តើគ.ជ.ប គួរប្រើយន្តការបែបណា ដើម្បីគៀងគរពលរដ្ឋមកចុះឈ្មោះបោះឆ្នោតឲ្យបានច្រើន
Description
ម្សិលមិញ លោកគួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ ពលរដ្ឋប្រមាណជាង២លាននាក់ទៀតនៅមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយទេ។ កាលពីបោះឆ្នោត ឃុំសង្កាត់ ពលរដ្ឋខ្មែរប្រមាណ ៧.៨លាននាក់ស្មើនឹង៨១.៣៨ភាគរយក្នុងចំណោមពលរដ្ឋគ្រប់អាយុបោះឆ្នោត៩.៦លាននាក់ បានទៅចុះឈ្មោះបោះឆ្នោត។ ដូច្នេះ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨ តើគ.ជ.បគួរតែមានយន្តការបែបណា ដើម្បីចុះឈ្មោះបង្ហើយពលរដ្ឋដែលនៅសល់ប្រមាណជាង២លាននាក់ទៀតនេះ?