ជនជាតិចិនកាន់តែច្រើនយកទឹកដីកម្ពុជាជំរិតទារប្រាក់តាមអនឡាញ តើមកពីមូលហ
Description
ករណីជនជាតិចិន ដែលបានចូលមកប្រទេសកម្ពុជា ហើយប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមអាំងទែណែត កាន់តែកើតមានច្រើនទៅៗ។ ក្នុងមួយឆ្នាំៗ ករណីជនជាតិចិននេះ ត្រូវបានគេបង្ហាញតាមរយៈការបង្ក្រាបទ្រង់ទ្រាយតូច មធ្យម និងទ្រង់ទ្រាយធំ ដែលមានមនុស្សចាប់ពី ៥០នាក់ ឡើងទៅដល់១០០នាក់ និងច្រើនជាងនេះ រហូតដល់ជាង២០០នាក់ក៏មាន។ វានឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជាប្រសិនបើករណីនេះ នៅតែបន្តកើតមានដោយមិនមានការពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះជនបរទេស។
កាលពីថ្ងៃពុធកន្លងទៅ ប៉ូលីសខ្មែរនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទៃបានឆ្មក់ចូលទៅក្នុងខុនដូមួយកន្លែង ស្ថិតនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញនិងឃាត់ខ្លួនជនសង្ស័យជនជាតិចិនមានស្រីមានប្រុសចំនួន២៣០នាក់ ដោយរួមទាំងវត្ថុតាងសម្រាប់ធ្វើសកម្មភាពជាច្រើន ប្រៀបបានការិយាល័យធ្វើការមួយដែលមានបុគ្គលិកធ្វើការរួមគ្នាយ៉ាងហំហួន។
កាលពីថ្ងៃទី២សីហា ជនសង្ស័យដែលជាជនជាតិចិនចំនួនជាង២០០នាក់ ក្នុងករណីដូចគ្នានេះ ក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅប្រទេសចិនដែរ។ គិតទាំងលើកនេះទៀត ករណីជនជាតិចិនធ្វើសកម្មភាពចាប់ជំរិតតាមប្រព័ន្ធអាំងទែណែត មានច្រើនជាង១ពាន់នាក់ នេះបើគិតចាប់តាំងពីឆ្នាំ២០១១មក។
គេអាចមានការចាប់អារម្មណ៍ថា គ្រាន់តែពាក់កណ្តាលខែសីហានេះ បញ្ហាជនជាតិចិនជំរិតទារប្រាក់តាមប