នាទីខ្ញុំនិយាយពីរភាសា (Chronique bilingue) - ជំនឿលើសិទ្ធិមនុស្ស Droits de l'homme
Description
យើងរាល់រូបដែលកើតមកជាមនុស្សរមែងរំពឹងផ្អែកលើអ្វីមួយ លើជំនឿណាមួយណា ក្នុងជីវិតនេះ។ អ្នកនិយមសាសនានានា គេជឿលើព្រះអាទិទេព ឬក៏យ៉ាងហោចណាស់ លើបញ្ញាញាណនៃអ្នកដែលបានត្រាស់ដឹង ដូចជា ព្រះសមណគោត្ដម ជាអាទិ៍។ រីឯអ្នកឥតនិយមសាសនា ក៏មានជំនឿដែរ។ គេជឿគំនិតវិជ្ជា ឬក៏វិទ្យាសាស្ត្រ ដែលជាមគ្គុទេសក៏របស់គេ។ យើងអាចយល់បានថា អ្នកនេះជឿនេះ ឬអ្នកនោះជឿលើអ្វីនោះទៀតបាន ក៏អាស្រ័យនូវសេចក្តីអះអាង ថ្លែងការណ៍ ស្វាធ្យាយតៗគ្នា អំពីសំណាក់អ្នកដែលមានជំនឿទាំងឡាយនោះ។ អ៊ីចឹង សេចក្ដីអះអាងថ្លែងការណ៍ ជាជំហានទីមួយ ក្នុងការប្រកាន់យកជំនឿណាមួយ។