ហេតុអ្វី​​​​អង្គការសន្ធិសញ្ញា​សន្តិសុខរួម​​របស់រុស្ស៊ី CSTO/OSTC ចាប់ផ្តើមអស់ឥទ្ធិពល​?
Listen now
Description
ក្នុងសប្តាហ៍​កន្លងទៅនេះ អង្គការ​សន្ធិសញ្ញាសន្តិសុខរួមដែលគេតែងប្រដូច ហៅថាជាអង្គការអូតង់​​ដឹកនាំដោយ​រុស្ស៊ីនោះ បាន​បើក​ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ​ នៅ​ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ តែពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេត​ឃើញថា សម្ព័ន្ធភាពយោធាដែលរុស្ស៊ីបង្កើតឡើងដើម្បី​ប្រជែងកម្លាំងនឹង​អូតង់នេះ ហាក់ដូចជា​​បានធ្លាក់ចុះឥទ្ធិ​ពល​ជាបន្តបន្ទាប់។ ជាក់ស្តែង នៅក្នុង​សមយុទ្ធយោធាឆ្នាំនេះ ប្រទេសអាម៉េនី ដែលជាសាមជិក​ម្នាក់​ក្នុងចំណោម​ទាំង​៦នាក់ បានអវត្តមាន​មិនចូលរួម​ជាមួយទេ។​ ប្រទេសក្នុងតំបន់អាស៊ីកណ្តាលផ្សេងទៀត ដែលរុស្ស៊ីខំបញ្ចុះបញ្ចូល​ឲ្យចូលជាសមាជិកសម្ព័ន្ធភាពនេះ​​ ក៏បាន​ងាកមុខចេញដែរ​។​ តើមានមូលហេតុអ្វីខ្លះ បានជាអង្គការ​​សម្ព័ន្ធភាព​យោធារបស់រុស្ស៊ីនេះ ធ្លាក់ចុះឥទ្ធិពល​?
More Episodes
ដូចយើងបានដឹងកន្លងមកហើយ តាំងតែពីអាណត្តិ​មុន លោកដូណាល់ ត្រាំ តែងតែបាននិយាយ​រិះគន់ចោទប្រកាន់ចិន​ និងបានចាប់ផ្តើម​ប្រកាសសង្គ្រាមពាណិជ្ជកម្ម​ជាមួយ​ចិន​​។ លោក​ដូណាល់ ត្រាំ បានសន្យា​ថានឹងតម្លើងពន្ធ​លើទំនិញចិន​ ដល់ទៅ​៦០%។ ហើយ​នៅក្នុង​អនាគតរដ្ឋបាល​ថ្មីរបស់​លោក​ ដែលនឹងចូលកាន់អំណាចនៅខែមករាឆ្នាំក្រោយ...
Published 11/17/24
កាលពីថ្ងៃទី​១១វិច្ឆិកា មានករណី​វាយ​ប្រហារ​ដោយ​ប្រើរថយន្តបើក​បំបុក សម្លាប់​មនុស្ស​ចំនួន​៣៥នាក់ នៅទីក្រុង​ជូហៃ ភាគខាងត្បូងប្រទេសចិន​។ ជនដៃដល់ ជា​បុរសជនជាតិចិន​អាយុ​ ​៦២ឆ្នាំ។ ករណីវាយ​ប្រហារនេះ ហាក់​បានធ្វើ​ឲ្យប្រឡាក់​ប្រឡូសប៉ះពាល់យ៉ាងខ្លាំង ទៅលើមុខមាត់កិត្តិយសរបស់ចិន ព្រោះថាកន្លងមក...
Published 11/14/24