[ភាគ ៦០]៖ ស្នាមរបួសដួងចិត្តរបស់ ទេព វន្នី រើឡើងវិញក្រោយឃើញការរំលោភបំពានលើក្រុមយុវជន
Listen now
Description
លោកអ្នកនាងកញ្ញាជាទីមេត្រី,អតីតសកម្មជនសិទ្ធិលំនៅដ្ឋាន​ អ្នកស្រី ទេព វន្នី រៀបរាប់ថា ក្រោយឃើញការចាប់​ខ្លួនសកម្មជន​មាតាធម្មជាតិទាំងកំរោល រួមទាំងការបំពារបំពាន​ទៅលើរាងកាយរបស់យុវនារីផងនោះ របួស​នៅក្នុងដួងចិត្ត​របស់​អ្នកស្រីកក្រើកឡើងវិញ។ ទោះជាយ៉ាងណា ឆ្លងកាត់ការជាប់ពន្ធនាគារ​រហូតដល់​ទៅ៤ដង អ្នកស្រីបានដឹងច្បាស់ថាតើអ្នកដែលសុខចិត្តលះបង់សេរីភាពរបស់ខ្លួនម្តងជាពីរដង មានការតាំងចិត្តបែបណា? ហើយតើពួកគាត់ចង់ឱ្យអ្នកនៅខាងក្រៅការឃុំឃាំង​មានសកម្មភាព​បែបណា?អ្នកស្រី ទេព វន្នី ចែករំលែកបទពិសោធន៍ទាំងនោះ តាមរយៈការជជែកពិភាក្សាជាមួយលោក ជុន ច័ន្ទបុត្រ ក្នុងកម្មវិធីផតខាស់ របស់វិទ្យុអាស៊ីសេរី។ សូមអញ្ជើញលោកអ្នកនាងស្តាប់និង​ទស្សនា​ដូច​តទៅ៖​​​ប្រិយមិត្ត​អាច​ស្វែងរក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់ Apple, Google និង Spotify ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា «កម្ពុជា​សប្តាហ៍​នេះ» ឬ «Cambodia This Week» នៅក្នុង​ប្រអប់​ស្វែងរក រួច​ចុច​លើ​ពាក្យ «Follow» ឬ «Subscribe»។ វិទ្យុ​អាស៊ី​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (YouTube) និង​តេឡេក្រាម (Telegram) នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ ចាប់ពីម៉ោង ០៧៖៣០ ដល់​ម៉ោង ០៨៖៣០ យប់។​--- ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖? Apple: https://kh.rfa.org/applepodcasts? Google: https://kh.rfa.org/googlepodcasts? Spotify: https://kh.rfa.org/spotifypodcasts? RFA: https://kh.rfa.org/podcasts—#វិទ្យុអាស៊ីសេរី #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #យ៉ងចាន់តារា #ហ៊ុនសែន #រដ្ឋាភិបាល #ហ៊ុនម៉ាណែត #យុវជនកម្ពុជា #យុវជន #មាតាធម្មជាតិ #ភួនកែវរស្មី #សាន់ម៉ាឡា#RFAKhmer #Cambodia #Podcast #CambodiaThisWeek #SamPoly​ #ChunChanboth #HunSen #HunManet #Youth Hosted on Acast. See acast.com/privacy for more information.
More Episodes
លោកអ្នកនាងកញ្ញាជាទីមេត្រី! លោក ផន ផាន់ណា ដែលត្រូវបានលោក ហ៊ុន សែន ចេញបញ្ជារអោយតាមចាប់ខ្លួន ឬសម្លាប់ចោលនៅប្រទេសថៃ បានភៀសខ្លួនមកដល់សហរដ្ឋអាមេរិកហើយ។ សាររបស់លោក ហ៊ុន សែន ដែលត្រូវបានបែកធ្លាយ កាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅលោកបានបញ្ជារអោយដៃជើងលោកម្នាក់ឈ្មោះ ហួត សហការជាមួយប៉ូលីសថៃ និង...
Published 11/22/24
លោកអ្នកនាងកញ្ញាជាទីមេត្រី, ខុសពីរដ្ឋាភិបាលនៃប្រទាំងភាគច្រើននៅលើពិភពលោក ដែលគេតាមប្រមាញ់ចាប់ចងអ្នកទាំងឡាយណាដែលបង្កវិនាសកម្មដល់ពិភពលោក ឬក៏ដល់ប្រទេសជាតិគេ រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុនបែរជាតាមប្រម៉ាញ់ចាប់ចងអ្នកដែលអនុវត្តន៍សេរីភាពនៃការបញ្ចេញមតិ...
Published 11/15/24