Description
នៅក្នុងនាទីខ្ញុំនិយាយពីរភាសារបស់យើង នៅសប្តាហ៍នេះ លោក ឆាយ ហុកផេង សូមធ្វើអត្ថាធិប្បាយជុំវិញ ផលនៃហេតុ"ម៉ាក់ងាយ មើលស្រាយ"។
ការងឈឺចាប់ក្នុងផ្លូវចិត្ត ត្បិតគេត្រូវអ្នកដទៃ ប្រមាថម៉ាក់ងាយ ជាជាកម្លាំងមួយដ៏ធំ ក្តៅងំក្នុងខួរក្បាល បណ្តាលឲ្យមានការសងសឹកវិញដោយប្រការណាមួយមិនខានឡើយ។ ដូច្នេះហើយ ទើបចាស់ទុំ លោកប្រៀនប្រដៅថា"ងើយស្កក អោនដាក់គ្រាប់" ដោយប្រៀបធៀបការឆ្មើងឆ្មៃ ក្រអឺតក្រទម ទៅនឹងដើមស្រូវដែលមិនទន់អោនឆ្ពោះទៅដី ត្បិតអីដើមស្រូវបែបនេះ វាខ្ពស់ វាងើយចង្អុល មេឃ តែវាគ្មានគ្រាប់ស្រូវ ជាទំងន់ឡើយ មានតែសំបកស្រូវ ស្កកស្ងួត។ នេះហើយអត្ថន័យនៃពាក្យ ថា"ងើយស្កក"។ រីឯ ជនណាប្រើបញ្ញា ស្គាល់រាក់ជ្រៅ ក្មេងចាស់ គេចាត់ទុកថាជាមនុស្ស មានទម្ងន់ សីលធម៌ ប្រៀបដូចដើមស្រូវ មានគ្រាប់ពេញ វាកោងអោនចុះ តម្រង់ដីដូច្នេះឯង។ បើស្តីអំពីនយោបាយវិញ ក៏វាមិនខុសគ្នាដែរ។