ការប្រើប្រាស់កម្លាំងក្នុងច្បាប់អន្តរជាតិ
Listen now
Description
បញ្ហាសន្តិសុខអន្តរជាតិនៅតែបន្តជាបញ្ហាដំឡូងក្តៅ និងរសើប។ ការឈ្លានពាន ការគម្រាមគំហែង ការប្រើប្រាស់អាវុធ ទៅលើរដ្ឋអធិបតេយ្យមួយនៅតែបន្តមាន ដែលបង្កទៅជាការព្រួយបារម្ភមួយសម្រាប់សហគមន៍អន្តរជាតិ។ ដោយសង្កេតឃើញពីសារៈសំខាន់នៃប្រធានបទនេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “ការប្រើប្រាស់កម្លាំងក្នុងច្បាប់អន្តរជាតិ” មកពិភាក្សា។ វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោក រស់ សយម្ភូ អ្នកស្រាវជ្រាវដំបូងសមាគមសាលាត្រាជូ។ ផតកាសលេខពិសេសទី ២៤ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃបទដ្ឋានគតិយុត្តអន្តរជាតិសម្រាប់ការប្រើប្រាស់កម្លាំង ដែលវាគ្មិននឹងគូសបញ្ជាក់អំពីទ្រឹស្តីច្បាប់ ក៏ដូចជា ការប្រែប្រួលនៃវិធានមួយនេះ។
More Episodes
តើអ្វីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី? តើកម្ពុជាបាននិងកំពុងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាខ្លះ? ហើយអ្វីជាសារៈប្រយោជន៍ទទួលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី? ដើម្បីឆ្លើយតបនឹងសំនួរខាងលើ សមាគមសាលាត្រាជូសូមលើកយកនូវប្រធានបទស្តីពី...
Published 09/02/24
បញ្ហាសម្អាតប្រាក់ បាននិងកំពុងក្លាយជាប្រធានបទមួយ ទទួលការចាប់អារម្មណ៍អំពីសាធារណជននៅក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។ តើការសម្អាតប្រាក់នេះមានន័យថាលាងលុយមែនរឺទេ? ហេតុអ្វីយើងចាំបាច់សិក្សានិងស្វែងយល់អំពីបញ្ហាខាងលើ ពិសេសសម្រាប់សាធារណៈជន និងវីជ្ជាជីវៈមេធាវី?ឆ្លើយតបនឹងសំនួរខាងលើ...
Published 08/10/22