នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) - កេណ្ឌកម្លាំង និងគាំងមិនកម្រើក ក្នុងករណីកូវីដ១៩ Mobilisation Covid
Listen now
Description
ក្នុងប្រវត្តិសាស្ត្រខ្មែរ មេទ័ព ឃ្លាំង មឿង ធ្វើអត្តឃាតដើម្បីទៅកែន (កេណ្ឌ) ពលខ្មោច។ បច្ចុប្បន្ននេះ តើយើងត្រូវកេណ្ឌកម្លាំងណាខ្លះ ដើម្បីឱ្យបានឈ្នះ មេរោគកូរ៉ូណា? ព្រឹត្តបត្រនាទីខ្ញុំនិយាយពីរភាសា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឆាយ ហុកផេង អធិប្បាយអំពី «កេណ្ឌកម្លាំង និងគាំងមិនកម្រើក ក្នុងករីណកូវីដ១៩»។
More Episodes
ប្រើ​សេរីភាព​ផ្ទាល់​ខ្លួន​ ហិចហើរ​ ដើរ ​ជក់ ឈរ អង្គុយ​ តម្រូវ​ឱ្យ​គោរព​សិទ្ធ​អ្នក​ដទៃ​ផង​។ ជក់​បារី​ ជា​ទង្វើ​ដ៏ចង្រៃ​មួយ ដែល​ប៉ះពាល់​ដល់​សិទ្ធ​អ្នក​នៅ​ជិត​ខាង​ខ្លួន​​។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង ធ្វើ​អធិប្បាយក្រោម​ប្រធានបទ «ហាមជក់បារី»។ 
Published 10/29/20
បើគេប្រើពាក្យគន្លាស់ពី ចៅក្រម គឺ ចំក្រៅ។ ប៉ុន្តែ ចៅក្រម ជាអ្នកដែលវិនិច្ឆ័យសេចក្តីឱ្យចំកណ្តាលអង្គហេតុ និងអង្គច្បាប់ ទើបសាលក្រមក្លាយទៅជា«ទ្រនំ»នៃច្បាប់បាន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ទី​១៥ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង អធិប្បាយអំពី «សាលក្រមស៊ីជម្រៅ »។ 
Published 10/23/20