សន្និសីទអាកាសធាតុក្នុងប្រទេសផលិតប្រេង ជាឱកាសនិយាយពីវិបត្តិថាមពលផូស៊ីល?
Description
សន្និសីទអាកាសធាតុCOP28 ចាប់បើកនៅថ្ងៃទី ៣០វិច្ឆិកាដល់ថ្ងៃទី ១២ធ្នូនៅក្រុងឌូបៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ សន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុត្រូវបន្តជជែកអំពីប្រធានបទចម្រូងចម្រាសជាច្រើនមានជាអាទិ៍ការបោះបង់ថាមពលផូស៊ីលនិងការផ្តល់ហិរញ្ញប្បទានសម្រាប់ធ្វើអន្តរកាលថាមពលស្អាតនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែដូចជារៀងរាល់លើក មានសំណួរដដែលៗតែងផុសឡើងទាក់ទងនឹងសន្និសីទអាកាសធាតុ ថា តើមានប្រយោជន៍យ៉ាងណា? និងអាចសង្ឃឹមបានលទ្ធផលអ្វី បើសន្និសីទស្តីពីអាកាសធាតុធ្វើនៅក្នុងប្រទេសផលិតប្រេងនោះ?
កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 29 បើកធ្វើនៅក្រុងបាគូ ប្រទេសអាស៊ែរបៃហ្សង់ ចាប់ពីថ្ងៃទី១១វិច្ឆិកានេះ រហូត ដល់២២វិច្ឆិកា ខាងមុខ។ ជំនួបកំពូលរៀបចំដោយអង្គការសហប្រជាជាតិ លើកនេះ ផ្តោតជាសំខាន់ដើម្បីកៀរគរហិរញ្ញវត្ថុនិងរកដំណោះស្រាយទប់ទល់នឹងការប្រែប្រួលអាកាសធាតុ...
Published 11/11/24
លោក ដូណាល់ ត្រាំ នឹងត្រឡប់ទៅកាន់អំណាចសេតវិមានអាមេរិក ជាថ្មី។ ដ្បិតថា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ រូបនេះ មានសំឡេងឆ្នោតនាំមុខ ច្រើនជាង បេក្ខនារីបក្សប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស។ លោក ត្រាំ ទទួលបានសន្លឹកឆ្នោតច្រើនជាង ទាំងសំឡេងបោះឆ្នោតទូទៅ...
Published 11/06/24