Description
សំណុំរឿងព្រំដែនឡាវ បានឡើងកម្ដៅខ្លាំងនៅថ្ងៃសុក្រ។ ពោលគឺនៅពេលដែលរដ្ឋាភិបាលខ្មែរ បញ្ជាឲ្យចល័តទ័ពទៅកាន់តំបន់ព្រំដែនក្នុងខេត្តស្ទឹងត្រែង ដើម្បីត្រៀមជើងការ ក្នុងករណីឡាវមិនព្រមដកទ័ពចេញពីតំបន់ជម្លោះ។ ប៉ុន្តែកម្ដៅនេះ បានរលត់ទៅវិញភ្លាមៗ បន្ទាប់ពីភាគីឡាវ យល់ព្រមដកកម្លាំងចេញតាមសំណើកម្ពុជា។ អ្នកតាមដានបញ្ហានយោបាយមួយចំនួនមើលឃើញថា ព្រឹត្តិការណ៍ភ្លើងចម្បើងនេះ គឺជាឱកាសបង្ហាញសាច់ដុំរបស់រដ្ឋាភិបាលខ្មែរ ខណៈពេលដែលការបោះឆ្នោតកំពុងតែខិតជិតចូលមកដល់។ តើពិតជាដូច្នេះមែនឬ?
សំណុំរឿងព្រំដែន មិនថាជាមួយប្រទេសជិតខាងមួយណាឡើយ តិចឬច្រើន គឺសុទ្ធតែបានផ្ដល់ឱកាសទាញយកផលចំណេញ ទៅឲ្យអ្នកនយោបាយ។ នោះក៏ព្រោះតែអ្នកនយោបាយខ្មែរ មានទម្លាប់យកបញ្ហាព្រំដែនជាមួយប្រទេសជិតខាង មកធ្វើជាចំណាប់ខ្មាំង ដើម្បីស្វែងរកប្រជាប្រិយភាពសម្រាប់គណបក្សខ្លួន។ ជាក់ស្ដែងដូចជាគណបក្សប្រឆាំងដែលតែងតែឆ្លៀតឱកាសយកបញ្ហាព្រំដែនជាមួយវៀតណាម ទៅបញ្ឆេះគំនិតជាតិនិយមរបស់អ្នកគាំទ្រខ្លួន និងគណបក្សកាន់អំណាចដែលមានឱកាសបញ្ចេញស្នាដៃដោះស្រាយជម្លោះព្រំដែនជាមួយថៃ រហូតទទួលបានប្រជាប្រិយភាពភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨។
តាមរយៈទឡ្ហីករណ៍ទាំងនេះ វាមិនមែនជារឿងចម្លែកអ្វីសោះឡើយដែលអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា សំណុំរឿងព្រំដែនជាមួយឡាវក្នុងរយៈពេលមួយប៉ប្រិចភ