អនុលោមភាពនៃបទដ្ឋានគតិយុត្តអន្តរជាតិជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានអាស៊ានទៅកាន់មីយ៉ាន
Description
អវត្តមានរបស់សាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ានបានដាក់ជាសំណួរជាច្រើន ជាពិសេសទៅលើសាមគ្គីភាពនៃអាស៊ាន។ ថ្វីត្បិតតែ ការអាក់ខាននេះមានក៏ពិតមែន ក៏ប៉ុន្តែកម្ពុជាក្នុងនាមជាប្រធានបានខិតខំធ្វើយ៉ាងណាបង្កលក្ខណៈដើម្បីអោយអាស៊ាន “គ្រប់ទឹក” ឡើងវិញ។ ការណ៍នេះបានធ្វើអោយមានការលើកឡើងជាហូរហែ ជាពិសេសការចោទប្រកាន់មកកាន់កម្ពុជា ក្នុងការបំបែកបំបាក់អាស៊ាន រឺក៏ជាទង្វើមិនគប្បីសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ តើបទដ្ឋានគតិយុត្តមានចែងដូចម្តេចខ្លះជុំវិញបញ្ហានេះ?
ចម្ងល់ខាងលើនេះនិងមានការបកស្រាយជូនដោយ៖
លោក រស់ សយម្ភូ បច្ចប្បន្នជា អ្នកស្រាវជ្រាវដំបូងសាលាត្រាជូ។
និង មានការសម្របសម្រួលដោយ៖
កញ្ញា លឹម មុយយីម, ក្រុមការងារសម្របសម្រួល ត្រាជូផតកាស។