ចប់​បាក់ឌុប យុវជន​គួរ​សម្រុក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត
Listen now
Description
ការ​ប្រឡង​បាក់ឌុប​គឺ​ជា​សមរភូមិ​ចុង​ប៊ិច​ចុង​ក្រោយ​របស់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ មុន​នឹង​ឈាន​ជើង​បន្ត​ការ​សិក្សា​ថែម​ទៀត​នៅ​ថ្នាក់​ឧត្តម​សិក្សា​។ ក្នុង​ឱកាស​នេះ អ្នក​ជំនាញបាន​ណែនាំ​ថា បន្ទាប់​ពី​ប្រឡង​បាក់ឌុប​ចប់ ​យុវជន​គួរ​សម្រុក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ព្រោះ​​វា​​អាច​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​មហាសាល​ដល់​យុវជន​។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​តែងតែ​បាន​ឮ​ពី​ការងារ​ស្ម័គ្រ​ចិត្ត​ជា​ញឹកញាប់​។ យុវជន​ខ្មែរ​ជា​ច្រើន បាន​ចាប់ផ្ដើម​ផ្ដល់​តម្លៃ​ដល់​ការងារ​ស្ម័គ្រ​ចិត្ត​។ មួយ​ចំនួន បាន​ឆ្លៀត​យក​ពេល​ទំនេរ​ពី​ការ​សិក្សា​របស់​ខ្លួន ទៅ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​តាម​អង្គការ និង​ស្ថាប័ន​ឯកជន​នានា​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ផ្ទាល់​តែ​ម្ដង​។ យុវជន​មួយ​ចំនួន​ផ្សេង​ទៀត បាន​បង្កើត​ជា​ក្រុម ឬ​បណ្ដាញ​យុវជន ដើម្បី​ធ្វើ​ការងារ​សង្គម​ដោយ​ស្ម័គ្រ​ចិត្ត។ នេះ​ជា​សញ្ញា​មួយ​ដ៏​ប្រសើរ ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​ជំនាញ​។ អ្នក​ជំនាញ​ផ្នែក​ការងារ​ដែល​បាន​អះអាង​ថា ការងារ​ស្ម័គ្រ​ចិត្ត​ផ្ដល់​ប្រយោជន៍​យ៉ាង​សម្បើម​មហិមា​ដល់​យុវជន​។ តើ​ហេតុអ្វី​បាន​ជា​យុវជន​គួរ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត? តើ​ការងារ​ស្ម័គ្រ​ចិត្ត​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ? មុន​នឹង​ឆ្លើយ​នឹង​សំណួរ​ទាំង​នេះ គេ​គួរ​ស្គាល់​ពី​ការងារ​ស្ម័គ្រ​ចិត្ត​ជា​មុន​សិន​។ ការងារ​ស្ម័គ្រ​ចិត្ត គឺ​ជា​សកម្មភាព​ស្ម័គ្រ​ចិត្ត ដោយ​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ថវិកា និង​ស្មារតី នៅ​ក្នុង​ការងារ ឬ​ស្ថាប័ន​ណា​មួយ​។ បច្ចុប្បន្ន សន្ទុះ​នៃ​ការ​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​របស់​យ