អាឡិចសី ណាវ៉ាល់នី៖ ជីវិតមួយដែលបូជាដើម្បីយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធ
Description
លោកអាឡិចសី ណាវ៉ាល់នី សកម្មជននយោបាយរុស្ស៊ីដ៏ល្បីឈ្មោះ ដែលជាប់ពន្ធនាគារជាង៣ឆ្នាំមកហើយនោះ បានស្លាប់នៅក្នុងពន្ធនាគារ នៅតំបន់អាកទិកភាគខាងជើងរុស្ស៊ី កាលពីថ្ងៃទី១៦កុម្ភៈម្សិលមិញ។ នេះបើផ្អែកតាមការផ្សាយ របស់បណ្តាញព័ត៌មានផ្លូវការរដ្ឋរុស្ស៊ី។ ក្រោយដំណឹងនៃការស្លាប់នេះ ប្រតិកម្មបានចេញមកជាបន្តបន្ទាប់ ពីបណ្តាថ្នាក់ដឹកនាំប្រទេសលោកខាងលិច ដែលបានលើកឡើងថា លោកពូទីន គឺជាអ្នកទទួលខុសត្រូវតែម្នាក់គត់ ចំពោះការស្លាប់របស់លោកណាវ៉ាល់នី។ ស្លាប់ក្នុងវ័យ៤៧ឆ្នាំ លោកអាឡិចសី ណាវ៉ាល់នី បានបូជាជីវិត ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៅរុស្ស៊ី ដែលស្ថិតក្នុងគំនៀបដឹកនាំផ្តាច់ការ របស់លោកពូទីន។
ដូចយើងបានដឹងកន្លងមកហើយ តាំងតែពីអាណត្តិមុន លោកដូណាល់ ត្រាំ តែងតែបាននិយាយរិះគន់ចោទប្រកាន់ចិន និងបានចាប់ផ្តើមប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ លោកដូណាល់ ត្រាំ បានសន្យាថានឹងតម្លើងពន្ធលើទំនិញចិន ដល់ទៅ៦០%។ ហើយនៅក្នុងអនាគតរដ្ឋបាលថ្មីរបស់លោក ដែលនឹងចូលកាន់អំណាចនៅខែមករាឆ្នាំក្រោយ...
Published 11/17/24
កាលពីថ្ងៃទី១១វិច្ឆិកា មានករណីវាយប្រហារដោយប្រើរថយន្តបើកបំបុក សម្លាប់មនុស្សចំនួន៣៥នាក់ នៅទីក្រុងជូហៃ ភាគខាងត្បូងប្រទេសចិន។ ជនដៃដល់ ជាបុរសជនជាតិចិនអាយុ ៦២ឆ្នាំ។ ករណីវាយប្រហារនេះ ហាក់បានធ្វើឲ្យប្រឡាក់ប្រឡូសប៉ះពាល់យ៉ាងខ្លាំង ទៅលើមុខមាត់កិត្តិយសរបស់ចិន ព្រោះថាកន្លងមក...
Published 11/14/24