អ្វីទៅជាមូលហេតុដែលនាំឲ្យទិន្នផលនេសាទសមុទ្រថមថយ?
Listen now
Description
ទិន្នផលនេសាទនៅក្នុងសមុទ្រកម្ពុជាបច្ចុប្បន្នត្រូវបានប្រជានេសាទមួយចំនួនបញ្ជាក់ពីចំនួនថមថយ។ តាមប្រជានេសាទ មានមូលហេតចំនួនពីរដែលអាចបញ្ជាក់ពីការថមថយនេះ ទី១ បញ្ហាអាកាសធាតុ និងទី២ មានការនេសាទខុសច្បាប់។ ប្រជានេសាទដែលវិទ្យុបារាំងអន្តរជាតិ RFI បានជួបសម្ភាសបានត្អូញត្អែរពីផលវិបាកសេដ្ឋកិច្ចគ្រួសារដែលពឹងលើការនេសាទ។ តែក្រសួងកសិកម្មបានអះអាងថា ទិន្នផលនេសាទសមុទ្ររបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះស្ថិតនៅក្នុងចំនួនថេរ និងថែមទាំងមានការកើនឡើងតិចតួចផង។ ទន្ទឹមនេះ ក្រសួងកសិកម្មបានអះអាងពីការតាមដានការនេសាទខុសច្បាប់យ៉ាងជាប់លាប់។ 
More Episodes
ឈ្មួញទិញត្រីជាច្រើននាក់នៅ​តំបន់​ឆ្នុក​ទ្រូ ក្នុងខេត្តកំពង់ឆ្នាំង បានត្អូញត្អែរពីទិន្នផលត្រីធ្លាក់ចុះ ស្របពេលដែលតម្លៃត្រីក៏ធ្លាក់ចុះផងដែរ។ តម្លៃត្រីធ្លាក់ចុះ ក៏ព្រោះតែគ្មានឈ្មួញទៅទិញត្រីយកទៅកែច្នៃលក់បន្ត។ ប្រឈមនឹងបញ្ហានេះ ឈ្មួញទិញត្រី​​​បានសំណូមពរឲ្យក្រសួងកសិកម្ម...
Published 11/30/24
Published 11/30/24
  របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ មានយានយន្ដអគ្គិសនីប្រមាណជាង ៤ពាន់គ្រឿងកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានទាំងប្រភេទរថយន្ត ត្រីចក្រយានយន្ដ និងទោចក្រយានយន្ដ ។ ទន្ទឹមនឹងកំណើននៃការប្រើប្រាស់យានយន្ដអគ្គិសនីនេះ ក្រសួងសាធារណការថា...
Published 11/29/24