Description
លោកអ្នកនាងកញ្ញាជាទីមេត្រី,
ទោះជាពលរដ្ឋខ្មែរក្រោម រស់នៅក្រោមការត្រួតត្រារបស់វៀតណាមអស់រយៈពេល៧៥ឆ្នាំទៅហើយក្តី ពួកគាត់នៅតែខិតខំតស៊ូថែរក្សាវប្បធម៌ ទំនៀមទំលាប់ប្រពៃណីខ្មែរ ព្រមទាំងភាសាខ្មែរសំរាប់មនុស្សស្រករក្រោយ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ព្រះចៅអធិការវត្តខេមររង្សី នៃទីក្រុង សាន់ ហូហ្សេ (San Jose) រដ្ឋកាលីហ្វនីញ៉ា (California) សហរដ្ឋអាមេរិក មានសង្ឃដិកាថា វត្តអារាមទាំងឡាយនៅលើទឹកដីខ្មែរក្រោមដើរតួនាទីសំខាន់ណាស់ ក្នុងការជួយថែររក្សាអត្តសញ្ញាណ វប្បធម៌និងភាសាខ្មែរ។ ព្រះអង្គបន្តថាដោយហេតុនេះហើយបានជាអាជ្ញាធរវៀតណាម តែងតែធ្វើទុក្ខបុកម្នេញដល់ព្រះសង្ឃ ព្រមទាំងប៉ុនប៉ងកំទេចវត្តទាំងនោះចោល។
ជាបន្តទៅទៀតនេះ សូមអញ្ជើញលោកអ្នកនាងកញ្ញាទស្សនានិងស្តាប់កិច្ចពិភាក្សាអំពីរឿងរឿងនេះ រវាង ព្រះតេជព្រគុណ សឺង យ៉ឹងរតនា លោក សំ ប៉ូលី និង លោក ជុន ច័ន្ទបុត្រ ដូចតទៅ៖
ប្រិយមិត្តអាចស្វែងរកផតខាសធ៍របស់យើងនៅលើកម្មវិធីផតខាសធ៍របស់ Apple, Google និង Spotify ដោយគ្រាន់តែសរសេរពាក្យថា «កម្ពុជាសប្តាហ៍នេះ» ឬ «Cambodia This Week» នៅក្នុងប្រអប់ស្វែងរក រួចចុចលើពាក្យ «Follow» ឬ «Subscribe»។ វិទ្យុអាស៊ីសេរីក៏នឹងចាក់ផ្សាយផតខាសធ៍នេះឡើងវិញនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់យើងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និងតេឡេក្រាម (Telegram) នៅរៀងរាល់យប់ថ្ងៃចន្ទ ចាប់ពីម៉ោង ០៧៖៣០ ដល់ម៉ោង ០៨៖៣០ យប់។
--- ស្វែងរក ផតខាសធ៍ របស់វិទ្យុអាស៊ីសេរីនៅលើ៖
? Apple: https://kh.rfa.org/applepodcasts
? Google: https://kh.rfa.org/googlepodcasts
? Spotify: https://kh.rfa.org/spotifypodcasts
? RFA: https://kh.rfa.org/podcasts
—
#វិទ្យុអាស៊ីសេរី #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #យ៉ងចាន់តារា #ហ៊ុនសែន #រដ្ឋាភិបាល #ហ៊ុនម៉ាណែត #យុវជនកម្ពុជា #ខ្មែរក្រោម
#RFAKhmer #Cambodia #Podcast