Description
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចនៅក្នុងតំបន់ និងក្នុងសកលលោកមានសារៈសំខាន់ណាស់ក្នុងការស្តាឡើងវិញនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។ ដោយផ្សាភ្ជាប់ទៅនឹងការធ្វើជា ម្ចាស់ផ្ទះរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី ១៣ និងសារៈសំខាន់នៃការស្តាឡើងវិញនូវវិស័យ សេដ្ឋកិច្ច និងធុរកិច្ចបង្ករឡើងដោយវិបត្តិកូវីដ-១៩ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១” មកពិភាក្សា។
វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ អុឹម ច័ន្ទបូរមី
ប្រធានការិយាល័យអឺរ៉ុប អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម, អនុបណ្ឌិតនីតិពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ម៊ែល បន, អូស្រ្តាលី។
ផតកាសលេខពិសេសទី ១៧ នេះ ផ្តោតទៅលើទិដ្ឋភាពទូទៅនៃការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអ៊ឺរ៉ុបលើកទី១ ដែលរួមមានមូលដ្ឋាននៃការរៀបចំ គោលបំណង និងប្រធានបទនៃវេទិកានេះ រួមទាំងទំនាក់ទំនងនៃវេទិកានេះ ទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច និងធុរកិច្ចរបស់កម្ពុជា និងឥទ្ធិពលរបស់វាទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចក្នុងតំបន់ និងសកលលោក។