Description
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តធ្វើការរៀបរាប់ អំពីប្រវត្តិនៃចក្រវាលតទៅទៀត ដោយសូមលើកឡើង អំពីសករាជនៃសត្វឌីណូស័រ ដែលត្រួតត្រាភពផែនដីអស់រយៈពេលប្រមាណជា ១៦០លានឆ្នាំ មុននឹងត្រូវស្លាប់ផុតពូជ កាលពីជាង ៦៥លានឆ្នាំមុន។