ហេតុអ្វីពលរដ្ឋខ្មែរព្រួតគ្នាវាយជនសង្ស័យថាប្រព្រឹត្តល្មើស ដែលចាប់បាននៅក
Description
កាលពីចុងសប្ដាហ៍កន្លងទៅ បុរសយ៉ាងហោចណាស់២នាក់នៅខេត្តកំពង់ធំ និងម្នាក់ទៀតនៅក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋព្រួតគ្នាវាយរហូតដល់រងរបួស ដោយសារតែសង្ស័យថា ជាជនល្មើសចាប់ក្មេងៗយកទៅវះគ្រឿងក្នុងដើម្បីលក់។ ជាការកត់សម្គាល់ ករណីព្រួតវាយជនសង្ស័យថាប្រព្រឹត្តល្មើសពេលដែលចាប់បាននៅកន្លែងកើតហេតុនេះ កើតឡើងញឹកញាប់ណាស់នៅក្នុងសង្គមខ្មែរ។ ហេតុអ្វីបានជាដូច្នេះ?
មិនមែនជារឿងចម្លែកអ្វីទេ នៅពេលដែលប្រជាពលរដ្ឋខ្មែរ ស្រុះស្រួលមូលមតិគ្នាដាក់ទោសទណ្ឌទៅលើជនប្រព្រឹត្តល្មើស ឬសង្ស័យថាប្រព្រឹត្តល្មើស តាមរយៈការវាយដំច្រំធាក់រហូតដល់ជនល្មើសនៅស្រល់តែដង្ហើមចង្រិតទើបអស់ចិត្ត។ ករណីនៅខេត្តកំពង់ធំ និងខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋព្រួតវាយជនសង្ស័យកាលពីចុងសប្ដាហ៍កន្លងទៅនេះ គឺជាឧទាហរណ៍ស្រាប់។ បុរសយ៉ាងហោចណាស់២នាក់នៅខេត្តកំពង់ធំ និងម្នាក់ទៀតនៅក្រុងព្រះសីហនុ ត្រូវបានប្រជាពលរដ្ឋព្រួតគ្នាវាយរហូតដល់រងរបួស ដោយសារតែសង្ស័យថា ជាជនល្មើសចាប់ក្មេងៗយកទៅវះគ្រឿងក្នុងដើម្បីលក់។ ប៉ុន្តែចុងក្រោយ អ្នកទាំង៣នោះ មិនបានចាប់ក្មេងដូចការសង្ស័យរបស់ប្រជាពលរដ្ឋទេ។ ក្រៅពីករណីនេះ ក៏មានផងដែរ ករណីព្រួតវាយផ្សេងទៀត ដូចជាកាលពីដើមខែមីនា ត្រង់ចំណុចផ្សារដើមគ ទៅលើរថយន្តព្រូសមួយគ្រឿង ដែលបានបើកបុករះបង្ករបួសស្នាម តែមិនទទួលខុសត្រូវបែរជាបើករត់។ មិនត្រឹមតែវាយកម្ទេចរថយន