អ្នកទេសចរ​បរទេស ហូរ​ចូល​មក​កម្ពុជា​ជាមួយ​នឹងប្រាក់​ចំណូល ក៏​ដូច​ជា​បញ្ហា​ដែល​ត្រូវ​ប្
Listen now
Description
​ប្រទេស​កម្ពុជា​​រស់​នៅ​ពឹង​ផ្អែក​មួយ​ផ្នែក​ធំ លើ​វិស័យ​ទេសចរណ៍​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​ទទួល​ស្គាល់​កាន់​តែ​ច្រើន អំពី​វិស័យ​ទេសចរណ៍ ធ្វើ​ឲ្យ​​ភ្ញៀវ​ទេសចរ​បរទេសដែល​ចូល​មក​កម្ពុជា មាន​ការ​កើន​ឡើង​ជា​លំដាប់​។ ជា​ការ​ពិត​ហើយ​ថា អ្នកទេសចរ​បរទេស ហូរ​ចូល​មក​កម្ពុជា​ជាមួយ​នឹងប្រាក់​ចំណូល​ច្រើន​។ ប៉ុន្តែ​អ្នក​ជំនាញ​លើ​វិស័យ​ទេសចរណ៍​បាន​ក្រើន​រំលឹក​ថា មាន​បញ្ហា​មួយ​ចំនួនក៏​ហូរ​ចូល​មក​កម្ពុជា​ដោយ​សារ​ទេសចរ​បរទេស​ដែរ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​​ប្រុង​ប្រយ័ត្ន​​។ វិស័យ​ទេសចរណ៍ ជា​សសរ​ស្ដម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​សសរ​ស្ដម្ភ​សេដ្ឋកិច្ច​សំខាន់​ៗ​ទាំង​៤​​របស់​កម្ពុជា​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​កម្ពុជា មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​។ នៅ​ឆ្នាំ​២០១៤ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​បាន​ចំនួន៤​លាន​៥​សែន​នាក់ និង​រក​ចំណូល​បាន២ពាន់​​លាន​ដុល្លារ​។ រហូត​ដល់​ឆ្នាំ​២០១៥ ចំនួន​ភ្ញៀវ​ទេសចរ​បាន​លោត​ឡើង​រហូត​ដល់​ទៅ​៤​លាន៧​សែន​នាក់ និង​បន្ត​កើន​ឡើង​ដល់ ៥លាន​​នាក់​​នៅ​ក្នុង​ឆ្នាំ​២០១៦។ ចំណែក​នៅ​ឆ្នាំ​២០១៧​នេះ ក្នុង​រយៈ​ពេល​១​ឆមាស​ដើម​ឆ្នាំ កម្ពុជា​ទាក់ទាញ​បាន​ភ្ញៀវ​ទេសចរ​ជាង​២​លាន​៦​លាន​នាក់​។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​កម្ពុជា និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​នេះ មាន​គម្រោង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​​​៧​លាន​៥​សែន​នាក់ នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​។ ហើយប្រសិន​បើ​គោលដៅ​នៅ​ក្នុង​ឆ្នាំ​២០២០​​​សម្រេច​បាន​មែន​នោះ ប្រាក់​ចំណូល​ប្រមាណ​៥​ពា