Description
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តធ្វើការរៀបរាប់ អំពីប្រវត្តិនៃចក្រវាលតទៅទៀត ដោយសូមលើកឡើង អំពីការរីកដុះដាលនៃជីវិតលើភពផែនដី នៅក្រោយយុគសម័យទឹកកក និងការវិវឌ្ឍនៃជីវិតពីក្នុងទឹក ទៅលើដីគោក។
កាលពីជាង ៦០០លានឆ្នាំមុន... រាប់លានឆ្នាំមកហើយ ដែលភពផែនដីទាំងមូលត្រូវគ្របដណ្តប់ពេញទៅដោយទឹកកក ដែលមានកម្រាស់រហូតដល់ទៅប្រមាណជា ៣ពាន់ម៉ែត្រ។ ទឹកកកកាន់តែច្រើន វាធ្វើឲ្យពន្លឺនិងកម្តៅព្រះអាទិត្យត្រូវចាំងផ្លាតចេញទៅវិញកាន់តែច្រើន ហើយសីតុណ្ហភាពក៏ត្រូវធ្លាក់ចុះត្រជាក់កាន់តែខ្លាំង ដែលជាយន្តការមួយ តម្រូវឲ្យភពផែនដីរបស់យើងត្រូវជាប់ក្នុងអន្ទាក់ទឹកកក ដោយមើលទៅហាក់ដូចជាគ្មានថ្ងៃដែលអាចចេញរួចមកវិញបាន។
ក៏ប៉ុន្តែ នៅពេលដែលផ្ទៃដីត្រូវគ្របដណ្តប់ពេញទៅដោយទឹកកក នៅឯខាងក្នុងផែនដីឯណោះវិញ ស្នូលផែនដីនៅតែមានសីតុណ្ហភាពក្តៅខ្លាំងដដែល គឺក្តៅរហូតដល់ទៅប្រមាណជា ៦០០០អង្សារ (ក្តៅជាងផ្ទៃខាងលើនៃព្រះអាទិត្យទៅទៀត)។ ជាថ្មីម្តងទៀត គឺឥទ្ធិពលនៃកម្លាំងចេញពីកម្តៅក្នុងស្នូលផែនដីនេះហើយ ដែលធ្វើឲ្យភពផែនដីត្រូវក្រឡាប់ចាក់សាជាថ្មីម្តងទៀត ហើយម្តងនេះ អ្វីៗត្រូវដើរបញ្ច្រាស់ទៅវិញ។
ការផ្ទុះភ្នំភ្លើងដែលធ្លាប់កើតមានជារឿយៗតាំងពីមុនមកនោះ បានកើតឡើងយ៉ាងសកម្មសាជាថ្មីម្តងទៀតនៅទូទាំងពិភពលោកទាំងមូល ហើយការផ្ទុះភ្នំភ្លើងនេះបានធ្វើឲ្យឧស្ម័នកាបូនិកដែលត្រូវជាប់នៅក្នុងដីតាំងពីមុនយុគ