Episodes
នៅឆ្នាំ១៩៧០ នៅពេលដែលកងទ័ព កុម្មុយនិស្ត វៀតណាម បង្កើតអសន្តិសុខពាសពេញប្រទេសកម្ពុជា សភាទាំង ២ បានសំរេចបង្កើតរបបសាធារណរដ្ឋនៅ ថ្ងៃ ៦ តុលាឆ្នាំ ១៩៧០។ នៅថ្ងៃ ៩តុលាឆ្នាំ ១៩៧០ ដដែលនេះ របបសាធារណរដ្ឋ បានត្រូវប្រកាស។
Published 09/04/13
១០ថ្ងៃ ក្រោយការទម្លាក់សម្តេច នរោត្តម សីហនុ មានការបង្ហូរឈាមមួយដ៏សម្បើមអស្ចារ្យ នៅខេត្តកំពង់ចាម។ នៅថ្ងៃទី ២៦ មីនា ឆ្នាំ ១៩៧០ នោះ រថក្រោះរបស់ឧត្តមសេនីយ៍ លន់ នល់ បានដណ្តើមយកខេត្តកំពង់ចាមបានវិញ បន្ទាប់ពីបានរុញច្រាន កងទ័ពវៀតកុង ចេញពីទីនោះ។
Published 09/03/13
នៅដើមឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានជួបនឹងព្រឹត្តិការណ៍សំខាន់ៗ ជាច្រើន គឺជាព្រឹត្តិការណ៍ដែលបានជំរុញរដ្ឋាភិបាលស្រោចស្រង់ជាតិរបស់ឧត្តមសេនីយ លន់ នល់ និងអ្នកអង្គម្ចាស់ស៊ីសុវត្ថ សិរីមត្ត ឆ្ពោះទៅរកការទម្លាក់សម្តេច នរោត្តម សីហនុ នៅថ្ងៃទី ១៨ មីនា ១៩៧០។
Published 08/27/13
នៅក្នុងនាទីប្រវតិ្តសាស្រ្តខែ្មរ របស់ វ៉ាន់ឌី កាអុន សប្តាហ៍នេះ វ៉ាន់ឌី កាអុន សូមនិយាយរៀបរាប់ អំពី ដំណាក់កាលមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រខ្មែរ។ នៅថ្ងៃទី ១៨ មីនា ឆ្នាំ ១៩៧០ សភាទាំងពីរ បានបោះឆ្នោតទម្លាក់សម្តេច នរោត្តម សីហនុ ពីតំណែងប្រមុខរដ្ឋ។ នេះជាព្រឹត្តិការណ៍មួយដ៏គួរឲ្យកត់ត្រា ព្រោះសម្តេច នរោត្តម សីហនុ នៅពេលនោះមានអំណាចខ្លាំងសំបើមអស្ចារ្យ។
Published 08/20/13
នៅក្នុងនាទីប្រវត្តិសាស្រ្តខ្មែររបស់យើង នៅក្នុងសប្តាហ៍នេះ វ៉ាន់ឌី កាអុន សូមធ្វើការអត្ថាធិប្បាយបន្ត ទៅលើការវិវត្តន៍នៃរដ្ឋាភិបាលស្រោចស្រង់ជាតិដឹកនាំដោយឧត្តមសេនីយ៍លន់ នល់ និងអ្នកអង្គម្ចាស់ស៊ីសុវត្ថ សិរិមតៈ ដែលនាំទៅរកព្រឹត្តិការណ៍ ថ្ងៃ ១៨មីនា ឆ្នាំ ១៩៧០។
Published 08/13/13
នៅក្នុងនាទីប្រវត្តិសាស្រ្តខ្មែររបស់យើង នៅសប្តាហ៍នេះ វ៉ាន់ឌី កាអុន សូមធ្វើការអត្ថាធិប្បាយទៅលើការវិវឌ្ឍន៍នៃរដ្ឋាភិបាលស្រោចស្រង់ជាតិ ដឹកនាំដោយឧត្តមសេនីយ៍ លន់ នល់ និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ។ ការដឹកនាំដែលឆ្ពោះទៅរកព្រឹត្តិការណ៍ ថ្ងៃ ១៨មីនា ឆ្នាំ ១៩៧០។
Published 08/06/13
ពីឆ្នាំ ១៩៥៥ មកដល់ ឆ្នាំ ១៩៦៩ ប្រទេសកម្ពុជាស្ថិតនៅក្រោមរបបមួយដែលសម្តេច នរោត្តម សីហនុ ប្រសិទ្ធិនាមថា "សង្គមរាស្រ្តនិយម"។ នៅថ្ងៃសុក្រនេះ វ៉ាន់ឌី កាអុន សូមធ្វើការបរិយាយអំពីសមិទ្ធិសំខាន់ៗ ដែលព្រះប្រមុខរដ្ឋខ្មែរ សម្តេច នរោត្តម សីហនុ បានកសាង នៅក្នុងរយៈកាលនេះ។
Published 07/30/13