Episodes
សិប្បកម្មចម្លងស្លឹកឈើលើសាច់កំណាត់មួយកន្លែងក្នុងខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ចាប់អារម្មណ៍ដោយហេតុថា ផលិតផលនោះមានផ្ដិតយករូបភាព និងពណ៌ពីស្លឹកឈើធម្មជាតិពិតៗ មកដាក់លើសាច់កំណាត់ផ្ទាល់។ បើតាមម្ចាស់សិប្បកម្មចម្លងស្លឹកឈើ Angkor Khmer Sild loom លោក ស៊្រាង ហាច សិប្បកម្មនេះពីមុនគ្មានអ្នកចាប់អារម្មណ៍ទេ ពោលគឺមានតែជនបរទេសប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្នផលិតរបស់លោកបានទទួលការរគាំទ្រច្រើនទាំងខ្មែរ និងបរទេស។
Published 11/22/24
នំបញ្ចុកទឹកម្ហិចត្រូវបានគេចាត់ទុកជាអត្តសញ្ញាណមួយរបស់ខេត្តកំពត។ នេះក៏ដោយសារតែនំបញ្ចុកទឹកម្ហិចមានរសជាតិឆ្ងាញ់ខុសប្លែកពីនំបញ្ចុកផ្សេងទៀតរបស់ខ្មែរ។ បច្ចុប្បន្ន នំបញ្ចុកទឹកម្ហិចនៅកំពតកំពុងល្បីល្បាញ និងទទួលបានការគំាទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។
Published 11/21/24
ដើម្បីលើកកម្ពស់ការងារស្រាវជ្រាវជាគុណប្រយោជន៍ដល់ការអភិវឌ្ឍន៍ប្រទេស ស្ថានទូតបារាំងប្រចាំកម្ពុជាបានរៀបចំព្រឹត្តិការណ៍នៃទិវាស្រាវជ្រាវបារាំង-កម្ពុជាលើកទី ៣ ដោយផ្តោតសំខាន់លើប្រធានបទនៃការស្រាវជ្រាវ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូឲ្យកាន់តែរឹងម៊ាំថែមទៀត។
Published 11/20/24
លោកញឹក សេរីរតនា ជាងចម្លាក់ស្បែកបានបង្កើតសាលាបង្រៀនចម្លាក់ស្បែកមួយកន្លែងក្នុងខេត្តសៀមរាប។ សាលាមួយនេះបានផ្តល់ឱកាសឱ្យយុវជនក្រីក្រ និងកុមារកំព្រាស្នាក់នៅដើម្បីរៀនជំនាញចម្លាក់ស្បែក និងដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ តែចាប់តាំងពីវិបត្តិកូវីដ១៩ មក សាលាបានផ្តើមជួបការខ្វះខាតថវិកាសម្រាប់ចំណាយប្រចាំថ្ងៃ។ លោកញឹក សេរីរតនាបានប្រាប់ថា លោកមានលទ្ធភាពចិញ្ចឹមយុវជនក្រីក្រ និងកុមារកំព្រាបានត្រឹមតែ ៣៨នាក់ ខណៈមានមនុស្សដល់ទៅ ៨០នាក់ដែលត្រូវចិញ្ចឹម៕
Published 11/19/24
នៅក្នុងខេត្តសៀមរាប កំណើនភ្ញៀវទេសចរបានកើនឡើងវិញបន្តិចនារយៈចុងក្រោយនេះ បន្ទាប់ពីបានស្ងប់ស្ងាត់ក្នុងរដូវខ្សត់ភ្ញៀវនាប៉ុន្មានខែកន្លងមក។ នេះបើតាមការបញ្ជាក់ពីអ្នករត់រ៉ឺម៉កកង់បី។ ទោះយ៉ាងណា ពួកគេបានស្នើឱ្យរដ្ឋាភិបាលបន្ដចាត់វិធានការគ្រប់យ៉ាងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទស្សនាខេត្តសៀមរាប ព្រោះកន្លងមក ពិសេសក្នុងរដូវខ្សត់ភ្ញៀវ មានអ្នករត់រ៉ឺម៉កកង់បីខ្លះទៅធ្វើការកន្លែងផ្សេង និងខ្លះទៀតទៅធ្វើការនៅប្រទេសជិតខាង។
Published 11/18/24
ព្រៃកោងកាងធ្លាប់ត្រូវបានកាប់បំផ្លាញ ដោយមួយផ្នែក ដោយប្រជាពលរដ្ឋ ក្រោមរូបភាពយកទៅធ្វើអុសដុត ធ្វើធ្យូង និងមួយផ្នែកទៀត ដោយសារការកាប់ទន្ទ្រានព្រៃកោងកាង ពីសំណាក់អ្នកមានអំណាច ដើម្បីចាក់ដីលុបសមុទ្រ យកដីធ្វើជាកម្មសិទ្ធិឯកជនជាដើម។ ប៉ុន្តែ ក្រោយការបង្កើតសហគមន៍ព្រែកត្នោតក្នុងឆ្នាំ២០១១មក សហគមន៍មួយនេះ បានអភិរក្ស និងស្តារដើមកោងកាងឡើងវិញប្រមាណជា ៤ម៉ឺនដើមក្នុងតំបន់ធ្លាប់រងការកាប់បំផ្លាញ ដោយមានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ។ ដើមកោងកាង១ ដើម ប្រៀបបាននឹងជីវិត១! ការបាត់បង់ព្រៃកោងកាង...
Published 11/17/24
ណើរការជួសជុសប្រតិមាព្រះវិស្ណុ ឬ ព្រះនរាយណ៍ផ្ទុំ ធ្វើពីសំរិទ្ធ នៅប្រទេសបារាំងកំពុងបោះមួយជំហានទៅមុខ។ នៅដើមខែវិច្ឆិកានេះ ប្រតិមាព្រះវិស្ណុមកពីប្រាសាទមេបុណ្យខាងលិច ត្រូវបានដឹកជញ្ជូនចេញពីមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង ក្នុងទីក្រុងប៉ារីស សំដៅមន្ទីរពិសោធន៍ អាក់ អង់ទិក Arc Antique ក្នុងទីក្រុងណង់ស៍ ភាគខាងលិចប្រទេសបារាំង។ ឈាង បុប្ផាបានចុះទៅធ្វើបទយកការណ៍ផ្ទាល់នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរជាតិបារាំង
Published 11/17/24
លោក ប៊ុនលុច ពេត្រុស បានផ្អាកការងារព័ត៌មានវិទ្យា(IT)ទៅចាប់យកអាជីពជាអ្នកចែករំលែកចំណេះដឹងពីការងារកសិកម្ម។ មានអាយុ២៩ឆ្នាំ លោក ប៊ុនលុច សព្វថ្ងៃ ជាអ្នកគ្រប់គ្រងកសិដ្ឋានមួយកន្លែងនៅក្នុងខេត្តបាត់ដំបងដែលមានឈ្មោះថា កសិដ្ឋានមនោម្យ។ ប៊ុនលុច ពេត្រុស បានចាត់ទុក ការងារកសិកម្ម ជាចំណង់ចំណូលចិត្តរបស់ខ្លួន និងជាការងារមួយដែលបានរួមចំណែកក្នុងការចែករំលែកចំណេះដឹងដល់កសិករដែលខ្វះជំនាញ៕
Published 11/17/24
កម្ពុជាកំពុងត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ នៅតាមដងទន្លេចតុមុខ គេឃើញចំណុះទូក ង ជាច្រើនបាននិងកំពុងប្រឹងប្រែងហ្វឹកហាត់សម្រាប់ការត្រៀមខ្លួនចូលប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា។ ថ្លែងរៀបរាប់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI កីឡាករអុំទូកបានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតយកជ័យជម្នះ តែមិនភ្លេចផ្តែផ្តាំដល់កីឡករអុំទូកដទៃទៀតឲ្យរក្សាសុវត្ថិភាពក្នុងអំឡុងពិធីបុណ្យ។
Published 11/13/24
ប្រពៃណីនៃការផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជាធ្លាប់មានប្រវត្តិតាំងពីសម័យបុរាណកាលរហូតដល់សម័យអង្គរ និងសម័យក្រោយអង្គរ។ តែសព្វថ្ងៃនេះ ការផលិតកុលាលភាជន៍កម្ពុជានៅមានសេសសល់តិចតួចបំផុតដែលជាក្តីបារម្ភពីការបាត់បង់បេតិកភណ្ឌវប្បធម៌អរូបីមួយនេះទៅថ្ងៃខាងមុខ។ ដើម្បីជួយស្រោចស្រង់វប្បធម៌មួយនេះ អង្គការយូណេស្កូបានផ្តួចផ្តើមសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដើម្បីផ្សព្វផ្សាយពី «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា» ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
Published 11/12/24
ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានកំណើនចំនួនពលរដ្ឋដែលចង់សាកល្បងជិះរថភ្លើងទៅតាមបណ្តាខេត្តនានាៗក្នុងប្រទសកម្ពុជា។ មានមូលហេតុមួយចំនួនដែលបញ្ជាក់ពីនិន្នាការនេះដូចជា មានភាពងាយស្រួល មានសុវត្ថិភាពជាងការធ្វើដំណើរតាមដងផ្លូវ និងពិសេសជាងគេ គឺគេអាចទស្សនាទេសភាពវាលស្រែ ឬព្រៃប្រឹក្សាជាដើម។ ក្នុងន័យនេះ ពលរដ្ឋបានស្នើឲ្យមានការពង្រីកបន្ថែមនូវខ្សែរថភ្លើងនៅគ្រប់ខេត្តទូទាំងប្រទេស។ ពីស្ថានីយរថភ្លើងក្នុងខេត្តកំពត យើងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖
Published 11/11/24
ស្លឹករឹត ឬ សាស្ត្រាស្លឹករឹត គឺជាប្រជុំសំណេរ ដែលចារអំពី ក្បួនច្បាប់ អក្សរសិល្ប៍ អត្ថបទប្រវត្តិសាស្ត្រ និងគម្ពីរសាសនា ដែលខ្មែរបុរាណ តែងស្គាល់ និងប្រើប្រាស់ជាទូទៅ។ នៅមុនការបង្កើតក្រដាស និងការបោះពុម្ពសៀវភៅ បែបទំនើប ប្រជាជនខ្មែរគ្រាប់ជាន់ថ្នាក់ តែងប្រើស្លឹករឹតនេះ និង ក្រាំង ដែលជាប្រភេទក្រដាសបុរាណម្យ៉ាង ដើម្បីចងក្រង និង ចែកចាយ រាល់ចំណេះដឹងនានា អំពីវប្បធម៍ និងអរិយធម៍ខ្មែរ។ ប៉ុន្តែបច្ចុប្បន្ននេះ មានមនុស្សតិចណាស់ ដែលស្គាល់អំពី សម្បត្តិបេតិកភណ្ឌជាតិ ដ៏មានតម្លៃមួយនេះ។ ដូច្នេះ ដើម្បីចូលរួមថែរក្សា...
Published 11/10/24
បញ្ហាប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសការកើនឡើងនៃកំដៅផែនដី បានធ្វើឲ្យពិភពលោកស្វះស្វែងរកគំនិតថ្មីៗ ក្នុងការផលិតថាមពលស្អាត ដែលមិនប៉ះពាល់ខ្លាំងដល់បរិស្ថាន។ នៅក្នុងព្រឹត្តការណ៍នៃសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤នៅកម្ពុជា អង្គការអេននឺជីឡេបបានរៀបចំកិច្ចពិភាក្សាជាដៃគូទាំងថ្នាក់ជាតិនិងអន្តរជាតិដើម្បីស្វែងរកវិធីសាស្ត្របង្កើនការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា រហូតដល់៧០%នៅឆ្នាំ២០៣០។
Published 11/09/24
នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការតាំងពិព័រណ៍ម្ហូបអាហារ និងសណ្ឋាគារខ្នាតអន្ដរជាតិ។ ពិព័រណ៍មួយនេះដាក់បង្ហាញផលិតផលទាំងក្នុងស្រុក និងក្រៅស្រុក មិនថាជាម្ហូបអាហារ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ សម្ភារៈប្រើប្រាស់នៅតាមសណ្ឋាគារ។ អ្នកចូលរួមពិព័រណ៍ និងម្ចាស់ផលិតផលសុទ្ធតែអះអាងដូចៗគ្នាថា ពិព័រណ៍នេះ អាចជួយជំរុញផលិតផលទៅដល់ដៃរបស់អតិថិជនដោយផ្ទាល់នៅនឹងកន្លែង។
Published 11/08/24
នំនាឡិជាឈ្មោះហាងផលិតកែច្នៃនំប្រពៃណីខ្មែរមួយកន្លែងដែលមានគោលបំណងលើកកម្ពស់អត្តសញ្ញាណជាតិខ្មែរ និងផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ។ ហាងនំមួយនេះបានកែច្នៃនំខ្មែរប្រមាណជាង៦០ប្រភេទ ទៅតាមតម្រូវការរបស់អតិថិជន និងដើម្បីពង្រីកទីផ្សារនាំចេញនំខ្មែរទៅក្រៅប្រទេស។ សូមលោកអ្នកនាងទស្សនាបទយកការណ៍រៀបចំដោយ ស៊ឹម ចាន់សំណាង៖
Published 11/07/24
ក្រោយពីបានបញ្ចប់ការអនុវត្តគម្រោង «អភិវឌ្ឍយុវជន» ក្នុងដំណាក់កាលទីមួយរយៈពេល៣ឆ្នាំដោយជោគជ័យ អង្គការស៊ីប៉ានឹងបន្តអនុវត្តគម្រោងថ្មី រហូតដល់គ្រប់ខេត្តទូទាំងប្រទេសជាមួយនឹងថវិកាសរុប ៩៨ម៉ឺនដុល្លារសម្រាប់រយៈពេល៣ឆ្នាំបន្ថែមទៀត ដើម្បីពង្រឹងការអប់រំ សមត្ថភាពការអាន ការស្រាវជ្រាវ និងការតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សតាមតំបន់ជនបទនៅកម្ពុជា។
Published 11/06/24
ពលរដ្ឋប្រមាណ២០នាក់ដែលអះអាងថាមានបញ្ហារលាកសន្លាក់ ឬលៀនឌីសឆ្អឹងកងតែងជុំគ្នាហែលទឹកទន្លេក្បែរកោះនរា និងកោះពេជ្រជារៀងរាល់ព្រឹក។ ពលរដ្ឋទាំងនេះបានហែលទឹកយ៉ាងហោចណាស់ចម្ងាយពី១គីឡូម៉ែត្រ ឬលើសនេះដោយហែលពីកោះពេជ្រមកកោះនរា ឬអាចហែលឆ្លងពីកោះនរាទៅតំបន់អរិយក្សត្រ។ ពួកគេបានទទួលស្គាល់ថា ការហែលទឹកបានជួយព្យាបាលជំងឺសន្លាក់ លៀនឌីសឆ្អឹងកង ពិសេសជួយឱ្យសុខភាពរឹងមាំ និងកាត់បន្ថយការចំណាយលើថ្នាំពេទ្យ។ ពីជ្រុងម្ខាងនៃកោះនរា សូមទស្សនាបទយកការណ៍ដែលរៀបចំដោយសាំ ឧត្តម
Published 11/05/24
អ្នកស្រី ជន់ សុខលិច ជាកសិករដាំស្វាយចន្ទី និងដំឡូងមី នៅខេត្តព្រះវិហារ។ កសិកររូបនេះ អះអាងថា គាត់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរហូតដល់ទៅ៣ស្ថាប័នដើម្បីយកមកប្រើប្រាស់ជាទុនប្រកបរបរកសិកម្ម។ លោកស្រីនិយាយថា គាត់បានបង្ខំចិត្តរត់ចេញពីផ្ទះ ចោលប្តីនិងកូន ដោយសារតែមានការបង្ខំឲ្យលក់ផ្ទះសម្បែងដើម្បីសងប្រាក់ត្រលប់ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក៏ប៉ុន្តែអ្នកស្រី សុខលិច បានទទួលស្គាល់ថា ការប្រើប្រាស់កម្ចីរបស់គាត់គឺមិនចំគោលដៅ ទើបធ្វើឲ្យគ្រួសារគាត់ធ្លាក់ខ្លួនក្នុងបំណុលវ័ណ្ឌកបែបនេះ៕
Published 11/04/24
នៅក្នុងខេត្តព្រះវិហារ ជនល្មើសភាគច្រើនដែលកាប់ឆ្ការទន្ទ្រានដីព្រៃ និងបរបាញ់សត្វច្រើនជាអ្នកមកពីខេត្តឆ្ងាយៗ ដូចជាខេត្តសៀមរាប និងខេត្តកំពង់ធំ។ ចំណែកពលរដ្ឋជាអ្នកស្រុក អ្នកភូមិផ្ទាល់ ពិសេសអ្នករស់នៅភ្នំត្នោត-ភ្នំពកដែលធ្លាប់កាប់ឆ្ការដីព្រៃ ធ្វើស្រែចំការបាននាំគ្នាចូលរួមជាអ្នកអភិរក្សធនធានធម្មជាតិវិញ។ ការចូលរួមរបស់ពួកគេបានចាប់ផ្តើមតាំងពីការបង្កើតសហគមន៍ការពារព្រៃឈើក្នុងឆ្នាំ២០០៧៕
Published 11/03/24
លីម សុខគង់ ជានិស្សិតកម្ពុជាម្នាក់ដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិត នៅសហភាពអឺរ៉ុប លើជំនាញវិស្វកម្មនុយក្លេអ៊ែរ។ បើទោះបីជាមុខជំនាញវិស្វកម្មនុយក្លេអ៊ែរនេះ មិនមានតម្រូវការច្រើន លើទីផ្សារការងាររបស់កម្ពុជាក៏ដោយ តែនិស្សិតអាយុ២៥ឆ្នាំរូបនេះ ចាត់ទុកមុខជំនាញនេះ គឺជាចំណង់ចំណូលចិត្តរបស់ខ្លួន និងថាមុខជំនាញមួយនេះ កំពុងតែមានតម្រូវការទីផ្សារការងារច្រើននៅសហភាពអឺរ៉ុប៕
Published 11/03/24
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងតួនាទីរបស់បុគ្គលម្នាក់ៗក្នុងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានិងក្រុមហ៊ុនអ៉ីអនម៉លខេមបូឌា បានសហការរៀបចំព្រឹត្តិការណ៍ «តោះចូលរួមសកម្មភាពSDGs២០២៤» ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
Published 11/02/24
ពិព័រណ៍សៀវភៅ Big Bad Wolf បានត្រលប់មកកម្ពុជាជាថ្មីនៅឆ្នាំ ២០២៤ ជាមួយនឹងសៀវភៅជាច្រើនប្រភេទ។ យុវជនខ្មែរ និងអាណាព្យាបាលមួយចំនួនមានការចាប់អារម្មណ៍ខ្លាំងចំពោះពិព័រណ៍សៀវភៅបែបអន្តរជាតិមួយនេះដោយយល់ថា ការអានសៀវភៅមានប្រយោជន៍ដល់ពួកគេ ពិសេសទាក់ទងនឹងជំនាញ និងអាជីពរបស់ពួកគេផ្ទាល់។
Published 11/01/24
នៅថ្ងៃព្រហស្បតិ៍ ទី៣១ តុលានេះ ពលរដ្ឋជិត ៦០នាក់ដែលអះអាងរស់នៅលើដីដែលមានហានិភ័យក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញបានជួបជុំគ្នានៅមុខសាលាក្រុងភ្នំពេញ។ កម្មវត្ថុនៃការជួបជុំគឺដើម្បីស្នើសុំឲ្យលោកអភិបាលក្រុងពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង ខណៈដែលការរស់នៅសព្វថ្ងៃរបស់ពួកគាត់កំពុងជួបការលំបាក និងការភ័យខ្លាច៕
Published 10/31/24
លោកសួង សុភ័ក្រធ្លាប់មានបទពិសោធន៍ដឹកនាំទស្សនីយភាពល្ខោននិយាយរយៈពេលជាង១៥ឆ្នាំកន្លងមក។ ស្នាដៃរបស់លោកមិនត្រឹមតែឆ្លុះបញ្ចាំងពីក្តីស្រលាញ់ទៅលើវិស័យសិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែបប៉ុណ្ណោះទេ តែវាក៏បង្ហាញពីរឿងរ៉ាវ និងបញ្ហាសង្គមដើម្បីរួមចំណែកផ្លាស់ប្តូរឥរិយាបថប្រជាជនផងដែរ។ បច្ចុប្បន្ននេះ លោកសួង សុភ័ក្រកំពុងបង្កើតស្នាដៃថ្មីស្រឡាងមួយ គឺលោ្ខនតន្រ្តីក្រោមចំណងជើងថា «អប្សរាក្រញូង» ដើម្បីរួមចំណែកថែរក្សា និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាន៕
Published 10/30/24