វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១ (ផ្នែកទី២)
Listen now
Description
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចនៅក្នុងតំបន់ និងក្នុងសកលលោកមានសារៈសំខាន់ណាស់ក្នុងការស្តាឡើងវិញនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។ ដោយផ្សាភ្ជាប់ទៅនឹងការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី ១៣ និងសារៈសំខាន់នៃការស្តាឡើងវិញនូវវិស័យ សេដ្ឋកិច្ច និងធុរកិច្ចបង្ករឡើងដោយវិបត្តិកូវីដ-១៩ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១” មកពិភាក្សា។ វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ កញ្ញា អឹម ច័ន្ទបូរមី អ្នកស្រាវជ្រាវតំបូងសមាគមសាលាត្រាជូ និងជាប្រធានការិយាល័យអ៊ឺរ៉ុបនៅក្រសួងពាណិជ្ជកម្ម។ ផតកាសលេខពិសេសទី ១៨ នេះ ផ្តោតជាពិសេសទៅលើទំនាក់ទំនងរវាងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចរបស់កម្ពុជាក្នុងតំបន់ និងសកលលោក រួមទាំងឥទ្ធិពលរបស់វាទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចក្នុងបរិបទ អាស៊ីអ៊ឺរ៉ុប ពិសេសគឺផ្តោតទៅលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP), កិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
More Episodes
តើអ្វីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី? តើកម្ពុជាបាននិងកំពុងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាខ្លះ? ហើយអ្វីជាសារៈប្រយោជន៍ទទួលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី? ដើម្បីឆ្លើយតបនឹងសំនួរខាងលើ សមាគមសាលាត្រាជូសូមលើកយកនូវប្រធានបទស្តីពី...
Published 09/02/24
បញ្ហាសម្អាតប្រាក់ បាននិងកំពុងក្លាយជាប្រធានបទមួយ ទទួលការចាប់អារម្មណ៍អំពីសាធារណជននៅក្នុងប្រទេស ក៏ដូចជាអន្តរជាតិ។ តើការសម្អាតប្រាក់នេះមានន័យថាលាងលុយមែនរឺទេ? ហេតុអ្វីយើងចាំបាច់សិក្សានិងស្វែងយល់អំពីបញ្ហាខាងលើ ពិសេសសម្រាប់សាធារណៈជន និងវីជ្ជាជីវៈមេធាវី?ឆ្លើយតបនឹងសំនួរខាងលើ...
Published 08/10/22