រដ្ឋាភិបាល​ទំនង​ជា​យក​ចិត្ត​ទុក​ដាក់​ពេញ​លេញ ខណៈ​ឧស្សាហកម្ម​កាត់​ដេរ​មាន​កម្មករ​ជិត​១
Listen now
Description
មិន​ដល់​មួយ​សប្តាហ៍​ផង កម្មករ កម្មការិនី​ខ្មែរ​ទទួល​បាន​កាដូ​យ៉ាង​សំបើម​ពី​ប្រមុខ​រដ្ឋាភិបាល។ ការ​ទទួល​បាន​កាដូ​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ ការ​ផ្តើម​យក​ចិត្ត​ទុក​ដាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​លើ​កម្មករ និយោជិក​នៃ​វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង។ ការ​ទទួល​បាន​ដែល​មិន​ធ្លាប់​មាន​នេះ បាន​រាល​ដាល​ដល់​កម្មករ និយោជិក ដែល​បំរើ​ការងារ​នៅ​វិស័យ​ផ្សេង​ទៀត ក្រៅ​ពី​កាត់​ដេរ​ផង​ដែរ។ ជា​រៀង​រាល់​ឆ្នាំ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែង​មាន​កម្មវិធី​ជួប​រួម​គ្នា​ជាមួយ​នឹង​សហជីព កម្មករ តែ​មួយ​លើក​ប៉ុណ្ណោះ ដែល​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ។ ផ្ទុយ​ពី​ពេល​កន្លង​ទៅ ឆ្នាំ​នេះ លោក​នាយក​រដ្ឋមន្ត្រី កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​កម្មវិធី​ជួប​ជាមួយ​កម្មករ និយោជិក ដល់​ទៅ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍ និង​ជួប​សំណេះ​សំណាល​ផ្ទាល់​ដល់​រោង​ចក្រ​តែ​ម្តង។ តាម​រយៈ​កម្មវិធី​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់ អំណាច ជាមួយ​នឹង កម្មករ និយោជិក ជា​ពិសេស​លើ​វិស័យ​កាត់ដេរ ដែល​មាន​កម្មករ​ជាង ៧​សែន​នាក់​នោះ ត្រូវ​បាន​អ្នក​តាម​ដាន​សង្គម​និង​នយោបាយ​មួយ​ចំនួន​មើល​ឃើញ​ថា ជា​យុទ្ធសាស្រ្ត​ថ្មី​របស់​ប្រមុខ​ដឹក​នាំ​គណបក្ស​កាន់​អំណាច ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ខាង​នយោបាយ ខណៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កន្លង​មក​របស់​បក្ស​កាន់​អំណាច មិន​សូវ​ជា​ល្អ​ទាល់​តែ​សោះ។ បើ​មើល​មួយ​ភ្លែត សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​មើល​ទៅ​ហាក់​ស្រប​ទៅ​នឹង​អ្វី​ដែល​មាន​ការ​លើក​ឡើង​ខាង​លើ ក៏​ប៉ុន្