សំរាម​ត្រូវ​បាន​កែ​ច្នៃ​ទៅ​ជា​សម្លៀក​បំពាក់​សម្រាប់​បង្ហាញ​ម៉ូត​នៅ​ក្នុង​កម្ម​វិធី​អ
Listen now
Description
ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ បាន​ធ្វើ​ពិធី​ជួប​ជុំ​គ្នា​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ធ្នូ ​គឺ​មុន​៣​ថ្ងៃនៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ​។​ នៅ​ក្នុង​ព្រឹត្តិការណ៍នោះ ​មាន​ក្រុម​បង្ហាញ​ម៉ូត​និង​ការ​សំដែង​ឆុតឆាក​ជា​ច្រើន​​ដែល​បង្ហាញពី​ស្ថានភាព​រស់​នៅ​របស់​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​មនុស្ស​មួយ​ក្រុម​ដែល​មាន​គ្នា​ជិត​១០​នាក់​ ដែល​ភាគ​ច្រើន​ជា​បុរស​ដែល​តែងខ្លួន​ទៅ​ជា​ភេទ​ស្រី បាន​គ្រង​សម្លៀក​បំពាក់​នៅលើ​ដង​ខ្លួន ​ដែល​កែច្នៃ​ពី​សំរាម​ដែល​គេ​បោះចោល ​មក​បង្ហាញ​ជូន​អ្នក​ចូល​រួម​ទស្សនា​ជាង​២០០​នាក់​។