ចិន៖ ការវាយប្រហារសម្លាប់មនុស្សច្រើននាក់ ធ្វើឲ្យខូចមុខមាត់ចិនដែលអួតថាជា “ប្រទេសមាន
Description
កាលពីថ្ងៃទី១១វិច្ឆិកា មានករណីវាយប្រហារដោយប្រើរថយន្តបើកបំបុក សម្លាប់មនុស្សចំនួន៣៥នាក់ នៅទីក្រុងជូហៃ ភាគខាងត្បូងប្រទេសចិន។ ជនដៃដល់ ជាបុរសជនជាតិចិនអាយុ ៦២ឆ្នាំ។ ករណីវាយប្រហារនេះ ហាក់បានធ្វើឲ្យប្រឡាក់ប្រឡូសប៉ះពាល់យ៉ាងខ្លាំង ទៅលើមុខមាត់កិត្តិយសរបស់ចិន ព្រោះថាកន្លងមក ចិនតែងតែអួតប្រាប់គេឯងថាប្រទេសខ្លួន ជាប្រទេសដែលមានសុវត្ថិភាពបំផុត មិនដូចប្រទេសខ្លះដែលតែងតែមានករណីបាញ់រះសម្លាប់មនុស្សរាប់សិបនាក់យ៉ាងញឹកញាប់។ ដើម្បីការពារមុខមាត់ខ្លួន អាជ្ញាធរចិនបានព្យាយាមរារាំងការផ្សព្វផ្សាយព័ត៌មាន ជុំវិញការពិតនៃករណីវាយប្រហារនៅជូហៃ កាលពីល្ងាចថ្ងៃចន្ទ។
ដូចយើងបានដឹងកន្លងមកហើយ តាំងតែពីអាណត្តិមុន លោកដូណាល់ ត្រាំ តែងតែបាននិយាយរិះគន់ចោទប្រកាន់ចិន និងបានចាប់ផ្តើមប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ លោកដូណាល់ ត្រាំ បានសន្យាថានឹងតម្លើងពន្ធលើទំនិញចិន ដល់ទៅ៦០%។ ហើយនៅក្នុងអនាគតរដ្ឋបាលថ្មីរបស់លោក ដែលនឹងចូលកាន់អំណាចនៅខែមករាឆ្នាំក្រោយ...
Published 11/17/24
ការជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកជាថ្មីរបស់លោកដូណាល់ត្រាំ បានធ្វើឱ្យនឹកឃើញភ្លាមមួយរំពេចអំពីនយោបាយដំឡើងពន្ធ និងសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ ចុះជាមួយឥណ្ឌា ដែលជាប្រទេសមានប្រជាពលរដ្ឋច្រើនជាងគេនៅលើពិភពលោកវិញ តើលោកដូណាល់ត្រាំគិតយ៉ាងណាដែរ?...
Published 11/07/24