តើជម្លោះរវាងចិននិងអាមេរិកកាន់តែផុងជ្រៅ ជាមួយនឹងរដ្ឋបាលថ្មីរបស់លោកដូណាល់ ត្រាំ?
Description
ដូចយើងបានដឹងកន្លងមកហើយ តាំងតែពីអាណត្តិមុន លោកដូណាល់ ត្រាំ តែងតែបាននិយាយរិះគន់ចោទប្រកាន់ចិន និងបានចាប់ផ្តើមប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ លោកដូណាល់ ត្រាំ បានសន្យាថានឹងតម្លើងពន្ធលើទំនិញចិន ដល់ទៅ៦០%។ ហើយនៅក្នុងអនាគតរដ្ឋបាលថ្មីរបស់លោក ដែលនឹងចូលកាន់អំណាចនៅខែមករាឆ្នាំក្រោយ គឺមានសមាជិកមួយចំនួនបានចាប់ផ្តើម និយាយប្រើភាសាធ្ងន់ៗទៅលើថ្នាក់ដឹកនាំ។ ជាមួយនឹងការត្រលប់មកដឹកនាំប្រទេសវិញរបស់លោកដូណាល់ ត្រាំ ធ្វើឲ្យគេបារម្ភជាខ្លាំង អំពីជម្លោះសេដ្ឋកិច្ចនិងការទូត ដែលអាចកាន់តែធ្លាក់ផុងជ្រៅឡើងៗ រវាងមហាអំណាចសេដ្ឋកិច្ចដ៏ធំទាំង២នេះ។
កាលពីថ្ងៃទី១១វិច្ឆិកា មានករណីវាយប្រហារដោយប្រើរថយន្តបើកបំបុក សម្លាប់មនុស្សចំនួន៣៥នាក់ នៅទីក្រុងជូហៃ ភាគខាងត្បូងប្រទេសចិន។ ជនដៃដល់ ជាបុរសជនជាតិចិនអាយុ ៦២ឆ្នាំ។ ករណីវាយប្រហារនេះ ហាក់បានធ្វើឲ្យប្រឡាក់ប្រឡូសប៉ះពាល់យ៉ាងខ្លាំង ទៅលើមុខមាត់កិត្តិយសរបស់ចិន ព្រោះថាកន្លងមក...
Published 11/14/24
ការជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកជាថ្មីរបស់លោកដូណាល់ត្រាំ បានធ្វើឱ្យនឹកឃើញភ្លាមមួយរំពេចអំពីនយោបាយដំឡើងពន្ធ និងសង្គ្រាមពាណិជ្ជកម្មជាមួយចិន។ ចុះជាមួយឥណ្ឌា ដែលជាប្រទេសមានប្រជាពលរដ្ឋច្រើនជាងគេនៅលើពិភពលោកវិញ តើលោកដូណាល់ត្រាំគិតយ៉ាងណាដែរ?...
Published 11/07/24