នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) - ខ្សែស្របពីរ​៖ កូរ៉ូណា និង ១៧មេសា (Covid 19 et 17 avril)
Listen now
Description
តើ​គេអាច​ប្រៀបធៀប​បានទេ​រវាង​ព្រឹត្តិការណ៍​ពីរ ឬក៏​គប្បី​ពិនិត្យ​ហេតុ​ការណ៍​ទាំង​នេះ​ស្របគ្នា​ ដូចជា​ខ្សែ​ស្របពីរ​ទន្ទឹម​គ្នា គឺ​មួយ​មាន​ចរន្ត​កូវីដ​១៩ (Covid-19) មួយ​ទៀត​មាន​មេរោគ​ខ្មែរ​ក្រហម​១៧មេសា? ព្រឹត្តបត្ររបស់​ ឆាយ ហុកផេង ប្រចាំនៅ​ថ្ងៃព្រហស្បតិ៍ ទី២៣មេសា ស្តីអំពី​ «ខ្សែស្រប​ពីរ​៖ កូរ៉ូណា និង ១៧មេសា»
More Episodes
ប្រើ​សេរីភាព​ផ្ទាល់​ខ្លួន​ ហិចហើរ​ ដើរ ​ជក់ ឈរ អង្គុយ​ តម្រូវ​ឱ្យ​គោរព​សិទ្ធ​អ្នក​ដទៃ​ផង​។ ជក់​បារី​ ជា​ទង្វើ​ដ៏ចង្រៃ​មួយ ដែល​ប៉ះពាល់​ដល់​សិទ្ធ​អ្នក​នៅ​ជិត​ខាង​ខ្លួន​​។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង ធ្វើ​អធិប្បាយក្រោម​ប្រធានបទ «ហាមជក់បារី»។ 
Published 10/29/20
បើគេប្រើពាក្យគន្លាស់ពី ចៅក្រម គឺ ចំក្រៅ។ ប៉ុន្តែ ចៅក្រម ជាអ្នកដែលវិនិច្ឆ័យសេចក្តីឱ្យចំកណ្តាលអង្គហេតុ និងអង្គច្បាប់ ទើបសាលក្រមក្លាយទៅជា«ទ្រនំ»នៃច្បាប់បាន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ទី​១៥ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង អធិប្បាយអំពី «សាលក្រមស៊ីជម្រៅ »។ 
Published 10/23/20