Description
តើអ្វីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី? តើកម្ពុជាបាននិងកំពុងចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាខ្លះ? ហើយអ្វីជាសារៈប្រយោជន៍ទទួលបានមកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី?
ដើម្បីឆ្លើយតបនឹងសំនួរខាងលើ សមាគមសាលាត្រាជូសូមលើកយកនូវប្រធានបទស្តីពី «តើកិច្ចព្រមព្រៀងពាណិជ្ជកម្មបានជួយជម្រុញអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?»ដើម្បីពិភាក្សា ដែលសម្របសម្រួលដោយ កញ្ញា សឿន និត្តា។
វាគ្មិនកិត្តិយសសម្រាប់ផតកាសលេខទី៦៧ នេះគឺ លោក ខុង ប៊ុនរ័ត្ន ប្រធាននាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្រ្វិក អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងជាអនុបណ្ឌិតផ្នែកពាណិជ្ជកម្មនិងអភិវឌ្ឍន៍អន្តរជាតិ ពីសាកលវិទ្យាល័យ Adelaide អូស្ត្រាលី។