អ្នករត់រ៉ឺម៉កកង់បីខេត្តសៀមរាបស្នើឱ្យរដ្ឋាភិបាលបន្តចាត់វិធានការទាក់ទាញភ្ញៀវទេសចរ
Description
នៅក្នុងខេត្តសៀមរាប កំណើនភ្ញៀវទេសចរបានកើនឡើងវិញបន្តិចនារយៈចុងក្រោយនេះ បន្ទាប់ពីបានស្ងប់ស្ងាត់ក្នុងរដូវខ្សត់ភ្ញៀវនាប៉ុន្មានខែកន្លងមក។ នេះបើតាមការបញ្ជាក់ពីអ្នករត់រ៉ឺម៉កកង់បី។ ទោះយ៉ាងណា ពួកគេបានស្នើឱ្យរដ្ឋាភិបាលបន្ដចាត់វិធានការគ្រប់យ៉ាងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទស្សនាខេត្តសៀមរាប ព្រោះកន្លងមក ពិសេសក្នុងរដូវខ្សត់ភ្ញៀវ មានអ្នករត់រ៉ឺម៉កកង់បីខ្លះទៅធ្វើការកន្លែងផ្សេង និងខ្លះទៀតទៅធ្វើការនៅប្រទេសជិតខាង។
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សហគមន៍អ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ សៀវភៅ រៀមច្បង សហគមន៍ឥន្ទធនូកម្ពុជា។ សៀវភៅនេះត្រូវបានសហគមន៍អ្នកស្រលាញ់ភេទដូចគ្នារំពឹងថា នឹងក្លាយជាផ្នែកមួយក្នុងការចូលរួមចំណែកជាមាគ៌ាសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា...
Published 11/23/24
សិប្បកម្មចម្លងស្លឹកឈើលើសាច់កំណាត់មួយកន្លែងក្នុងខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ចាប់អារម្មណ៍ដោយហេតុថា ផលិតផលនោះមានផ្ដិតយករូបភាព និងពណ៌ពីស្លឹកឈើធម្មជាតិពិតៗ មកដាក់លើសាច់កំណាត់ផ្ទាល់។ បើតាមម្ចាស់សិប្បកម្មចម្លងស្លឹកឈើ Angkor Khmer Sild loom លោក ស៊្រាង ហាច...
Published 11/22/24