នាទីខ្ញុំនិយាយពីរភាសា (Chronique bilingue) - ទៅ«លេងអង្គរ» Visiter les monuments
Description
យើងនាំគ្នាទៅលេងទីរមណីយដ្ឋាននានា មានអង្គរបុរី បន្ទាយឆ្មារ បន្ទាយស្រី អង្គរវត្ត តាព្រហ្ម បាយ័ន បឹងមាលា កោះកេរ្តិ៍ និងកូនប្រាសាទមីរដេរដាស់នាតំបន់សម្បូរព្រៃគុក។ ពាក្យថាទៅលេងកម្សាន្ត ឬទៅមើល ទស្សនាទីធ្លា ប្រាង្គប្រាសាទ ទឹកធ្លាក់ ទឹកជ្រោះ វាមិនហួសអំពីអត្ថន័យនៃពាក្យសាមញ្ញមួយថា ទៅមើលកុន មើលល្ខោនយីកេ ស្បែកធំ ស្បែកតូច។ ប៉ុន្តែវាខុសគ្នាត្រង់ដែលថា មើលកុនមើលល្ខោន នៅទីបញ្ចប់ គេអាចយល់សាច់រឿង កុន ល្ខោន ថាវាជារឿងកំប្លែង កម្សត់ សាហាវ ខ្មោចឆៅហុតឈាម ឬក៏រឿង Western អាគាំងលួចដីពួកព្នងដែលជាជនជាតិដើមនៅអាមេរិក។ ប៉ុន្តែទស្សនាប្រាសាទ គឺជារឿងមួយផ្សេង គឺថាលំបាកយល់ន័យណាស់។