Episodes
ក្នុង Episode នេះ ខ្ញុំនឹងលើកពីពេលវេលាដែលអ្នកគួរធ្វើការក្នុងក្រុមហ៊ុនតូច និងពេលវេលាដែលត្រូវហក់ទៅរកក្រុមហ៊ុនស្តង់ដារ។ អ្នកមិនអាចធ្វើការងាប់ក្រឡាបានទេ។ ក្រុមហ៊ុនតូចមានអត្ថប្រយោជន៍របស់វាមែន ប៉ុន្តែបើដល់ពេលដែលអ្នកត្រូវលោតចេញហើយ អ្នកមិនព្រមចេញ អ្នកនឹងចាប់ផ្តើមបាត់ប្រយោជន៍វិញ។
Published 06/07/21
បើអ្នកចូលចិត្ត motivation ហើយត្រូវការវាដើម្បីធ្វើការងារប្រចាំថ្ងៃរបស់អ្នក អ្នកនឹងជួបបញ្ហាហើយ។ នៅក្នុង episode នេះ ខ្ញុំនឹងបង្រៀនអ្នកពីវិធីបង្កើត motivation ដែលបានផលល្អជាការរង់ចាំវាពីអ្នកដទៃ។ វាគ្មានអ្វីប្រសើរជាងការធ្វើសកម្មភាពនោះទេ។
Published 03/19/21
ធ្វើការសុទ្ធពេក មិនល្អទេ អ្នកត្រូវមាន hobby ផ្ទាល់ខ្លួន។ ក្នុង Episode នេះ ខ្ញុំលើកឡើងពី hobby ឬសកម្មភាពដែលអ្នកធ្វើពេលទំនេរពីការងារ។ តើធ្វើបែបណាទើបរកឃើញ hobby របស់ខ្លួនឯង។​ អ្នកមានជម្រើសច្រើនណាស់ ពេលនិយាយដល់កន្លែងនេះ។
Published 03/18/21
ក្នុង Episode ខ្ញុំនិយាយពី Linkedin ទៀតហើយ។​ បណ្តាញសង្គមដែលបង្កើតឡើងសម្រាប់អ្នកធ្វើការអាជីពគ្រប់ប្រភេទ។  បើអ្នកមិនទាន់មាន account ទេ អ្នកអាចនឹងបាត់បង់ឱកាសច្រើនណាស់ក្នុងការងារ ជាពិសេស បើអ្នកជាបុគ្គលិកជំនាញម្នាក់។ អ្វីដែល free ហើយអ្នកអាចប្រើជាប្រយោជន៍ឱ្យខ្លួនឯងបាន អ្នកគួរតែប្រើទៅ។
Published 03/15/21
ក្រុមហ៊ុនណាក៏មានឱកាសសម្រាប់បុគ្គលិកដែរ ហើយជាទូទៅ ឱកាសទាំងនោះមានលក្ខខណ្ឌ។ បើអ្នកមិនដឹងពីលក្ខខណ្ឌទេ អ្នកក៏មិនអាចទទួលយកឱកាសនោះបានដូចគ្នា។ ក្នុង Episode នេះ ខ្ញុំលើកយកឱកាសមួយចំនួនដែលខ្ញុំធ្លាប់ជួប ដែលមានលក្ខខណ្ឌផ្សេងៗ។ លក្ខខណ្ឌខ្លះៗត្រូវបានគេលាក់មិនឱ្យបុគ្គលិកដឹងទេ ព្រោះវាមិនសូវទំនង។ បើអ្នកចង់បានឱកាស​ អ្នកត្រូវតែហ៊ានសួរពីលក្ខខណ្ឌឱ្យច្បាស់ជាមុនសិន។
Published 03/14/21
អ្នកប្រាកដជាមិនចង់ឱ្យថ្នាក់លើមើលរំលងការខំប្រឹងរបស់អ្នកនោះទេ។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុ៣យ៉ាងដែលធ្វើឱ្យអ្នកមិនបានទទួលផលតបស្នងទៅនឹងការប្រឹងប្រែងធ្វើការរបស់អ្នក។ មូលហេតុទាំងនេះ ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ ហើយទើបតែកើតឡើងកាលពីដើមឆ្នាំទៀតផង។​ ការខំប្រឹង ត្រូវតែមានផលមកវិញ ប៉ុន្តែមុននឹងបានផល អ្នកត្រូវធ្វើរឿងមួយសិន។  Report ឱ្យបានលម្អិតពីអ្វីដែលអ្នកធ្វើ។
Published 03/07/21
តើមានអ្វីដែលអ្នកមិនអាចរៀនបាន? តើមានអ្វីដែលអ្នកគួរស្តាយក្រោយ បើសាលារៀនមិនបានបង្រៀនអ្នក? Episode នេះជាការក្រើនរំលឹករបស់ខ្ញុំ អំពីការស្តាយក្រោយថាសាលាមិនបានបង្រៀនអ្នកគ្រប់យ៉ាង។
Published 02/07/21
ក្នុង Episode នេះ ខ្ញុំនឹងលើពីអ្នកចេះស្ទើរ និងអ្នកចេះស្ទាត់។ តើអ្នកណានឹងមានឱកាសការងារច្រើនជាង? មូលហេតុអ្វីបានជាខ្ញុំហ៊ាននិយាយបែបនេះ?
Published 02/06/21
តើក្រាហ្វិចឌីហ្សាញនៅមានទីផ្សារដែរទេ? បើមាន តើមានដល់កម្រិតណា?  ក្នុង Episode នេះ ខ្ញុំនឹងបកស្រាយឱ្យអ្នកដែលចង់រៀនជំនាញ បានត្រៀមខ្លួន ត្រៀមចិត្តជាមុន។ ជំនាញក្នុងស្រុកខ្មែរ មានការផ្លាស់ប្តូរយឺតជាងបរទេស ហេតុនេះយើងមានពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនទទួលយកអ្វីថ្មីពីស្រុកគេ។
Published 02/05/21
សំណួរពីអ្នកស្តាប់ បើរៀនក្រាហ្វិចឌីហ្សាញ តើគួររៀនដោយខ្លួនឯង ឬរៀននៅសាលា?
Published 02/04/21
សំណួរពីអ្នកស្តាប់ ចង់ធ្វើការក្រាហ្វិចឌីហ្សាញ ចាំបាច់ត្រូវរៀនអាយធី៤ឆ្នាំដែរទេ? សំណួរល្អ ហើយជាសំណួរដែលត្រូវនឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់ទៀត។
Published 02/03/21
Episode  នេះ ខ្ញុំនិយាយពី​ចំណង់ចំណូលចិត្ត (Passion)។ របៀបស្វែងរកចំណង់ចំណូលចិត្ត គឺមានតែសាកល្បងទេ ប៉ុន្តែសម្រាប់ការងារវិញ អ្នកត្រូវពីតម្រូវការទីផ្សារផងដែរ។ តើត្រូវគិតរបៀបណា?
Published 02/02/21
គោលដៅក្នុងការងារ ធ្វើឱ្យអ្នកមើលឃើញពីតម្លៃការងារ។ ក្នុង Episode នេះ ខ្ញុំនឹងលើកសំណួរទាក់ទងនឹងគោលដៅក្នុងការងារមកឱ្យអ្នកគិត។ តើការដាក់គោលដៅក្នុងការងារ អាចជួយអ្វីអ្នកបានខ្លះ? គោលដៅច្រើនពេក ឬតិចពេក សុទ្ធតែជារឿងមិនល្អ ចុះប៉ុន្មានទើបចាត់ទុកថាល្អ?
Published 02/01/21
ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីអត្ថប្រយោជន៍របស់ជំនាញបច្ចេកទេស ឬ technical skill។ តើមូលហេតុអ្វីបានជាអ្នកត្រូវមានវាមុន ដើម្បីធ្វើការបានល្អ?
Published 01/31/21
ម៉ាឃីធីង ជាផ្នែកមិនច្បាស់លាស់ ហើយត្រូវការសាកល្បងរហូត។ វិធីដែលប្រើបានផលពីមុន មិនប្រាកដថាប្រើបានផលទៀតទេ។ ពេលជួបវិបត្តិ ក្រុមហ៊ុនមិនអាចសាល្បងចំណាយលុយផ្តេសផ្តាសបានឡើយ។ ក្នុង Episode នេះខ្ញុំនឹងនិយាយពីមូលហេតុដែលផ្នែកម៉ាឃីធីង ជាផ្នែកដែលគេត្រូវកាត់មុនគេ ពេលជួបវិបត្តិ។ ខ្ញុំប្រើបទពិសោធន៍ផ្ទាល់ខ្លួន និង​តួនាទីរបស់ម៉ាឃីធីងមកឆ្លើយសំណួរនេះ។​
Published 01/30/21
តើអ្វីទៅជា Unicorn នៅក្នុងការងារ? ហេតុអ្វីបានជាអ្នកមិនគួរក្លាយខ្លួនជា Unicorn? ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីប្រភេទបុគ្គលិកដែលមិនមានជំនាញច្បាស់លាស់ ប៉ុន្តែអ្វីក៏ដឹងដែរ។
Published 01/14/21
សម្រាប់អ្នកដឹកនាំក្រុមទាំងអស់ មិនអាចមិនរវល់នឹងការមិនពេញចិត្តរបស់កូនក្រុមបានទេ។ ធ្វើការមិនសប្បាយចិត្ត មិនអាចធ្វើការបានល្អទេ។
Published 01/13/21
ក្នុង Episode នេះ ខ្ញុំនិយាយពីការប្រើអ៊ីម៉េលសម្រាប់បុគ្គលិកថ្មីថ្មោងដែលទើបនឹងចេញរកការងារធ្វើ។ ការធ្វើខ្លួនឱ្យ Professional ចាប់ផ្តើមឡើងពីការប្រើអ៊ីម៉េលនេះឯង។
Published 01/12/21
ក្នុង Episode នេះ ខ្ញុំនិយាយពីសៀវភៅថ្មីរបស់ខ្ញុំដែលកំពុងតែសរសេរ។ សៀវភៅ ក្បួនធ្វើខ្ញុំគេ ជាសៀវភៅមួយទៀតដែលខ្ញុំសរសេរឡើងដើម្បីផ្តល់ជាគន្លឹះល្អៗសម្រាប់អ្នកធ្វើការសម័យថ្មី។
Published 01/10/21
ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីចំណុចសំខាន់២យ៉ាងដែលបុគ្គលិកត្រូវមាន បើសិនជាចង់ជោគជ័យក្នុងការងារ។ ចំណុចទាំង២នោះ គឺ ជំនាញ និង​ចំណូលចិត្ត។ អ្នកមិនអាចទៅធ្វើការ ដោយគ្មានជំនាញបានទេ ហើយអ្នកក៏មិនអាចប្រើជំនាញបានល្អដែរ បើគ្មានចំណូលចិត្ត។
Published 01/04/21
ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីកិច្ចការមួយដែលជាទូទៅត្រូវបានគេចាត់ទុកថាជារឿងខាតពេល។ នោះគឺ ការប្រជុំ។ តើការប្រជុំរបៀបណាដែលមានប្រយោជន៍ដល់បុគ្គលិក? ឬក៏ការប្រជុំទាំងអស់ សុទ្ធតែគ្មានប្រយោជន៍ទេ? តើអ្នកគួរធ្វើបែបណាដើម្បីរំដោះខ្លួនពីការប្រជុំដែលមិនចាំបាច់?
Published 01/03/21
ក្នុង Episdoe នេះ ខ្ញុំនឹងលើកយកចំណុចមួយដែលខ្ញុំសម្គាល់ឃើញ គឺការឲ្យតម្លៃខុសគ្នារវាងបុគ្គលិកបរទេស​ និងបុគ្គលិកខ្មែរ។ តើអ្វីជាចំណុចខុសគ្នារវាងបុគ្គលិកទាំង២នេះ?
Published 01/02/21
ក្នុង Episode នេះ ខ្ញុំនឹងឆ្លើយសំណួររបស់អ្នកស្តាប់ម្នាក់ទាក់ទងនឹងការច្រណែននៅកន្លែងការងារ។ ការច្រណែនក្នុងការងារ មិនមែនជាទំនួលខុសត្រូវរបស់អ្នកទេ ប៉ុន្តែអ្នកអាចធ្វើរឿងខ្លះដើម្បីឲ្យងាយស្រួលទាំងអស់គ្នាបាន។
Published 12/29/20
ក្នុង Episode នេះ ខ្ញុំនឹងឆ្លើយសំណួរអ្នកស្តាប់ម្នាក់ដែលបានសួរទាក់ទងការរៀនតាមអនឡាញ។  ជំនាញដែលគ្មានសញ្ញប័ត្រនៅខាងក្រៅ ជាជំនាញដែលអ្នកណាក៏អាចរៀនបាន ប៉ុន្តែសម្រាប់អ្នកធ្វើការ ចាំបាច់ត្រូវដឹងថា តើរៀនហើយ អាចជួយអ្វីដល់ស្ថាប័នការងាររបស់ខ្លួន។
Published 12/28/20
ក្នុង Episode នេះ ខ្ញុំនឹងលើកពីបញ្ហាដដែលៗមួយសម្រាប់បុគ្គលិកថ្មីដែលទើបនឹងធ្វើការក្នុងក្រុមហ៊ុនថ្មី។  បុគ្គលិកថ្មី ដែលភ្លេចគិតថាបុគ្គលិកចាស់បានធ្វើអ្វីខ្លះសម្រាប់ក្រុមហ៊ុន ច្រើនតែធ្វើឲ្យរឿងតូចក្លាយជារឿងធំ រហូតមិនអាចកែប្រែអ្វីទាំងអស់។ តើបុគ្គលិកថ្មី គួរតែផ្តល់អ្វីខ្លះទៅដល់ក្រុមហ៊ុន មុននឹងលើកយោបល់ផ្លាស់ប្តូរ។
Published 12/27/20