Episodes
បន្ទាប់ពីបានភ្លើងខៀវពីអាមេរិក ដែលវេតូប្រឆាំងមិនឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីសម្រេច ទាមទារបទឈប់បាញ់មនុស្សធម៌នៅហ្កាហ្សា អ៊ីស្រាអែលនៅថ្ងៃអាទិត្យទី១០ធ្នូបង្កើនការវាយប្រហារនៅហ្កាហ្សា ដោយគ្មានលើកលែង តំបន់ភាគជើង តំបន់ខាងត្បូងហ្កាហ្សាឡើយ។ ការខ្វះឯកភាពគ្នា នៅក្រុមប្រឹក្សាសន្តិសុខជាសញ្ញាបើកដៃឲ្យកងទ័ពអ៊ីស្រាអែលសម្រុកវាយប្រហារយ៉ាងចាស់ដៃទៅលើតំបន់ហ្កាហ្សា ហើយអ្នកដែលរងទុក្ខវេទនាខ្លាំងជាងគេដោយសារការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល...
Published 12/10/23
យោងតាម អ្នកនាំពាក្យក្រសួងសុខាភិបាលហាម៉ាស គឺគ្រាន់តែក្នុងមួយថ្ងៃព្រហស្បតិ៍ទី៧ធ្នូ មានមនុស្សស្លាប់ចំនួន៣៥០នាក់ ដោយសារតែការបាញ់ប្លោងគ្រាប់របស់អ៊ីស្រាអែល។ ហើយគិតសរុបមកដល់ថ្ងៃទី៦៣នៃសង្គ្រាមនេះ មានប្រជាជនស៊ីវីលប៉ាឡេស្ទីន ស្លាប់ចំនួនជាង១៧០០០នាក់ និងរបួសចំនួន៤៦០០០នាក់។ ៧០% នៃជនរងគ្រោះ គឺសុទ្ធតែជាកុមារ ក្មេងជំទង់ និងស្ត្រី។ នេះបើផ្អែកតាមអាជ្ញាធរហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សា។ ប្រឈមនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក បានរិះគន់ចំៗជាលើកទីមួយ...
Published 12/08/23
សន្និសីទអាកាសធាតុCOP28 ចាប់បើកនៅថ្ងៃទី ៣០វិច្ឆិកាដល់ថ្ងៃទី ១២ធ្នូនៅក្រុងឌូបៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ សន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុត្រូវបន្តជជែកអំពីប្រធានបទចម្រូងចម្រាសជាច្រើនមានជាអាទិ៍ការបោះបង់ថាមពលផូស៊ីលនិងការផ្តល់ហិរញ្ញប្បទានសម្រាប់ធ្វើអន្តរកាលថាមពលស្អាតនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ប៉ុន្តែដូចជារៀងរាល់លើក មានសំណួរដដែលៗតែងផុសឡើងទាក់ទងនឹងសន្និសីទអាកាសធាតុ ថា តើមានប្រយោជន៍យ៉ាងណា?...
Published 11/30/23
គិតមកត្រឹមថ្ងៃទី៧វិច្ឆិកា មានរយៈពេលមួយខែគត់ដែល អ៊ីស្រាអែលបើកការវាយប្រហារសងសឹកក្រុមហាម៉ាស ក្នុងទឹកដីហ្កាហ្សា បន្ទាប់ពីក្រុមនេះបើកការវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែល ដោយសម្លាប់មនុស្សប្រមាណ ១៤០០នាក់ និងចាប់ជាចំណាប់ខ្មាំង ជាង២៤០នាក់ កាលពីថ្ងៃទី៧តុលា។ ការវាយប្រហារផ្លូវអាកាស ផ្លូវគោក របស់កងទ័ពអ៊ីស្រាអែលទៅលើទឹកដីហ្កាហ្សា នៅរយៈពេលមួយខែមកនេះ បានសម្លាប់មនុស្សប្រមាណ ១ម៉ឺននាក់។ នេះបើតាមតួលេខផ្តល់ដោយក្រសួងសុខាភិបាលហាម៉ាស។ សង្រ្គាមហ្កាហ្សា ដែលអ៊ីស្រាអែលបានដាក់ទិសដៅ...
Published 11/07/23
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី២៤ហើយ បន្ទាប់ពីក្រុមភេរវកម្មអ៊ីស្លាមនេះ បានសំរុកចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា សម្លាប់មនុស្សប្រមាណ១៤០០នាក់ និងបានចាប់ចំណាប់ខ្មាំងប្រមាណ២៣០នាក់។ អស់រយៈពេល២ថ្ងៃមកហើយ ដែលកងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុក ចូលក្នុងតំបន់ហ្កាហ្សាដោយផ្ទាល់ និងបានបន្តបាញ់ប្លោងមីស៊ីលយ៉ាងដំណំ ទៅលើទីតាំងរបស់ក្រុមហាម៉ាស។ ប្រជាជនស៊ីវីលប៉ាឡេស្ទីន កំពុងរងទុក្ខវេទនាដ៏លំបាកបំផុត ដោយសារតំបន់ហ្កាហ្សាត្រូវរាំងខ្ទប់ទាំងស្រុង...
Published 10/30/23
វេលាទៀបភ្លឺថ្ងៃសុក្រទី២៧តុលា កងទ័ពអ៊ីស្រាអែល បានចូលទៅក្នុងតំបន់ហ្កាហ្សាជាលើកទី២ ដើម្បីបើកប្រតិបត្តិការកំទេចទីតាំងរបស់ក្រុមហាម៉ាស។ នៅឯទីក្រុងម៉ូស្គូឯណោះ កាលពីថ្ងៃព្រសហ្បតិ៍ ក្រុមហាម៉ាសបាននាំគណៈប្រតិភូទៅជួបប្រជុំជាមួយភាគីរុស្ស៊ី ខណៈអនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ក៏មានវត្តមាននៅម៉ូស្គូដែរ។
Published 10/27/23
អ៊ីស្រាអែលបានសច្ចាកម្ចាត់ចលនាហាម៉ាសប៉ាឡេស្ទីនឱ្យអស់ ក្រោយរងការឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ពួកហាម៉ាសកាលពីថ្ងៃទី៧តុលា២០២៣។ ប៉ុន្តែទោះមានពាក្យព្រមានអន្តរជាតិកាន់តែច្រើនឡើងៗយ៉ាងក៏ដោយ ក៏អ៊ីស្រាអែលមិនខ្វល់ដែរ។ អ៊ីស្រាអែលបន្តរៀបប្រតិបត្តិការជើងគោកលើតំបន់ហ្កាហ្សា និងទំនងជាបានវាយលុកចូលភាគខាងជើងហ្កាហ្សាមួយប្រាវនៅយប់មិញ។
Published 10/26/23
នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី២២តុលា កងទ័ពអ៊ីស្រាអែល បានសំរុកបាញ់ប្លោងគ្រាប់យ៉ាងច្រើន ទៅលើតំបន់ហ្កាហ្សាដើម្បីកាត់ផ្តាច់ផ្លូវ និងបង្កការលំបាកដល់ក្រុមហាម៉ាស។ ជាប្រតិបត្តិការដែលតាមការសង្ស័យ គឺកងទ័ពអ៊ីស្រាអែល កំពុងតែត្រៀមបើកសមរភូមិ ចូលទៅប្រយុទ្ធដោយផ្ទាល់នៅក្នុងតំបន់ហ្កាហ្សា បើទោះបីជាមិនទាន់មានការប្រកាសណាមួយជាផ្លូវការ។
Published 10/22/23
ចលនាហាម៉ាសបានដោះលែងចំណាប់ខ្មាំងជាតិអាមេរិកពីររូបនៅល្ងាចថ្ងៃសុក្រទី២០តុលា២០២៣។ តើនេះជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ចំណាប់ខ្មាំងជាងពីររយនាក់ផ្សេងទៀតដែលកំពុងស្ថិតក្នុងកណ្តាប់ដៃពួកហាម៉ាសនៅហ្កាហ្សាឬ?
Published 10/21/23
ជំនោរថ្មីកំពុងតែបោកបក់ មកលើនយោបាយប៉ូឡូញ តាមរយៈការបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យទី១៥តុលា។ យោងតាមលទ្ធផលបឋម គណបក្សស្តាំអភិរក្សនិយមមានទំនោរប្រឆាំងអឺរ៉ុប ដែលដឹកនាំប៉ូឡូញប្រមាណ៨ឆ្នាំមកហើយនោះ បានបាត់បង់សំឡេងភាគច្រើនក្នុងសភាហើយ។ ចំណែកសម្ព័ន្ធបក្សប្រជាធិបតេយ្យនិងកណ្តាលនិយម ដែលមានទំនោរនិយមអឺរ៉ុប កំពុងតែឈានទៅមានជ័យជំនះ អាចបង្កើតរដ្ឋាភិបាលចម្រុះបាន។
Published 10/16/23
សង្រ្គាមអ៊ីស្រាអែល ហាម៉ាសប៉ាឡេស្ទីនកាន់តែធ្លាក់ផុងជ្រៅ។ ៨ថ្ងៃក្រោយ ការវាយឆ្មក់ទ្រង់ទ្រាយធំក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានសម្លាប់មនុស្សជាង ១៣០០នាក់ នៅក្នុងទឹកដីអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលបន្តបាញ់ប្លោង ទៅលើតំបន់ហ្កាហ្សា សម្លាប់មនុស្សជិត ២០០០នាក់ និងត្រៀមកម្លាំងដើម្បីវាយលុកជើងគោក ក្នុងគោលដៅ គាស់រំលើង ចលនាហាម៉ាសប៉ាឡេស្ទីន។ ការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមប្រដាប់អាវុធហាម៉ាសប៉ាឡេស្ទីនដែលបានសម្លាប់ប្រជាជនស៊ីវិល...
Published 10/14/23
៧២ម៉ោងក្រោយការវាយឆ្មក់ទ្រង់ទ្រាយធំរបស់ពួកហាម៉ាស យោធាអ៊ីស្រាអែលបានបន្តបាញ់ផ្លោងលើតំបន់ហ្កាហ្សា និងបិទខ្ទប់តំបន់នេះទាំងស្រុង ព្រមទាំងប្រមូលកងកម្លាំងទ័ពបម្រុងរាប់ម៉ឺននាក់។ អ៊ីស្រាអែលចង់កម្ទេចចលនាហាម៉ាសឱ្យរលត់រលាយអស់។ ចំណែកខាងប៉ាឡេស្ទីន ចលនាហាម៉ាសបានគំរាមសម្លាប់ចំណាប់ខ្មាំងវិញ ដើមតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល។
Published 10/10/23
គិតត្រឹមថ្ងៃចន្ទទី៩តុលា ការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតែបន្តយ៉ាងសកម្ម ២ថ្ងៃក្រោយការវាយឆ្មក់ទ្រង់ទ្រាយធំ និងគួរឲ្យភ្ញាក់ផ្អើលបំផុតរបស់ក្រុមហាម៉ាស។ ជាលើកទី១ ដែលក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានសំរុកចូលមកក្នុងទឹកដីអ៊ីស្រាអែល វាយប្រហារសម្លាប់មនុស្សជាច្រើនរយនាក់។ លោកបេនចាមិន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសថា អ៊ីស្រាអែលនឹងធ្វើសង្គ្រាមកំទេចក្រុមហាម៉ាសឲ្យអស់ ហើយថាសង្គ្រាមនេះ គឺជាសង្គ្រាមរយៈពេលវែង។
Published 10/09/23
អ៊ីស្រាអែលប្រកាសដាក់ប្រទេសក្នុងស្ថានភាពសង្រ្គាមបន្ទាប់ពីត្រូវរងស្រោចដោយគ្រាប់រ៉ូកែតរបស់ចលនាហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ទី ៧ តុលា។ តាមតុល្យការបឋមរបស់កងទ័ពអ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើទឹកដីភាគខាងត្បូងអ៊ីស្រាអែលដែលនៅជាប់ព្រំប្រទល់ជាមួយតំបន់ហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងតិច ២២នាក់នាក់ និងរបួសជាង ៥០០នាក់។ ក្រោយកោះប្រជុំសន្តិសុខបន្ទាន់ នៅព្រឹកថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន...
Published 10/07/23
ជាលើកទី១ក្នុងប្រវត្តិសាស្ត្រ នៃនយោបាយសហរដ្ឋអាមេរិក ដែលប្រធានសភាតំណាង ត្រូវគេបោះឆ្នោតទាញទម្លាក់ពីមុខងារ។ ថ្ងៃទី៣តុលា២០២៣ លោក Kevin McCarthy សមាជិកសភាបក្សសាធារណរដ្ឋ ដែលត្រូវបានគេបោះឆ្នោតតែងតាំងឲ្យធ្វើជាប្រធានសភាតំណាង កាលពីខែមករា ត្រូវបានសមាជិកសភាបោះឆ្នោត ដកចេញពីតំណែងដ៏ធំមួយនេះ តាមរយៈសំឡេងឆ្នោត ២១៦យល់ព្រម ទល់នឹង ២១០មិនព្រម។ ក្នុងចំណោមអ្នកដែលបានបោះឆ្នោតយល់ព្រមបញ្ចប់មុខតំណែងរបស់លោក Kevin McCarthy គឺមានសមាជិកសភាបក្សសាធារណរដ្ឋគ្នាឯង ចំនួន៨នាក់។
Published 10/04/23
ដោយប្រផិតប្រផើយបំផុត អាមេរិកបានជៀសរួចផុត វិបត្តិថវិកា កាលពីយប់ថ្ងៃសៅរ៍ទី ៣០កញ្ញា នៅបន្ទាប់ពីសភាឯកភាពគ្នា នៅនាទីចុងក្រោយ លើកិច្ចព្រមព្រៀងស្តីកញ្ចប់ថវិកាថ្មីរបស់រដ្ឋាភិបាលអាមេរិក ដែលគ្មានខ្ទង់ចំណាយសម្រាប់ជួយអ៊ុយក្រែន។ ជាមួយកិច្ចព្រមព្រៀងស្តីពីកញ្ចប់ថវិកាថ្មី មន្រ្តីរដ្ឋាភិបាលអាមេរិកជាង១លាន៥សែននាក់ បានធូរទ្រូង គេចផុតពីវិបត្តិShutdown រយៈពេល៤៥ថ្ងៃ ប៉ុន្តែ ប្រជាជន និងកងទ័ពអ៊ុយក្រែន ដែលពឹងផ្អែកលើកញ្ចប់ជំនួយធំពីអាមេរិក អ៊ុយក្រែនកំពុងប្រឈមអនាគតមិនច្បាស់លាស់។
Published 10/03/23
ភាពតានតឹងរវាងអាមេរិកនិងចិនហាក់ដូចជាមិនចេះចប់មិនចេះហើយ។ អស់ពីរឿងមួយ ចូលរឿងមួយទៀត... នៅថ្ងៃសៅរ៍ទី៣០កញ្ញា ចិនបាន ចោទអាមេរិកថាជាចក្រភពភូតភរ។ នេះជាប្រតិកម្មតបទៅនឹងរបាយការណ៍អាមេរិកដែលថាប៉េកាំងបានប្រើអំណាចផ្តាច់ការលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល។
Published 10/01/23
បើគ្មានការព្រមព្រៀងនៅមុនម៉ោង១២អាធ្រាត្រនៃយប់ថ្ងៃសៅរ៍ទី ៣០កញ្ញានេះទេ សហរដ្ឋអាមេរិកនឹងធ្លាក់ក្នុងវិបត្តិជាប់គាំងថវិកាជាថ្មី។ រដ្ឋបាលសហព័ន្ធមិនចាំបាច់មួយចំនួនអាចនឹងត្រូវបិទទ្វារផ្អាកដំណើរការ។ ប្រធានាធិបតីចូបៃដិន និងអ្នកសាធារណរដ្ឋទម្លាក់ទំនួលខុសត្រូវដាក់គ្នាទៅវិញទៅមកថាជាដើមហេតុនាំភាពរញ៉េរញៃនេះកើតឡើង។
Published 09/30/23
នៅក្នុងឱកាសកិច្ចប្រជុំពិសេសមួយ ក្នុងក្របខណ្ឌមហាសន្និបាទនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៦កញ្ញា លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គូតទែរស៍ បានថ្លែងសុន្ទរកថាដោយលោកបានលើកឡើងថា ពិភពលោកយើង កំពុងតែវក់វីនឹងភាពឆ្កួតលីលា ជាមួយនឹងអាវុធនុយក្លេអ៊ែរ។ ការប្រណាំងប្រជែងគ្នា នៃអាវុធមហាប្រល័យនេះ ត្រូវបានលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បរិហាថាគឺជាគ្រោះថ្នាក់ដ៏អាសន្នបំផុតសម្រាប់មនុស្សជាតិ។
Published 09/27/23
ជាច្រើនសប្តាហ៍បន្ទាប់ពីវិបត្តិបានផ្ទុះឡើង រវាងបារាំងនិងក្រុមកងទ័ពធ្វើរដ្ឋប្រហារនៅនីហ្សេ ទីបំផុតលោកប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៤កញ្ញា ថាបារាំងនឹងហៅអគ្គរដ្ឋទូតខ្លួនឲ្យចូលស្រុកវិញ ហើយបេសកម្មកម្មកងទ័ពបារាំង ដើម្បីប្រយុទ្ធនឹងចលនាជីហាតភេរវកម្ម នឹងត្រូវបិទបញ្ចប់ជាស្ថាពរដែរ។
Published 09/25/23
ជាលើកទី១ក្នុងប្រវត្តិស្រាវជ្រាវរបស់ខ្លួន ទីភ្នាក់ងារណាសាកំពុងរង់ចាំការវិលត្រលប់របស់យានអវកាសដែលទីភ្នាក់ងារណាសា បានបាញ់បង្ហោះ កាលពី៧ឆ្នាំមុន ដើម្បីទៅចុះចត យកសំណាកពីអាចម៍ផ្កាយ Bennu។ ចុះចតយកបានសំណាកអាចម៍ផ្កាយ Bennu កាលពីឆ្នាំ ២០២០ យានអវកាសOsiris-Rexត្រូវត្រលប់មកផែនដីវិញ នៅថ្ងៃអាទិត្យ ម៉ោង៩ព្រឹក ម៉ោងនៅសហរដ្ឋអាមេរិក។ តើសំណាកអាចម៍ផ្កាយBennuមានសារៈសំខាន់យ៉ាងណាសម្រាប់ការសិក្សាស្រាវជ្រាវរបស់ទីភ្នាក់ងារអវកាសណាសា?
Published 09/24/23
សង្គ្រាមនៅអ៊ុយក្រែន ប្រមាណជាង១ឆ្នាំមកនេះ បានរំលេចឲ្យឃើញនូវការប្រើប្រាស់អាវុធប្រភេទថ្មី គឺយានដ្រូនដែលអាចនាំយកគ្រាប់ផ្ទុះ ទៅកម្ទេចទីតាំងគោលដៅមិនថាខាងរុស្ស៊ី និងខាងអ៊ុយក្រែន។ ថ្មីៗនេះ សមត្ថកិច្ចប៊ុលហ្ការី ដែលជាប្រទេសសមាជិកអូតង់មួយដែរ បានប្រទះឃើញបំណែកយានដ្រូននៅមាត់ឆ្នេរសមុទ្រខ្មៅ ដែលគេសង្ស័យថាអាចជាដ្រូនរបស់រុស្ស៊ី។ បញ្ហានេះ បានបង្កឲ្យប្រទេសសមាជិកអូតង់ ជាពិសេសបណ្តាប្រទេសមានព្រំដែនជាប់អ៊ុយក្រែន ដែលកៀកបំផុតនឹងសមរភូមិសង្គ្រាម ត្រូវបង្កើនការប្រុងប្រយ័ត្ន...
Published 09/23/23
វិបត្តិគ្រាប់ធញ្ញជាតិ ភាពតានតឹងជាមួយនឹងប៉ូឡូញ យុទ្ធសាស្ត្រយោធារងការរិះគន់ ... ការលំបាកមានកាន់តែច្រើនឡើងៗសម្រាប់ប្រធានាធិបតីអ៊ុយក្រែន ដែលកំពុងប្រឹងប្រែងខ្លាំងលើសមរភូមិការទូត ដើម្បីធានាថាក្រុមបស្ចិមលោកនៅតែបន្តជួយអ៊ុយក្រែនក្នុងការធ្វើសង្គ្រាមយកឈ្នះរុស្ស៊ី។
Published 09/22/23
ប៉ូឡូញបានប្រកាសនៅល្ងាចថ្ងៃពុធទី ២០កញ្ញា ថាលែងផ្គង់ផ្គង់អាវុធឱ្យអ៊ុយក្រែនជាសម្ព័ន្ធមិត្តទៀតហើយ។ សេចក្តីសម្រេចនេះធ្វើឡើងក្នុងពេលដែលអ៊ុយក្រែនកំពុងសម្រុកធ្វើប្រតិបត្តិការវាយបកដណ្តើមយកទឹកដីពីរុស្ស៊ីវិញផង។ តើអ្វីជាដើមចមនាំឱ្យសម្ព័ន្ធមិត្តទាំងពីរថ្នាំងថ្នាក់គ្នាខ្លាំងដល់កំរិតនេះ?!
Published 09/21/23
តំបន់ការ៉ាបាក់ ដែលជាជម្លោះរ៉ាំរ៉ៃ រវាងអាមេនី និងអាស៊ែបៃហ្សង់ ពេលនេះបានពើបប្រទះនឹងការផ្ទុះអាវុធសាជាថ្មី កាលពីថ្ងៃអង្គារ ទី១៩កញ្ញា។ កងទ័ពអាស៊ែបៃហ្សង់ បានបើកប្រតិបត្តិការវាយប្រហារ ទៅលើទីតាំងជាច្រើននៃតំបន់នេះ បណ្តាលឲ្យស្លាប់មនុស្សប្រមាណ៣២នាក់ និងរបួសជាង២០០នាក់។ ប្រជាជនប្រមាណ៧០០០នាក់ បានរត់ភៀសខ្លួនយ៉ាងតក់ក្រហល់ ក្រោយការផ្ទុះអាវុធសាជាថ្មី បង្កឡើងដោយកងទ័ពអាស៊ែបៃហ្សង់នេះ។
Published 09/20/23