24 episodes

តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។

ភូមិសាស្រ្តនយោបា‪យ‬ RFI ខេមរភាសា / RFI Khmer

    • News
    • 5.0 • 1 Rating

តាន់ ហ្សង់-ហ្វ្រង់ស័រ នឹង​លាតត្រដាង នូវ​យន្តការ​សំខាន់ៗ​នៃ​ទំនាក់ទំនង​អន្តរជាតិ​ និង​វិភាគ​ព្រឹត្តិការណ៍​ធំៗ នៃ​អតីតកាល ដើម្បី​ពន្យល់​បច្ចុប្បន្នភាព​អន្តរជាតិ ដែល​មាន​លក្ខណៈ​កាន់តែ​ពិបាក​ស្មុគស្មាញ។ កម្មវិធី​នេះ នឹង​ត្រូវ​ចាក់ផ្សាយ នៅ​រៀងរាល់​ថ្ងៃ​ចន្ទ។

    ​របប ប៉ុល ពត​៖ ខ្មែរ​សម្លាប់​ខ្មែរ​?​

    ​របប ប៉ុល ពត​៖ ខ្មែរ​សម្លាប់​ខ្មែរ​?​

    ក្រោយ​ពី​បាន​និយាយ​រៀបរាប់​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​អស់​ជា​ច្រើន​សប្តាហ៍ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ធ្វើ​សេចក្តី​សន្និដ្ឋាន បិទ​បញ្ចប់​ការ​សិក្សា​ទៅ​លើ​ទំព័រ​ដ៏​ខ្មៅរ​ងងិត​មួយ​នេះ​នៃ​ប្រវត្តិសាស្ត្រ​ទំនើប​របស់​កម្ពុជា។ ក្រោយ​ពី​បាន​ដួល​រលំ​នៅ​ថ្ងៃ​៧​មករា​១៩៧៩​ហើយ ហេតុអ្វី​បាន​ជា​អង្គការ​ចាត់​តាំង​របស់​ខ្មែរ​ក្រហម​ ទាំង​យោធា​និង​ទាំង​នយោបាយ បន្ត​មាន​ដង្ហើម​ត​ទៅ​ទៀត​ ត​រហូត​ដល់​ឆ្នាំ​១៩៩៩?

    តើ​កម្ពុជា​ប្រជាធិបតេយ្យ​ពិត​ជា​បាន​អនុវត្ត​នយោបាយ​ប្រល័យ​ពូជសាសន៍​មែន​ឬ​ទេ? តើ​ហេតុអ្វី​បាន​ជា​របប ប៉ុល ពត សាហាវ​ព្រៃផ្សៃ​ដល់​ម្លឹង និង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ច្រើន​ដល់​ម្លឹង ក្នុង​រយៈ​ពេល​មួយ​យ៉ាង​ខ្លី​? សូម​អញ្ជើញ​ស្តាប់​ចម្លើយ​បែប​សង្ខេប​និង​បែប​សំយោគ ជា​ថ្មី​ឡើង​វិញ​របស់ ហ្សង់-ហ្វ្រង់ស័រ តាន់។ 

    • 14 min
    ​វៀត​ណាម​វាយ​រំលំ​របប ​ប៉ុល ពត​ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​

    ​វៀត​ណាម​វាយ​រំលំ​របប ​ប៉ុល ពត​ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា​ នៅ​ឆ្នាំ​១៩៧៨​ ប៉ុល ពត ​និង​ក្រុម​ខ្លួន​សម្រេច​ចិត្ត​បោស​សម្អាត​ថ្នាក់​ដឹក​នាំ​នៃ​ភូមិភាគ​បូព៌ា​ដែល​ពួក​ខ្លួន​ចោទ​ថា ក្បត់​អង្គការ។ កាល​ណោះ ​ទង្វើ​នេះ​ជំរុញ​ឱ្យ​កម្មាភិបាល​និង​យោធា​ខ្មែរ​ក្រហម​ភូមិ​ភាគ​បូព៌ា​ច្រើន​សិប​នាក់ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់​ចូល​ព្រៃ ឆ្លង​ដែន​ទៅ​វៀតណាម រួច​ហើយ បញ្ចុះ​បញ្ចូល​វៀតណាម​ ឱ្យ​ជួយ​ពួក​គេ ធ្វើ​សង្គ្រាម​រំលំ​របប​ប្រល័យ​ពូជសាសន៍​របស់ ប៉ុល ពត។ ព្រឹត្តិការណ៍​បោស​សម្អាត​ភូមិភាគ​បូព៌ា​នេះ នាំ​យ៉ាង​លឿន​រហ័ស​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​និង​វៀតណាម។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​រៀប​រាប់​ពី​សង្គ្រាម​ដែល​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​២៥​ធ្នូ​១៩៧៨។ តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះវៀតណាម​វាយ​រំលំ​របប ប៉ុល ពត។ 

    • 13 min
    ​របប​ខ្មែរ​ក្រហម​ផ្តើម​រក​រឿង​បញ្ឆេះ​សង្គ្រា​ម​ជាមួយ​វៀត​ណាម ​នៅ​ឆ្នាំ​១៩៧៧​

    ​របប​ខ្មែរ​ក្រហម​ផ្តើម​រក​រឿង​បញ្ឆេះ​សង្គ្រា​ម​ជាមួយ​វៀត​ណាម ​នៅ​ឆ្នាំ​១៩៧៧​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​បក្ស​និង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨។ នៅ​ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​ផ្តើម​ពិនិត្យ​មើល​មូលហេតុ​ធំៗ​ដែល​នាំ​ទៅ​រក​ការ​ផ្ទុះ​សង្គ្រាម​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរ​ក្រហម​និង​វៀតណាម។ 

    • 11 min
    ​ការ​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨​

    ​ការ​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៨​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​មូល​ហេតុ​សំខាន់ៗ​ដែល​ជំរុញ​ឱ្យ​ខ្មែរ​ក្រហម​កាប់​សម្លាប់​រង្គាល​គ្មាន​រើស​មុខ ពី​ខែ​មេសា​ឆ្នាំ​១៩៧៥​ដល់​ខែ​មករា​ឆ្នាំ​១៩៧៩​។ នៅ​ថ្ងៃ​នេះ​ វិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ពី​ការ​តាម​កម្ទេច​គ្នា​ឯង​នៅ​ក្នុង​ជួរ​ពួក​មេ​ខ្មែរ​ក្រហម​ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៨​។ 

    • 13 min
    ​នយោ​បាយ​កាប់​សម្លាប់​រង្គាល​របស់​ខ្មែរ​ក្រហម​

    ​នយោ​បាយ​កាប់​សម្លាប់​រង្គាល​របស់​ខ្មែរ​ក្រហម​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​​ពី​ផែនការ​គ្មាន​ភាព​ប្រាកដ​និយម​របស់​ពួក​មេ​ខ្មែរ​ក្រហម នោះ​គឺ​ការ​ដាក់​ទិស​ឱ្យ​ធ្វើ​ស្រែ មួយ​ហិកតា​ឱ្យ​បាន​ស្រូវ​បី​តោន។ ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពន្យល់ពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥​ដល់ឆ្នាំខែមករាឆ្នាំ១៩៧៩។ 

    • 12 min
    ​អង្គ​ការ​ខ្មែរ​ក្រហម​ដាក់​ទិស​ដៅ​ មួយ​ហិក​តា​ឱ្យ​បាន​ស្រូវ​បី​តោន​

    ​អង្គ​ការ​ខ្មែរ​ក្រហម​ដាក់​ទិស​ដៅ​ មួយ​ហិក​តា​ឱ្យ​បាន​ស្រូវ​បី​តោន​

    នៅ​ថ្ងៃ​នេះ ក្នុង​នាទី​ភូមិសាស្ត្រ​នយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​លើក​ឡើង​ពី​បដិវត្តន៍​និង​របប​ខ្មែរ​ក្រហម​ត​ទៅ​ទៀត។ កាល​ពី​សប្តាហ៍​មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាន​លើក​ឡើង​ថា ចាប់​ពី​ខែ​មេសា​ឆ្នាំ​១៩៧៦​ទៅ

    ​សាឡុត ស បាត់ឈ្មោះហើយបែរជាលេច​ឈ្មោះ ប៉ុល ពត​ទៅ​វិញ​ដែល​ជា​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រជាធិប តេយ្យ។ ថ្ងៃ​នេះហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​បកស្រាយ​ពី​ផែនការ​គ្មាន​ភាព​ប្រាកដ​និយម​របស់​ពួក​មេ​ខ្មែរ​ក្រហម នោះ​គឺ​ការ​ដាក់​ទិស​ឱ្យ​ធ្វើ​ស្រែ មួយ​ហិកតា​ឱ្យ​បាន​ស្រូវ​បី​តោន។ 

    • 12 min

Customer Reviews

5.0 out of 5
1 Rating

1 Rating

Top Podcasts In News

The Daily
The New York Times
Serial
Serial Productions & The New York Times
Up First
NPR
The Charlie Kirk Show
Charlie Kirk
Pod Save America
Crooked Media
The Ben Shapiro Show
The Daily Wire

You Might Also Like

Kou Sopheap's Podcast
Kou Sopheap
នាទីសុខភាពនិងអនាម័យ
RFI ខេមរភាសា / Khmer
ឯកសារប្រវត្តិសាស្ត្រខ្មែរ
សេរីភាពខ្មែរ
រឿងភាគនិទានវិទ្យុ Radio Drama
អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK
ទស្សនៈខ្ញុំគេ
ហួត សេងគៀ
វិភាគរឿងសាមកុក
Hout Sengkea