រោមទាំងបំពាន
៤.អាជីវកម្មកាយកម្ទេចភ្នំប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្របាភ្នំនិងសុខភាព… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 10/26/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤
១. អ្នកឃ្លាំមើលថា កម្ពុជាជាប់ចំណាត់ថ្នាក់នីតិរដ្ឋ បាតតារាង ដោយសារអំណាចផ្តាច់ការរបស់ត្រកូលហ៊ុន
២. អង្គការ Right Livelihood ស្នើឱ្យអ្នករាយការណ៍សិទ្ធិមនុស្សរបស់UN ជួយអន្តរាគមន៍ឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនមាតាធម្មជាតិ
៣. ស្រ្តីខ្មែរធ្លាប់រងគ្រោះ ដោយអំពើជួញដូរមនុស្សនៅប្រទេសចិន មានបញ្ហាវិបត្តិផ្លូវចិត្តនិងមានជម្ងឺធ្ងន់ធ្ងរ
៤. ក្រុមអាជីវករនៅតំបន់បាភ្នំខេត្តព្រៃវែង ត្អូញត្អែរខ្សត់ភ្ញៀវទេសចរ ដោយសារអាជីវកម្មកាយភ្នំ...
Published 10/26/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤
១.អ្នកច្បាប់ថា ការធ្វើវីដេអូសុំទោសដើម្បីបាននៅក្រៅឃុំបង្ហាញថា អ្នកនយោបាយមានឥទ្ធិពលខ្លាំងជាងប្រព័ន្ធតុលាការ
២.អង្គការគម្រោងយុត្តិធម៌ពិភពលោក ដាក់ចំណាត់ថ្នាក់នីតិរដ្ឋកម្ពុជានៅបាតតារាងជាថ្មីម្ដងទៀត
៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងពិភាក្សាថាតើមានអ្វីនៅពីក្រោយការនិយាយទម្លាក់កំហុសលើខ្លួនឯងរបស់អ្នកជាប់ឃុំមួយចំនួន… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Published 10/25/24
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រទី២៥ ខែតុលា ឆ្នាំ២០២៤
១. អង្គការយុត្តិធម៌ពិភពលោក ដាក់ចំណាត់ថ្នាក់កម្ពុជាទាបផ្នែកនីតិរដ្ឋដដែល
២. មន្រ្តីជាន់ខ្ពស់អាមេរិកស្នើឱ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងនីតិរដ្ឋដើម្បីទាក់ទាញអ្នកវិនិយោគអាមេរិក
៣. មនុស្ស២ពាន់នាក់រងការចាប់ជំរិត និងទារុណកម្ម ដោយអំពើឆបោកតាមអនឡាញ
៤. ពលរដ្ឋនៅខេត្តកោះកុង ស្នើឲ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន SV Asset
...រួមនឹងព័ត៌មានមួយចំនួនទៀត
Published 10/25/24