នាទីខ្ញុំនិយាយពីរភាសា (Chronique bilingue) - បទនិទានពីវត្ត Récit de deux pagodes
Description
ទីវត្តអារាមក្តី ព្រះសង្ឃក្តី ការថែទាំព្រះវិហារ ឬសាលាឆាន់ក្តី ជាសរុប គឺការគ្រប់គ្រងបរិវេណវត្តទាំងមូល ត្រូវការថវិកាដ៏ស្តុកស្តម្ភ មិនសមស្របនឹងពុទ្ធឱវាទ ដែលព្រះសាស្តាទ្រង់បានត្រាស់បង្គាប់ឱ្យយើងសម្អាតចិត្ត សម្រួមកាយ កុំភ្លើតភ្លើននឹងអច្ឆរិយភាពទាំងឡាយ។ ក៏ប៉ុន្តែក៏គួរតែកត់សម្គាល់ដែរថា ទោះបីវត្តមានអគារ កុដិ និងព្រះវិហារដ៏ស្កឹមស្កៃក៏ដោយ ក៏យើងអាចអនុគ្រោះទទួលបានដែរ ពីព្រោះទាំងអស់នេះជានិមិត្តរូបនៃអំពើដ៏ប្រពៃដែលលេចចេញមកជាអគារដ៏ស្កឹមស្កៃ។ រីឯវត្តអារាមដែលនៅដាច់ស្រយាលគ្មានពុទ្ធបរិស័ទជាអ្នកឧបត្ថម្ភ ព្រះសង្ឃទន្ទឹងរង់ចាំតែរដូវបុណ្យទាន ទើបឃើញមានភោគផលចង្ហាន់វន្តជន្មបូរិបូណ៌។ ព្រឹត្តបត្រនេះ ស្តីពីវត្តពីរ គឺវត្តសមាធិដែលស្ថិតនៅក្រុងកែប និងវត្តសំពៅ៥ លើភ្នំបូកគោ ដែលសុទ្ធសឹងជាវត្តគ្មានពុទ្ធបរិស័ទប្រចាំទៀតទាត់។ ពោលគឺគ្មានឧបដ្ឋាក និងឧបដ្ឋាយិកា ដែលព្រះគ្រូចៅអធិការអាចយកជាបង្អែកជាទីពឹងបាននោះឡើយ។
ប្រើសេរីភាពផ្ទាល់ខ្លួន ហិចហើរ ដើរ ជក់ ឈរ អង្គុយ តម្រូវឱ្យគោរពសិទ្ធអ្នកដទៃផង។ ជក់បារី ជាទង្វើដ៏ចង្រៃមួយ ដែលប៉ះពាល់ដល់សិទ្ធអ្នកនៅជិតខាងខ្លួន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ ឆាយ ហុកផេង ធ្វើអធិប្បាយក្រោមប្រធានបទ «ហាមជក់បារី»។
Published 10/29/20
បើគេប្រើពាក្យគន្លាស់ពី ចៅក្រម គឺ ចំក្រៅ។ ប៉ុន្តែ ចៅក្រម ជាអ្នកដែលវិនិច្ឆ័យសេចក្តីឱ្យចំកណ្តាលអង្គហេតុ និងអង្គច្បាប់ ទើបសាលក្រមក្លាយទៅជា«ទ្រនំ»នៃច្បាប់បាន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ ឆាយ ហុកផេង អធិប្បាយអំពី «សាលក្រមស៊ីជម្រៅ »។
Published 10/23/20